ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ផ្លូវ​បេតុង​ប្រវែង ៦​គីឡូម៉ែត្រ ស្ថិតនៅ​ភ្នំ​កែប​ធំ នៃ​ឧទ្យាន​ជាតិ​កែប ប្រសិទ្ធិ​នាម​ថា «​រុក្ខវិថី​បុប្ជា​ប្រសិទ្ធ​» ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

​ផ្លូវ​បេតុង​ប្រវែង ៦​គីឡូម៉ែត្រ ស្ថិតនៅ​ភ្នំ​កែប​ធំ នៃ​ឧទ្យាន​ជាតិ​កែប ប្រសិទ្ធិ​នាម​ថា «​រុក្ខវិថី​បុប្ជា​ប្រសិទ្ធ​» ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កែប​) ៖ នា​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ ម្សិលមិញ ផ្លូវ​បេតុង​ប្រវែង ៦​គីឡូម៉ែត្រ ស្ថិតនៅ​ភ្នំ​កែប​ធំ នៃ​ឧទ្យាន​ជាតិ​កែប​ប្រសិទ្ធិ​នាម​ថា «​រុក្ខវិថី​បុប្ជា​ប្រសិទ្ធ​» ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។​

​ពិធី​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​, លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ព្រមទាំង​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល ក្រុង ស្រុក ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​សរុប​៤៤០​នាក់​។​

​រុក្ខវិថី​បុប្ជា​ប្រសិទ្ធ ដែល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ចាត់ទុកថា​ជា​មិន​ត្រឹមតែ​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ​ប៉ុណ្ណោះ​ទេ តែ​ផ្លូវ​នេះ​គឺ​ជា​ការវិនិយោគ​ទៅលើ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​កែប ទាក់ទាញ​ភ្ញៀវទេសចរ​មក​លំហែ​កម្សាន្ត​បែប​ធម្មជាតិ ស្រូប​ខ្យល់អាកាស​បរិសុទ្ធ គយគន់​រុក្ខជាតិ​ពណ៍​បៃតង​ជាច្រើន​នៅក្នុង​ព្រៃ​ឧទ្យាន​ជាតិ​នេះ​។​

​នា​ឱកាស​នោះ​ដែរ សាយ សំ​អាល់ បាន​ថ្លែងថា «​រុក្ខវិថី​ប្រវែង ៦​គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ស្តារ និង​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ថវិកា​បានមក​ពី​ការលក់​ឥណទាន​កាបូន និង​ទុកជា​ប្រយោជន៍​សម្រាប់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​។ អ្វី​ដែល​សំខាន់ យើង​ចង់​ប្រែក្លាយ​ផ្លូវ និង​ឧទ្យាន​ជាតិ​នេះ​ទៅ​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​របស់​ខេត្ត​កែប ជា​ផ្នែក​មួយ​ដែល​ចូលរួម​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្ត​កែប​។ រុក្ខវិថី​នេះ​មិន​ត្រឹមតែ​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ​ប៉ុណ្ណោះ​ទេ តែ​ផ្លូវ​នេះ គឺជា​ការ​វិនិយោគ​ទៅ​លើ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​កែប​។ ថវិកា​ដែល​បានមក​ពី​ការលក់​ឥណទាន​កាបូន យើង​បាន​យក​មក​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ដែល​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​។ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ក៏​ស្ថិត​ក្នុង​គោលបំណង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប បង្កើត​ការងារ និង​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ​។ អ្វី​ដែល​ក្រសួង​បរិស្ថាន​ធ្វើ​នៅ​ទីនេះ មិនមែន​ជំរុញ​លើ​ការការពារ​និង​អភិរក្ស ឧទ្យាន​ជាតិ​នេះ​ឱ្យមាន​សោភ័ណភាព​ស្អាត​ទេ តែ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​មក​ទស្សនា​ខេត្ត​កែប​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត និង​ដើរ​កម្សាន្ត​នៅ​ជុំវិញ​ភ្នំ​កែប​ធំ​នេះ​»​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​គូសបញ្ជាក់ថា ទន្ទឹម​នឹង​ការគ្រប់គ្រង​អភិរក្ស​ឱ្យបាន​ល្អ​ប្រសើរ ក្រសួង​បរិស្ថាន​បាន​គិតគូរ​ក្នុងការ​ប្រែក្លាយ​តំបន់​អភិរក្ស​ធម្មជាតិ​មួយចំនួន​ដូចជា​ឧទ្យាន​ជាតិ ដែន​ជម្រក​សត្វព្រៃ​ដែល​មាន​សក្តានុពល​ទេសចរណ៍ មិន​ត្រឹមតែ​ជា​កន្លែង​ថែរក្សា​អភិរក្ស​ធនធានធម្មជាតិ សត្វព្រៃ និង​ជីវៈចម្រុះ តែ​ក៏​ជា​កន្លែង​ទេសចរណ៍ធម្មជាតិ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​។ ការរៀបចំ​នេះ​ដើរ​ទន្ទឹម​គ្នា​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ខេត្ត​នីមួយៗ​។ ដើម្បី​សម្រេច​គោលបំណង​នេះ យើង​ត្រូវការ​ថវិកា​ដើម្បី​អនុវត្ត ហើយ​ថវិកា​ដែល​យក​មក​អនុវត្ត​គឺ​បានមក​ពី​ថវិកា​លក់​ឥណទាន​កាបូន​ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ​លក់​ក្នុង​ទីផ្សារ​ឥណទាន​កាបូន​ស្ម័គ្រចិត្ត​អន្តរជាតិ​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ថ្លែងថា រដ្ឋបាលខេត្ត បាន​ខិតខំ​យកចិត្តទុកដាក់​ចំពោះ​ការ​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ចីរភាព ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត​ជាដើម ដូច​ថ្ងៃនេះ ខេត្ត​កែប​បាន​ជួសជុល ស្ថាបនា​ឡើង​វិញ និង​សម្ពោធ​ឱ្យ​ប្រើប្រាស់​នៅ​ផ្លូវ​បេតុង​ជុំវិញ​ឧទ្យាន​ជាតិ​កែប ដែល​ជា​ផ្លូវ​ចាស់ ក្នុង​សម័យ​សង្គមរាស្ត្រនិយម ហើយ​ផ្លូវ​នេះ​ត្រូវបាន​ជួសជុល​ជា​បន្តបន្ទាប់ លើក​ទី​១ ឆ្នាំ​១៩៩៨, លើក​ទី​២ ឆ្នាំ​២០០៤, លើក​ទី​៣ ឆ្នាំ​២០០៩-២០១០ ជួសជុល​ពង្រីក​អោយ​ធំ និង​លើក​ទី​៤ ជួសជុល ស្ថាបនា ចាក់​បេតុង មាន​ទទឹង ៣​ម៉ែត្រ បណ្តោយ ៦,០០០​ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​បរិស្ថាន ដោយ​ចាប់ផ្តើម​ជួសជុល នៅ​ថ្ងៃ​ទី​២៧ ខែ​មករា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២២​។​

​លោក​បាន​បន្តថា ក្រៅ​ពី​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង កំពង់ផែ​កោះទន្សាយ ផ្លូវ​គ្រួស​ក្រហម រដ្ឋបាល​ខេត្ត​កែប ក៏​មាន​សមិទ្ធផល​ផ្សេងទៀត​ដែរ ក្នុងការ​ថែរក្សា​បរិស្ថាន មានដូចជា ទីលាន​ចាក់សំរាម ទំហំ ១៣.៣៩​ហិច​តា អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់ ឡ​ដុត​សំរាម​តាម​លក្ខណៈ​បច្ចេកទេស​ផងដែរ​។​

​បន្ថែម​ពី​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក៏បាន​អំពាវនាវ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​ជួយ​ថែរក្សា​ផ្លូវ​មួយ​ខ្សែ​នេះ​ឱ្យ​បានយូ​អង្វែង ព្រោះ​ការកសាង​សមិទ្ធផល​នីមួយៗ​ពិបាក ព្រម​ទាំង​នឹង​ចំណាយ​ពេល​យូរណាស់ ទម្រាំ​លេចចេញ​ជា​រូបរៀង សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ