ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​៖ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ សាសនា​ទាំងអស់ បាន​រស់រាន​មានជីវិត​ឡើងវិញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​៖ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ សាសនា​ទាំងអស់ បាន​រស់រាន​មានជីវិត​ឡើងវិញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេជោ ហ៊ុន សែន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក​អគ្គនាយកដ្ឋាន​សម្ភារ​បច្ចេកទេស នៃ​ក្រសួង​ការពារជាតិ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ ព្រះសង្ឃ នៅ​ស្រុក​ស្វាយទាប បញ្ជាក់ថា ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ សាសនា​ទាំងអស់ បាន​រស់រាន​មានជីវិត​ឡើងវិញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស ដែល​នៅសល់​ផេះផង់​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

​ការ​ថ្លែង​បញ្ជាក់​បែប​នេះ​របស់​នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ បាន​ធ្វើឡើង​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី អាន​ព្រះរាជក្រឹត្យ ប្រកាសនីយបត្រ​ប្រគេន​ព្រះ​សុមេធ​ធម្ម​ញាណ​គិត​រ័ត្ន​មុនី ព្រះ​រាជាគណៈ​ថ្នាក់ កិត្តិយស​ជំនួយការ​សាលា​គណ​ខេត្ត និង​ជា​ព្រះចៅអធិការ​វត្ត​ពោធិ​បន្ទាយ ស្ថិតក្នុង​ភូមិ​បន្ទាយ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​មាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី ប្រជា​ពុទ្ធបរិស័ទ ព្រះសង្ឃ​សិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើន​នាក់​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ ក៏​បាន​ថ្លែង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ​គ្រប់​ព្រះអង្គ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការចូលរួម​ថែរក្សា​សុខសន្តិភាព និង​រួមចំណែក​ការអភិវឌ្ឍន៍​មូលដ្ឋាន ជាមួយ​រាជរដ្ឋាភិបាល ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់មិន​តែប៉ុណ្ណោះ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ បាន​គ្រប់ៗ​គ្នា​ដែល​ធ្វើ​ឲ្យ​សហគមន៍​យើង​មាន​ភាពស៊ាំ​នៅ​មូលដ្ឋាន​ជា​មួយ​ជំងឺ​នេះ​ផងដែរ​។​

​លោក​បាន​បន្តថា វិស័យ​ព្រះពុទ្ធសាសនា បាន​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​មនុស្ស ឲ្យធ្វើ​អំពើ​ល្អ​ដឹងខុសដឹងត្រូវ និង​បាន​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ឲ្យមាន​ចំណេះដឹង មាន​សីលធម៌​ល្អ នៅក្នុង​សង្គម​។ ហើយ​ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​ល្អ​មួយ បាន​ធ្វើ​ពិធី​ស្រោចស្រព​សុគន្ធ​វ៉ា​រី ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត​ពោធិ​បន្ទាយ ដែល​មាន​ស្នាដៃ​ល្អ​ហើយ ត្រូវបានតែងតាំង និង​ផ្ដល់​គោរមងារ​ជា​ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស​ផងដែរ​។​

​លោក ចៅ ភិរុណ ក៏​បាន​ជំរុញ​ដល់​ព្រះគ្រូ​ចៅអធិការ​ថ្មី ក្រោយ​ពី​ការតែងតាំង​ជា​ព្រះចៅអធិការ​នេះហើយ ត្រូវ​មាន​ភាព​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ជាមួយ​គណៈកម្មកា​រអា​ចារ្យ​វត្ត ប្រជា​ពុទ្ធបរិស័ទ និង​អាជ្ញាធរ​ដែនដី គ្រប់​លំដាប់ថ្នាក់​ឲ្យបាន​ល្អ គឺ​ធ្វើ​យ៉ាងណា​បន្ត​កសាង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទី​អារាម​វត្ត​ពោធិ​បន្ទាយ​នេះ ឲ្យ​កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត ជា​ពិសេស​ត្រូវ​ដឹកនាំ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ ចៀសវាង​ការដឹកនាំ​ណាមួយ នាំ​ឲ្យ​ប្រាសចាក​ពី​ន័យ​របស់​ព្រះពុទ្ធសាសនា​នៃ​យើង​៕

Filed in: ព័ត៌មានជាតិ