ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន ១ ០០០​នាក់ អញ្ជើញ​មក​ពី​ឃុំ​អំពិល ស្រុក​កំពង់ សៀម​

ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន ១ ០០០​នាក់ អញ្ជើញ​មក​ពី​ឃុំ​អំពិល ស្រុក​កំពង់ សៀម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​ចំនួន ១ ០០០​នាក់ អញ្ជើញ​មក​ពី​ឃុំ​អំពិល ស្រុក​កំពង់ សៀម​។

ក្នុង​ពិធី​នេះ​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់សៀម ឯកឧត្តម​ប្រធាន អនុប្រធាន និង​សមាជិក​ក្រុមការងារ​ចុះ​ជួយ​ឃុំ លោក​អភិបាលរង​ស្រុក មេឃុំ សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ ភូមិ និង​បងប្អូន​ជា​ប្រជាពលរដ្ឋ​។​

​ជាបឋម​លោក រ័ត្ន គឹម​ហៃ ប្រធាន​គណកម្មកា​រគ​ណ​បក្ស​ឃុំ និង​ជា​មេឃុំ​អំពិល​បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​សមិទ្ធផល​សំខាន់ៗ​ដែល​ឃុំ​សម្រេចបាន​រួមមាន​ការ​ងារ​អភិវឌ្ឍ មូលដ្ឋាន ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព សកម្មភាព​ចូល​អនុវត្ត​វិធានកា​រការ ពារ និង​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ការងារ​បង្កបង្កើនផល សកម្មភាព​ចូលរួម​អបអរ បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កន្លងមក​។​ល​។

​ដោយឡែក ការងារ​ត្រៀមលក្ខណ​:​សម្បត្តិ​គ្រប់ បែប​យ៉ាង​ដើម្បី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នា​ពេលខាងមុខ ក៏​ឃុំ​អំពិល​ទាំងមូល​បាន​ត្រៀម​រួចរាល់ ហើយ​សង្ឃឹម​ថា​ឃុំ​អំពិល​នឹង​ទទួលបាន​ជោគជ័យ​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​សមាជិក​បក្ស ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ជូន​បងប្អូន​ដែល​មាន​វត្តមាន​នាពេលនេះ ហើយ​សម្តេច​បាន​ជូនពរ​ឲ្យ​ជួបតែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ​។ មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សមាជិក​បក្ស​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​ទាំង​ការងារ​ស្នូល​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន និង​ការ ងារ​គណ​:​បក្ស ដែល​បាន​បង្ក​បរិយាកាស​អំណោយ​ផល​ដល់​គ្រប់​សកម្មភាព​របស់​គ​ណ​:​បក្ស​ទាំង អស់​ដែល​នឹង​ត្រៀមខ្លួម​ចូលរួម​ធ្វើ​ការប្រកួត​ប្រជែង​តាមបែប​ប្រជាធិបតេយ្យ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ពេល​ខាង​មុខ​បាន​យ៉ាង​ល្អប្រសើរ​។

​ភ្ជាប់​នឹង​សមិទ្ធផល​ដែល ឃុំ​អំពិល​សម្រេចបាន​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ និង​ជា​ពិសេស​ការ​ត្រៀមលក្ខណ​: សម្បត្តិ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ធ្វើ​ការ​បោះឆ្នោតឲ្យ​ទទួលបា​ន​ប្រៀប​ឈ្នះ និង​សម្រេចបាន​ជោគជ័យ​តាម​ការរំពឹងទុក ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទ​:​ពុះពារ និង​លះបង់​គ្រប់បែប​យ៉ាង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​របស់​ឯកឧត្តម​ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​ចុះ​ជួយ​ឃុំ​អំពិល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​។

កាយវិការ​ដែល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ពិតជា​បាន​បង្ហាញ​ពី​ការគិតគូ​យកចិត្ត​ទុក ដាក់​អំពី​បញ្ហា​ជីវភាព សេចក្តី​ត្រូវ ការ រួម​សុខ រួមទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ជា​ពិសេស​យកចិត្តទុកដាក់​អនុវត្ត​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​លើកឡើង​ថា​មន្ត្រី​ត្រូវ​ចុះ មូលដ្ឋាន​ឲ្យបាន​ជាប់​ជា​ប្រចាំ​ដើម្បី​ប្រមូល​យក​នូវ​រាល់​បញ្ហា និង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​បងប្អូន រួច​ធ្វើការ​ដោះ ស្រាយ​ជូន​ឲ្យបាន​ទាន់​ពេលវេលា ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។​

ឆ្លៀត​យក​ឱកាស​នៃ​ការជួបជុំ​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ផងដែរ​អំពី​បញ្ហា​នយោបាយ​ជាតិ និង​អន្តរជាតិ បច្ចុប្បន្នភាព​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សកម្មភាព​ស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ជា​ពិសេស​គុណសម្បត្តិ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​សុខ​សន្តិភាព និង​ការរីកចម្រើន​ដែល​យើង​មាន​នាពេល​បច្ចុប្បន្ន​។

យើង​មាន​សន្តិភាព សន្តិភាព​បាន​គ្រប​បណ្តប់​ពេញ​ផ្ទៃ​ប្រទេស សន្តិភាព​បាន​បង្កលក្ខណ​:​ងាយស្រួល​ជូន​បងប្អូន​ក្នុង​ការកសាង​ជីវភាព អភិវឌ្ឍ​មូលដ្ឋាន សេដ្ឋកិច្ច រស់នៅ​ជួបជុំ​គ្រួសារ ទទួលបាន​សិទ្ធិ សេរីភាព​ពេញលេញ​។​ល​។ ដូច្នេះ ក្នុងនាម​ប្រជា ពលរដ្ឋ​កម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ខិត ខំតស៊ូ​លះបង់​គ្រប់បែបយ៉ាង​ក្នុង​ការកសាង និង​ការពារ​សន្តិភាព​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នេះ​។

ជាការ​តបស្នង​នូវ​គុណូបការដ៏​ថ្លៃថ្លា​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ស្នើសុំ​ឲ្យ​សមាជិក​ក្រុម ការងារ បងប្អូន និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ទាំង​ការងារ​អភិវឌ្ឍ​សង្គម និង​ដឹង​សុខទុក្ខ​ប្រជាជន ដើម្បី​រក្សា​បាន​ភាព​ឈ្នះ​ទាំងអស់គ្នា ជាពិសេស សូម​បងប្អូន​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​ខាង​មុខ គឺ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដើម្បី​បន្ត​ទទួលបាន​ការអភិវឌ្ឍ និង​សុខសន្តិភាព សម្រាប់​កូនចៅ​យើង និង​ប្រទេសជាតិ​យើង​។​

Filed in: ព័ត៌មានជាតិ