ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង បាន​ដឹកនាំ​កម្លាំង និង​សហកា​ជាមួយ​អធិការដ្ធាន​នគរបា​ល​ក្រុង​បាត់ដំបង ចុះបង្ក្រាប​ករណី ទទួលផល​ចោរកម្ម​ចំនួន ០២​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង និង​ដកហូត​ម៉ូតូ​ចំនួន​២៦​គ្រៀង​បន្ថែមទៀត​!

​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង បាន​ដឹកនាំ​កម្លាំង និង​សហកា​ជាមួយ​អធិការដ្ធាន​នគរបា​ល​ក្រុង​បាត់ដំបង ចុះបង្ក្រាប​ករណី ទទួលផល​ចោរកម្ម​ចំនួន ០២​ទីតាំង​ក្នុង​ក្រុង​បាត់ដំបង និង​ដកហូត​ម៉ូតូ​ចំនួន​២៦​គ្រៀង​បន្ថែមទៀត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) :​លោក​វរសេនីយ៍ឯក ឈឿន គឹម​សុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ។​

​ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែនកា​រងារ នគរបាល​ព្រហ្មទណ្ឌ និង មានការ​សម្របសម្រួល​ទៅលើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០២២ នៅ​ចំណុច ០២ គោលដៅ​ផ្សេងគ្នា ក្នុង​ក្រុង​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​ជំនាញ រួម​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ទទួលផល​ចោរកម្ម ចំនួន ០១ ករណី​
1️⃣ ចំណុច​ទី​១ នៅវេលា​ម៉ោង ១៥:៤៥ នាទី ចំណុច​បន្ទប់​ជួល​ស្ថិតនៅក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ ហ៊ួ​រ សុង​តុង ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ខាង​លើ មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើ​ការសាកសួរ ។​
2️⃣ ចំណុច​ទី​២ នៅវេលា​ម៉ោង ១៦:២៦ នាទី នៅ​ចំណុច​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​យើង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ សៀង រី ហៅ វី ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ ភូមិ​ប៉ា​ហ៊ី​ខាងជើង សង្កាត់​ប៉ា​ហ៊ី ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មកកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ ។​

វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ​ចំនួន ២៦ គ្រឿង​
​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

កម្មវិធីចាក់វីដេអូ

00:00
00:20

កម្មវិធីចាក់វីដេអូ

00:00
00:16

កម្មវិធីចាក់វីដេអូ

00:00
00:11

កម្មវិធីចាក់វីដេអូ

00:00
00:16

កម្មវិធីចាក់វីដេអូ

00:00
00:16

កម្មវិធីចាក់វីដេអូ

00:00
00:38
Filed in: ព័ត៌មានជាតិ