ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​សន្តិភាព សុខភាព និង​សន្តិសុខ​ការងារ​”

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​សន្តិភាព សុខភាព និង​សន្តិសុខ​ការងារ​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​សាលាខណ្ឌ​ដង្កោ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​សន្តិភាព សុខភាព និង​សន្តិសុខ​ការងារ​” ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ​។

​ក្នុង​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី ឯកឧត្តម អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ដង្កោ លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ គណៈ​អភិបាលខណ្ឌ នាយករង​រដ្ឋបាល លោក​អធិការ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ តំណាង​យោធា​ភូមិភាគ​ពិសេស លោក លោកស្រី​ប្រធាន​ការិយាល័យ​ទាំង​១១ លោក លោកស្រី តំណាង​សហជីព និង​មន្ត្រីរាជការ​ជា​គ្រូបង្រៀន​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ផ្តល់ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​សមាជិក សមាជិកា ដែល​បាន​ចូលរួម​ទាំងអស់ បង្ហាញ​ពី​មនោសញ្ចេតនា​ស្និទ្ធស្នាល​ជ្រាលជ្រៅ​បំផុត​៕

 

Filed in: ព័ត៌មានជាតិ