ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្ដម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន សំណេះសំណាល ជាមួយ សាស​និក ឥស្លាម ក្នុងឱកាស ស្រាយ​បួស ខែ រ៉ា​ម៉ា​ដន ខេត្ត​ប៉ៃលិន

ឯកឧត្ដម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន សំណេះសំណាល ជាមួយ សាស​និក ឥស្លាម ក្នុងឱកាស ស្រាយ​បួស ខែ រ៉ា​ម៉ា​ដន ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ នៅ​ព្រឹក ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្ដម ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ និង​ជា​ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្ត ប៉ៃលិន ​ឯកឧត្ដម សៅ សារ៉ាត់ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល ស្រាយ​បួស ខែ​រ៉ា​ម៉ា​ឌន ជាមួយ​បងប្អូន​ខ្មែរ​ឥស្លាម សមាជិក​ក្រុម ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព អភិបាល អភិបាលក្រុង​-​ស្រុក និង​បងប្អូន​ខ្មែរ​ឥស្លាម ទូទាំង​ខេត្ត នៅ​វិហារ ហា​យ៉ា​ទុ​ល អ៉ីស្លាម ស្ថិតក្នុង​ភូមិ បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្ដម អ៊ី ឈាន បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេរ តែងតែ​យកចិត្តទុកដាក់​ពី​ជីវភាព សុខុមាលភាព​គ្រប់​កាលៈទេសៈ ដោយ​មិន​បណ្តោយ​អោយ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយសារ​ដាច់​ស្បៀងអាហារ ដោយ​សម្តេច​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ។

​ឯកឧត្តម​បន្ត​មានប្រសាសន៍ថា ពិធី​សំណេះសំណាល​នាពេលនេះ ធ្វើឡើង​ដើម្បី​បង្កើន ភាព ស្និទ្ធស្នាល រវាង​ថ្នាក់ដឹកនាំ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ មិន​មាន​ការ​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា ប្រទេសជាតិ​យើង មាន​ការអភិវឌ្ឍ ជា​បន្តបន្ទាប់​ក្នុង​ល្បឿន គួរអោយ​មោទនភាព​បំផុត​។ ដោយឡែក ទឹកដី​ខេត្ត​ប៉ៃលិន របស់​យើង ក៏​មាន​ឱកាស​ដ៏​ប្រពៃ ពី​សន្តិភាព ស្ថិរភាព​នយោបាយ ដោយ​បាន​ទទួល​នូវ​សមិទ្ធផល​ធំៗ ជា​បន្តបន្ទាប់ ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត ត្រូវបាន​កសាង និង​កែលម្អ ជា​បន្តបន្ទាប់ រួម​មាន​ផ្លូវ​ក្នុង​ទី​រួម​ខេត្ត និង​ផ្លូវ​ជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព អគារ​រដ្ឋបាល សោ​ភណ្ឌ​ភាព ទីប្រជុំជន ក្នុង​ក្រុង​ប៉ៃលិន ព្រមទាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​នានា សំដៅ​ប្រែក្លាយ​ទឹកដី​ខេត្ត​ប៉ៃលិន ជា​ទឹកដី​នៃ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ប្រកបដោយ ភាព​ស្រស់បំព្រង និង​ផាសុកភាព​។

​ហេតុដូចនេះ ដើម្បី​បន្ត​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែល​កម្ពុជា​ទទួលបាន នា​ពេលកន្លងមក ខ្ញុំ​សំណូមពរ​ដល់​បងប្អូន​មាន​វត្តមាន​នា​ពេល​នេះ និង​ផ្សព្វផ្សាយ​ដល់​សមាជិក ក្នុង​គ្រួសារ សហគមន៍ ដែល​គ្រប់​អាយុ​បោះឆ្នោត ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា​។

​ក្នុងឱកាស​សំណេះសំណាល​នាពេលនោះ ឯកឧត្ដម បាន​នាំមក​នូវ​ស្បៀង​អាហារ​មួយ​ចំនួន សម្រាប់​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ អង្ករ មី ទឹកដោះគោ ទឹកក្រូច​ដប ដំណាប់​ល្មើ និង​ថវិកា​មួយចំនួន និង​បាន​ជូនពរ​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​ទូទាំង​ខេត្ត សូម​ជួប​ប្រទះ​តែ​សេចក្តី​មេត្តា ករុណា សេចក្តី​សុខសន្តិភាព សេចក្តី​ចម្រុងចម្រើន និង សុខ​ដម​រម្យ​នា ពី​ព្រះ​អាឡោះ​ជានិច្ច​និរន្តរ​រហូត​ត​រៀង​ទៅ​។​

Filed in: ព័ត៌មានជាតិ