ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​សហការី​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន ១ ៤០០​នាក់ មកពី​ឃុំ​រអាង ស្រុក​កំពង់សៀម​

​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​សហការី​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន ១ ៤០០​នាក់ មកពី​ឃុំ​រអាង ស្រុក​កំពង់សៀម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល​ថ្ងៃ​ដដែល នៅ​ស្នាក់ការ​គណ​:​បក្ស​ឃុំ​រអាង ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​សហការី​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន ១ ៤០០​នាក់ អញ្ជើញ​មក​ពី​ឃុំ​រអាង ស្រុក​កំពង់សៀម​។​

ខ្លឹមសារ​ជា​រួម​នៃ​មតិ​សំណេះសំណាល​នា​រសៀល​ថ្ងៃនេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​សាក សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រអាង បន្ទាប់​ពី​រយ​:​ពេល​ជាង ២​ឆ្នាំ​នៃ​ការអាក់ខាន​មិន​បាន​រៀប ចំ​ពិធី​សំណេះសំណាល​ដ៏​មហោឡារិក រហូតដល់​មាន​សមាជិក សមាជិកា​អញ្ជើញ​ចូលរួម​ដល់ ទៅ ១ ៤០០​នាក់​។ រូបភាព​នេះ បាន​បង្ហាញ​ឲ្យឃើញ​ថា​សកម្ម​ភាព​សង្គម សេដ្ឋកិច្ច និង​ជា​ពិសេស​ការជួបជុំ​ជា​លក្ខណ​:​មហា​គ្រួសារ​នេះ បានចាប់ផ្តើម​ត្រឡប់​ទៅរក​ប្រក្រតីភាព​ដូច​មុន​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ វិញ​។ ពិតណាស់ យើង​អាច​ជួបជុំ​គ្នា​បាន​នា​រសៀល​ថ្ងៃ​នេះ យើង​ក៏​មិនត្រូវ​ភ្លេច​គុណូប​ការគុណដ៏​ឧត្តុងឧត្តម​ចំពោះ​សម្តេច​តេជោ ដែល​បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ស្វះស្វែង​រក​ទាំង​ជំនួយ​ឧបត្ថម្ភ និង​ចំណាយ​ធនធាន​ជាតិ និង​កៀរគរ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ជៀវ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ មក​ចាក់​ស្រោច​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា និង​គ្រប់​វ័យ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​នេះ​បាន​ល្អប្រសើរ ឈាន​ទៅ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នូវ​រាល់​សកម្មភាព​សង្គម​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឡើងវិញ​។​

សកម្មភាព​សង្គម​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ហើយ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ណែនាំ​ឲ្យ​បងប្អូន​ត្រូវ​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​យើង​ឡើងវិញ តាម​គ្រប់​រូបភាព​ដើម្បី​និរន្តរភាព​សន្តិសុខ​ស្បៀង​។ មិនតែប៉ុណ្ណោះ ក៏​ត្រូវ​លើកទឹកចិត្ត​ឲ្យ​កូន ចៅ​ឲ្យទៅ​សិក្សាបាន​ទៀងទាត់​តាម​កម្មវិធី​សាលា​ដើម្បី​អនាគត​របស់​ពួកគេ​។ ខិតខំ​យកចិត្តទុកដាក់​ថែរក្សា ការពារ​សុខភាព​ឲ្យបាន​ល្អ តាមរយ​:​ការរស់នៅ​ស្អាត ផឹក​ស្អាត និង​ហូប​អាហារ​មាន​អនាម័យ​ល្អ​។ ចូលរួម​អនុវត្ត​គោល នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។ ដោយឡែក​សមាជិក​ក្រុមការងារ និង​អាជ្ញាធរ​ស្រុក ឃុំ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ត្រៀម​រៀបចំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កត់ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា​ខាង​មុខ​ឲ្យបាន​ល្អ​ប្រសើរ ហើយក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​បាន​គ្រប់ៗ​គ្នា​។ បោះឆ្នោត​ជូន​គណ​:​បក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ហើយ ក៏​មិន​ត្រូវ​ស្តាប់ និង​ជឿ​ពាក្យ​ឃោសនា បោក​បញ្ឆោត មួលបង្កាច់​ពី​ជន​អគតិ ដែល​មាន​ចេតនា​ផ្តួលរំលំ​រាជរដ្ឋាភិបាល​របស់​យើង​។​

Filed in: ព័ត៌មានជាតិ