ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ល្បែងស៊ីសង អាប៉ោង​ដ៏​ធំ​ដុះ​ស្លែ នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប ចាក់​ចាញ់ឈ្នះ​រាប់លាន អធិការ​ក្រុង​ហាក់​រក្សា​ភាពស្ងប់ស្ងាត់​

ល្បែងស៊ីសង អាប៉ោង​ដ៏​ធំ​ដុះ​ស្លែ នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប ចាក់​ចាញ់ឈ្នះ​រាប់លាន អធិការ​ក្រុង​ហាក់​រក្សា​ភាពស្ងប់ស្ងាត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្តសៀមរាប​:​សមត្ថកិច្ច​មូលដ្ឋាន​ពិសេស​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​សៀមរាប ហាក់​រក្សា​ភាពស្ងប់ស្ងាត់​មិនឃើញ​ចុះ​ណែនាំ​និង​បង្ក្រាប​ទាល់តែសោះ ខណៈ​ល្បែងស៊ីសង​ប្រភេទ​អាប៉ោង​ចាក់​ចាញ់ឈ្នះ​រាប់​លាន​ក្នុង​១​ដៃៗ ដែល​មាន​ទីតាំង​នៅ​ចំ​កណ្ដាល​ទីក្រុង​សៀមរាប ស្ថិតនៅក្នុង​ភូមិ​ធ្លក​អណ្តូង ឃុំ​ស្ល​ក្រាប ក្រុង​សៀមរាប ខេត្តសៀមរាប មហាជន​ដាក់​ការសង្ស័យថា ប្រហែលជា​មាន​ការ​ត្រូវរ៉ូវ​គ្នា​ហើយ​មើល​ទៅ​បាន​ជា​ទីតាំង​ខាងលើ​បើក​ដោយ​រលូន​រាប់​ខែ​ឆ្នាំ​បាន​បែបនេះ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ម្ចាស់​ទីតាំង​មានឈ្មោះ ភា ហើយ​ទីតាំង​ខាងលើ​នេះ​បើក​ឲ្យ​លេង​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​ម្ចាស់​ទីតាំង​បានដាក់​សំណែន​សែនព្រេន​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ទើបបាន​បើក​ដោយ​រលូន​រហូតមក​ដល់ពេលនេះ​។​

​ប្រភព​ដដែល​បន្តថា ទីតាំង​ខាងលើនេះ​លេង​ចាក់​ចាញ់ឈ្នះ​រាប់លាន​រៀល​ក្នុង ១​ដៃៗ ពោល​គឺ​ក្នុង ១​ដៃ ចាក់​ចាប់ពី ២ លាន​ដល់ ៤​លាន​រៀល ឯ​សង​វិញ​ចាប់ពី ៤​លាន​ដល់ ៨​លាន​រៀល​ឯណ្ណោះ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ​អ្នកសារព័ត៌មាន​យើង បានខ​ល​រាយការណ៍​ជូន​លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២២ គ្រាន់តែ​ឮ​ថា​អ្នកសារព័ត៌មាន ក៏​បាន​បិទ​ទូរ​សព្ទ​ភ្លាម ក្រោយមក​ទីតាំង​ល្បែងស៊ីសង​ខាងលើ​ក៏​បាន​បិទ​រយៈពេល​ប្រមាណ ២​ម៉ោង ផងដែរ លុះ​វេលា​ម៉ោង​ប្រមាណ​ជាង ៦​ល្ងាច ក៏​ស្រាប់តែ​បើក​លេង​ឡើងវិញ​ដោយ​រលូន​ដដែល នេះ​សបញ្ជាក់​ឲ្យឃើញ​ថា​មាន​ការឃុបឃិត​គ្នា​រវាង​លោក​អធិការ​និង​ម្ចាស់​ទីតាំង​យ៉ាង​ពិតប្រាកដ ពីព្រោះ​យោង​តាម​ប្រភព​ព័ត៌មាន​ទីតាំង​ខាងលើនេះ​បើក​ឲ្យ​លេង​ជា​ច្រើន​ខែ​ឆ្នាំ​មកហើយ មិនដែល​ឃើញ​អាជ្ញាធរ​ចុះ​បង្ក្រាប​បាន​ម្តងណា​ឡើយ​។​

​ដូច្នេះ​ស្នើឲ្យ​លោកស្នងការ​នគរបាល​ខេត្តសៀមរាប មាន​វិធានការ​ផង​ទាន​!! ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​។​ព្រោះថា​មាន​ល្បែងស៊ីសង​តែងតែ​កើតមាន​នូវ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ព្រោះថា​មាន​ប្រជាពលរដ្ឋ​ខ្លះ​ចាញ់​ល្បែងស៊ីសង​លក់​អស់​ទ្រព្យសម្បត្តិ ដីធ្លី និង​ជំពាក់​បំណុល​ជុំ​ទិស បង្ក​បញ្ហា​អសន្តិសុខ​សង្គម​ជាដើម ទាំងនេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពភ័យខ្លាច​ទៀតផង បើ​សង្ឃឹម​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​នោះ​មិន​អាច​ទៅរួច​នោះទេ ។​

​ពាក់ព័ន្ធ​ទៅនឹង​ការបើកឲ្យ​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ចំ​កណ្ដាល​ក្រុង​សៀមរាប​នេះដែរ បើ​យោង​តាម​ច្បាប់​ស្តី​អំពី​ការបង្ក្រាប​ល្បែងស៊ីសង​ជំពូក​១ មាត្រា​១ ត្រូវ​ហាមឃាត់​ជាដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ,​ជំពូក​៣ មាត្រា​៤ ជន​ណា​លេង​ល្បែងស៊ីសង ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ឬ​ដាក់​គុក​។​ក្នុង​ជំពូក​ដ​ដែរ មាត្រា​១១ ជន​ណា​ដែល​ចេញមុខ​ការពារ​វង់​ល្បែងស៊ីសង​ឬ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅទីណា​ក៏​ដោយ​ត្រូវ​ផ្តន្ទាទោស​ដាក់​គុក​ពី​១​ឆ្នាំ ដល់​៥​ឆ្នាំ​ទៀត​ផង​។​

​ពាក់ព័ន្ធ​និង​ករណី​ខាងលើ​នេះ​អង្គភាព យើងខ្ញុំរង់ចាំ​ការបកស្រាយ​បំភ្លឺ​រាល់​ការខ្វះខាត នៅ​ចំណុច​ណាមួយ​ពី​សាមី​ពាក់ព័ន្ធ នៅពេល​ក្រោយ​រាល់​ម៉ោង​ធ្វើការ​ហើយ សូមបញ្ជាក់​ថា រាល់​ការផ្សាយ​របស់​អង្គភាព​យើងខ្ញុំ​ផ្សាយ​ក្នុង​ន័យ​រិះគន់​ដើម្បី​ស្ថាបនា មិន​មាន​ចេតនា​ណាមួយ រិះគន់​ដើម្បី​ជាន់ពន្លិច​ទៅលើ​មន្ត្រី​សាធារណៈ​ណាមួយ​ឡើយ​៕

Filed in: ព័ត៌មានជាតិ