ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កម្លាំង​កង​រាជ​អាវុធ​ហាត់​ក្រុង​បាន​លុង​បាន​ឃាត់​រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់​មួយគ្រឿង​

កម្លាំង​កង​រាជ​អាវុធ​ហាត់​ក្រុង​បាន​លុង​បាន​ឃាត់​រថយន្ត​ដឹកឈើ​គ្មាន​ច្បាប់​មួយគ្រឿង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​បាន​លុង ៖ នៅវេលា​ម៉ោង ០៨:៥០​នាទី ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ កម្លាំង​មូលដ្ឋាន​ក្រុង​បាន​លុង ចំនួន ០២​នាក់ សហការ​ជាមួយ​កម្លាំង​ចម្រុះ​គណៈបញ្ជាការ​ឯកភាព​ក្រុង​បាន​លុង ដឹកនាំ​ដោយ​លោក ពុត ដា​នី អភិបាលរង​ក្រុង​បាន​លុង បាន​ធ្វើសកម្ម​ភាពល្បា​ត ជុំវិញ​បរិវេណ ក្រុង បាន​ប្រទះឃើញ​រថយន្ត ០១ គ្រឿង ភ្លាម​នោះ​កម្លាំង​ចម្រុះ មាន​ការសង្ស័យ ក៏​បាន​ឃាត់​រថយន្ត​នោះ ត្រួតពិនិត្យ នៅ​ចំណុច​ភូមិ ថ្ម​ដា សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​លទ្ធផល​៖ ក្នុង​រថយន្ត​មាន​ផ្ទុក ឈើ​ប្រភេទ​លេខ ១ (​សុក្រ​ម និង គគីរ​) និង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ចំនួន ០១ នាក់ ឈ្មោះ អ៊ី​ម ធិន ភេទ ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ ភូមិ ថ្ម​ដា សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី និង​បាន​ចាប់​យក​វត្ថុតាង​រួមមាន​៖ រថយន្ត​ស៊ាំ​យ៉ុង ចំនួន ០១​គ្រឿង និង​ឈើ​ប្រភេទ​លេខ ១ ចំនួន ២១ ដុំ (​សុក្រ​ម និង គគីរ​) ស្មើនឹង ៣,៩៧៧ ម៉ែត្រគូប ។​

​បច្ចុប្បន្ន ៖ វត្ថុតាង​និង​ជនសង្ស័យ ខាងលើ​បាន​ប្រគល់​ជូន​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​រតនគិរី ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ