ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​រដ្ឋមន្ត្រី​វេង​សាខុ​ន​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា

ឯកឧត្តម​រដ្ឋមន្ត្រី​វេង​សាខុ​ន​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ វេលា​ម៉ោង ១៤:០០ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ជំទាវ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ជាបឋម លោកជំទាវ​ក្នុង​នាម​ស្ថាន​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​និង​អៀឡង់​ខាងជើង បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី​ចំពោះ​ពេលវេលា​ដ៏​មាន​តម្លៃ​ដែល​បានអនុញ្ញាត​ឱ្យ​លោកជំទាវ និង​សហការី​បាន​ចូលជួប​ពិភាក្សា​ការងារ ណែនាំ​កម្មវិធី​ថ្មី និង​ជា​ពិសេស​ដើម្បី​ស្វែងយល់​បន្ថែម ពី​បញ្ហា​ប្រឈម​នៃ​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​វិស័យ​ប្រើប្រាស់​ដី​កសិកម្ម ក្នុង​បរិបទ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដើម្បី​រក​ដំណោះស្រាយ​ឲ្យបាន​ល្អ​ប្រសើរ​សម្រាប់​អនាគ​ត​។

ឆ្លៀត​យក​ឱកាស​នេះ លោកស្រី Timsin Ballard នាយករង​កម្មវិធី​ធម្មជាតិ អាកាសធាតុ និង​ការអភិវឌ្ឍន៍ និង​គណ​:​ប្រតិភូ​របស់​មូលនិធិ​ជីវចម្រុះ​ទេសភាព (Biodiverse Landscape Fund’s, BLF) ពី​ចក្រភព​អង់គ្លេស បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា​កម្មវិធី BLF របស់​ចក្រភព​អង់គ្លេស​មាន​គោលបំណង​សំខាន់​គឺ ៖​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ និង​ស្តារ​ជីវចម្រុះ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ទេសភាព​បរិស្ថាន​ប្រាំមួយ​នៅ​ជុំវិញ​ពិភពលោក ហើយ​ទេសភាព​នី​មួយៗ​នឹង​ត្រូវបាន​បែងចែក​ពី ១០-១៦ លាន​ផោន​សម្រាប់​រយៈពេល ៧​ឆ្នាំ ជាមួយនឹង​គម្រោង​ដែល​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០២២​។

​កម្មវិធី​នឹង​គ្របដណ្តប់​គំរប​ទេសភាព​តាម​ដង​ទន្លេមេគង្គ​ក្រោម (​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​) គឺជា​ប្រព័ន្ធ​មួយ​ក្នុងចំណោម​ប្រព័ន្ធ​អេកូ​ចំនួន​៦​ដែល​ត្រូវបាន​កំណត់​គោលដៅ​សម្រាប់​ការគាំទ្រ​កម្មវិធី​។​
​បាន​ជ្រាប​ពី​គោលបំណង​របស់​កម្មវិធី​ដែល​លោកស្រី Timsin Ballard បាន​ជម្រាបជូន​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ឆ​ន្ទ​:​គាំទ្រ និង​ផ្តល់​ក្តីសង្ឃឹម​ថា​នឹង​រង់ចាំ​ផ្តល់​កិច្ច​សហការ​ឲ្យបាន ល្អ​ប្រសើរ​ធ្វើ​យ៉ាងណា​ឲ្យ​កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ​។

​ទាក់ទង​នឹង​កម្មវិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាបជូន​លោក​ជំទាវ​ឯកអគ្គរាជទូត និង​សហការី ថា​កម្មវិធី ក៏ដូចជា​គោល នយោបាយ​ថ្នាក់ជាតិ ជាពិសេស​គោលនយោបាយ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក្នុង​ការដាំ​ឈើ​ទាំង​ឈើ​ធម្មជាតិ ឈើ​ឧស្សាហកម្ម និង​ព្រៃ​លិច​ទឹក ប្រយោជន៍​ដើម្បី​បង្កើត​គំរប​ព្រៃឈើ​ឡើងវិញ រក្សាបាន​នូវ​ធនធាន​ធម្មជាតិ និង​លើកកម្ពស់​ទេសភាព​បរិស្ថាន​ដែល​ទាំងអស់ នេះ​គឺជា​ទេសភាព​បៃតង​។ ព្រម​ជាមួយ​គ្នា ក្រសួង​ក៏​បាន​និង​កំពុង​គិតគូ​និង​ដាក់ចេញ​នូវ​វិធានការ​សំខាន់ៗ​ដើម្បី​កាត់បន្ថយ​ការហូរ​ច្រោះ​ជីជាតិ​ដី​នៅ​ស្រទាប់​លើ​ការប្រើប្រាស់​ថ្នាំពុល​និង​ជី​កសិកម្ម​ខុស​បច្ចេកទេស​ដែល​ជា​ដើម​ហេតុ​ធ្វើឲ្យប៉ះពាល់​ដល់គុ​ណភាពដី ទឹក រុក្ខជាតិ និង​ក្សេត្រ​បរិស្ថាន​។​ល​។

​ផ្ទុយទៅវិញ ដើម្បី​និរន្តរភាព​ផលិតកម្ម​កសិកម្ម និង​ភាតរ​បរិស្ថាន ក្រសួង​បាន​ធ្វើ ការផ្សព្វផ្សាយ និង​ណែនាំ​តាម​គ្រប់​រូបភាព​ដល់​កសិករ អ្នក​ផលិត សហគមន៍ និង​វិស័យ​ឯកជន​តាមរយ​:​ការប្រើប្រាស់​បច្ចេកវិទ្យា​សមស្រប ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការ​សម្រប​ខ្លួន​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​និង​ឈាន​ទៅ​ធ្វើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ព្រម​ជាមួយនឹង​ការចូលរួម​ការពារ និង​ស្តារ​ជីវចម្រុះ​ឡើងវិញ ឲ្យបាន​គង់វង្ស​។

​ឯកឧត្តម​រដ្ឋមន្ត្រី ជាថ្មី​ម្តងទៀត​ស្នើសុំ​ឲ្យ​លោកជំទាវ​ជួយ​ពិនិត្យ ពិចារណា និង​ផ្តល់​ការគាំទ្រ​បន្ថែម​តាមរយ​:​គម្រោង​នានា​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ក្នុង​បំណង​ចូលរួម​កែលម្អ​ទេសភាព​ធម្មជាតិ​ឡើងវិញ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា​នឹង​បន្ត​ពង្រឹង​កិច្ច​សហការ​ដើម្បី​កម្មវិធី BLF ខាងលើ​ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ