ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​បាន​គ្នា​ចូល​គុក​កំដរ កុំឲ្យ​ឯកកា បន្ទាប់​ពី​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ ជាមួយគ្នា​!

​បាន​គ្នា​ចូល​គុក​កំដរ កុំឲ្យ​ឯកកា បន្ទាប់​ពី​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ ជាមួយគ្នា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជនសង្ស័យ​ម្នាក់​ថ្មី​ទៀត ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ​បញ្ជូនទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​ដែល​បក្សពួក​របស់​ខ្លួន​ម្នាក់ ទើបតែ​ត្រូវបាន បញ្ជូន​ចូល​ទៅ​ដល់​ពន្ធនាគា​រកា​លពី​៣​ថ្ងៃមុន​។​

​ជនសង្ស័យ​ឈ្មោះ អឿន រស្មី ហៅ តុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ចុង​ថ្នល់​លិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២២ បន្ទាប់ពី​រូបគេ​ជាមួយ​បក្សពួក ០២​នាក់​ផ្សេង​ទៀត បាន​ចូលរួម​ធ្វើ​សកម្មភាព ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​០១​គ្រឿង ដោយ​ប្រើ​កាំបិត​ដេញ​កាប់​ជនរងគ្រោះ​។ ដំបូង​ឡើយ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ជនសង្ស័យ បាន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ឈ្មោះ វ៉ាន់ សុខ​វិច្ឆិកា ភេទ ប្រុស អាយុ ២១​ឆ្នាំ លុះ​ក្រោយមក ក៏​បាន​បន្ត​ការស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ អឿន រស្មី ម្នាក់ទៀត រីឯ​ជនសង្ស័យ​ដែល​នៅសល់ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បន្ត​។​

​ជនសង្ស័យ​ឈ្មោះ អឿន រស្មី ហៅ តុង បាន​សារភាព​ឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៤:០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២២ ខ្លួន និង​បក្ខពួក ០២​នាក់​ទៀត ឈ្មោះ វ៉ាន់ សុខ​វិច្ឆិកា ហៅ កា និង ឈ្មោះ វិន បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក ស៊ី​រូស ពណ៌ ខ្មៅ​ក្រហម គ្មាន​ស្លាក​លេខ ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​ជនរងគ្រោះ ម៉ាក ប៊ីត ពណ៌ ក្រហម ស៊េរី​ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-6683 បណ្ដាលអោយ​ដួល ខណៈពេល​នោះ ឈ្មោះ វិន ក៏​កាន់​កាំបិត​ដេញ​កាប់​នារី​រងគ្រោះ​០២​នាក់​នោះ​។ បន្ទាប់មក ឈ្មោះ វ៉ាន់ សុខ​វិច្ឆិកា ហៅ កា បាន​លើក​ម៉ូតូ​ជនរងគ្រោះ ជិះ​គេចខ្លួន ចំណែក​ខ្លួន និង​ឈ្មោះ វិន ជា​អ្នក​ជិះ​ពីក្រោយ រួចហើយ​ក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន​។ បន្ទាប់​ពី​បែកផ្លូវ​គ្នា​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់តែ​ឈ្មោះ វ៉ាន់ សុខ​វិច្ឆិកា ត្រូវបាន​សមត្ថកិច្ច អាវុធហត្ថ​ឃាត់ខ្លួន​បាន​តែ​ម្តង រហូតមកដល់​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២២ រូប​ខ្លួន​ក៏​ត្រូវបាន សមត្ថកិច្ច​អាវុធហត្ថ ស្រាវជ្រាវ​រកឃើញ និង​ឃាត់ខ្លួន​ជា​បន្ត ហើយ​កន្លងមក​ខ្លួន និង​បក្ខពួក​ធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ ចំនួន​០២​លើក​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ