ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ហេង វុទ្ធី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អារក្ស​ត្នោត និង​លោក​អនុប្រធាន​ក្រុមការងារ ជួប​សំណេះសំណាល​ជាមួយ ក្រុម​ការងារ​មូលដ្ឋាន​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​

លោក ហេង វុទ្ធី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អារក្ស​ត្នោត និង​លោក​អនុប្រធាន​ក្រុមការងារ ជួប​សំណេះសំណាល​ជាមួយ ក្រុម​ការងារ​មូលដ្ឋាន​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​យោងតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប្រធាន​គណបក្ស​ខត្ត កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២២ នៅ​ស្នាក់ការ នៅ​ស្នាក់ការ​បក្ស​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ នា​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤ និង​៣០​នាទី លោក ហេង វុទ្ធី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​អារក្ស​ត្នោត និង​លោក​អនុប្រធាន​ក្រុមការងារ ព្រមទាំង​សហការី បាន​ដឹកនាំ​កិច្ចប្រជុំ និង​ជួប​សំណេះសំណាល​ជាមួយ ក្រុម​ការងារ​មូលដ្ឋាន រួមមាន :
១.​លោក​ប្រធា​សាខាប​ក្សឃុំ​អារ​ក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​
២.​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ពេញ​សិទ្ធ​ទាំងអស់​
៣.​លោក​ប្រធាន អនុប្រធាន និង​ជំនួយការ សាខា​បក្ស​ភូមិ​ទាំង​០៥ ក្នុង​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​

​នា​ឱកាស​នោះ លោក​ប្រធាន​បាន​លើកឡើង​អំពី​ខ្លឹមសារ ÷
១.​ផ្សព្វផ្សាយ​ខ្លឹមសារ​ណែនាំ របស់​ឯកឧត្តម ប្រធាន​គណបក្ស​ខេត្ត តាម​ស្មារតី​ប្រជុំ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២២ ។​
២.​បែងចែក​ក្រុមការងារ ចុះ​ជួប​សំណេះសំណាល​ជាមួយ​លោក​ប្រធាន​ក្រុម​បក្ស តាម​សាខា​បក្ស​ភូមិ​ទាំង​០៥ ក្នុង​ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់ ។​
៣.​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ ។​

​ក្នុងនោះ លោក​ប្រធាន​ក្រុមការងារ បាន​ផ្តល់​នូវ​ថវិកា ជូន​ដល់​លោក លោកស្រី សាមជិ​កក្រុមប្រឹក្សា​ពេញសិទ្ធ និង​លោក លោកស្រី​ប្រធាន អនុប្រធាន និង​ជំនួយការ​សាខា​បក្ស​ភូមិ​ទាំង​០៥ ក្នុង​ម្នាក់​ទទួលបាន​ថវិការ​ចំនួន​២០,០០០​រៀល ជា​ថវិការ​របស់ ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ចាម ។ សរុប​ថវិកា អស់​ចំនួន​៥០០,០០០​រៀល​។​

Filed in: ព័ត៌មានជាតិ