ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ក្នុង​ខេត្ត​ប៉ៃលិន ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២២ មូលនិធិ​ចាស់ជរា របស់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ​

​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ក្នុង​ខេត្ត​ប៉ៃលិន ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២២ មូលនិធិ​ចាស់ជរា របស់​ឯកឧត្តម អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន តំណាង​លោក​ជំទាវ បាន ស្រីមុំ ប្រធាន​មូល​នីធិ​ចាស់ជរា និង​ជា​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ ព្រឹក ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ ២០២២ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ទូទាំង​ខេត្ត​ប៉ៃលិន ដែល​មក​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ពី​ក្រុមការងារ​របស់​មូលនិធិ​។​

​ឯកឧត្តម បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោកជំទាវ បាន​ស្រីមុំ ប្រធាន​មូលនិធិ​ចាស់ជរា​ខេត្ត​ប៉ៃលិន និង​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដោយ​ជានិច្ចកាល​លោកជំទាវ និង​ឯកឧត្តម តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។​

​ឯកឧត្តម​តំណាងរាស្ត្រ បាន​លើកឡើង​ថា មូលនិធិ​នេះ​បាន បង្កើតឡើង​ក្នុង​គោលបំណង និង​ទិសដៅ​ជួយ ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកប​មុខរបរ​ដើម្បី​ចិញ្ចឹមជីវិត​បាន ក៍​ដូចជា ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែ​រទាំ​សុខភាព​លោកយាយ លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ​អំពើ​ល្អ​។​

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់ ដល់​លោកយាយ លោកតា ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​បង្ការ ទប់ស្កាត់ ការពារ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ចូលរួម​គោរព​អនុវត្តន៍​នូវ​វិធាន​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល​។​
​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូល​នី​ធី​ចាស់ជរា​នាពេលនេះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​ប្រធាន​មូល​នីធិ ដែល​បាន​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បានធូ​ស្រាល​មួយ​កម្រឹត​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា ក្រុមការងារ​មូលនិធិ​ត្រូវបាន​បែងចែក​ជា ៣​ក្រុម គឺ​ក្រុម​ទី​១ បើក​ផ្តល់​ជូន​លោកយាយ លោកតា​នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក្រុមទី​២ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​៣ នៅ​សាលាឃុំ​ស្ទឹងត្រង់ ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន ៥៧​នាក់​ដោយ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន ១០​ម៉ឺន​រៀល ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ