ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ចំណី​សត្វ​ខ្នាត​អន្តរជាតិ​ក្រោម​អធិបតីភាព​ឯកឧត្តម​វេង​សាខុន

ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ចំណី​សត្វ​ខ្នាត​អន្តរជាតិ​ក្រោម​អធិបតីភាព​ឯកឧត្តម​វេង​សាខុន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុមហ៊ុន​ឌី​ហឹ​ស្សធី​អិ​មអេច​បាន​ប្រារព្វ​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ផលិត​ចំណី​សត្វ​ខ្នាត​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែ​មេសា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកឧត្តម​អភិបាលរង​ខេត្ត​កំពង់ស្ពឺ ឯកឧត្តម​ប្រតិភូ​រាជ​រដ្ឋា ភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល អគ្គនាយកដ្ឋាន​កសិកម្ម និង​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ លោក​អគ្គនាយក លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ តំណាង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ សហគមន៍ អ្នក​ចិញ្ចឹម សត្វ តំណាង​លក់​ចែកចាយ មកពី​ប្រទេស​វៀតណាម ឥណ្ឌា និង​ភូមា ដៃគូ​អាជីវកម្ម​ថ្នាក់ជាតិ និង​អន្តរជាតិ បុគ្គលិក កម្មករ និង​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​

​មានប្រសាសន៍​ទៅកាន់​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ និង​សម្តែង​នូវ​បីតិ និង​មោទកភាព​ចំពោះ​លោក​អគ្គនាយក និង​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ដែល​បាន​សហការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ​ឡើង​។

យោង​លើ​របាយការណ៍​យ៉ាង​លម្អិត​របស់លោក Koen De Heus លោក ចាន់ គឹម​រិទ្ធី អគ្គនាយក និង​លោក Johan Vanden Ban នាយក​ប្រតិបត្តិ ដែល​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុនចម្រុះ​អន្តរជាតិ​ពី​ប្រទេស​ហូ​ឡង់​ក្នុង​ផ្នែក​ឧស្សាហកម្ម​ចំណី​សត្វ ដែល​បាន​ចាប់​ដៃគូ​សហការ​គ្នា​រវាង​ក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយ​ក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បី​បង្កើត​ជា​សម្ព័ន្ធ​អាជីវកម្ម ក្រុមហ៊ុន​រួម​ទុន​ថ្មី​មួយ​។

ជា​ឆន្ទ​:​ចំបង​របស់​ក្រុមហ៊ុន​គឺ​បង្កើត​រោង ចក្រ​ផលិត​ចំណី​សត្វ​នៅ​កម្ពុជា​មួយ ឆ្លើយតប​តាម​ស្តង់ដា​ទំនើប មាន​អនាម័យ និង​គោរព​តាម​បទដ្ឋាន ISO 22000 ព្រមទាំង​ធ្វើ​អាជីវកម្ម​ផលិតផល​អាហារ​បំប៉ន​សត្វ ដើម្បី​បម្រើឲ្យ​អនុវិស័យ​ផលិតកម្មស​ត្វ​នៅ​កម្ពុ​ជា​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​គូសបញ្ជាក់​ជូន​អង្គពិធី​បាន​ជ្រាប​ថា ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​នេះ​ពិតជា​បាន​ផ្តល់ឱកាស​ដ៏​ល្អ​ប្រសើរ ក្នុង​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ព្រម​ជាមួយ​នឹង​គោលនយោបាយ​ដ៏​ល្អ​ប្រសើរ​របស់​រាជ រដ្ឋាភិបាល​ក្នុង​ការបង្កើត​បរិយាកាស​ល្អ បង្លលក្ខណ​:​អំណោយ ផល​លើ​ការវិនិយោគ​។ ជាក់ស្តែង ថ្ងៃនេះ ពេលនេះ យើង​ទាំងអស់​គ្នា​កំពុង​ចូលរួម​អបអរសាទរ​នូវ​សមិទ្ធផល​ថ្មី​មួយទៀត​សម្រាប់​វិស័យ​ផលិតកម្ម​ចំណី​សត្វ គឺ​ការសម្ពោធ​រោងចក្រ​ផលិត​ចំណី​សត្វ​ដ៏​មាន​សក្តានុពល ដែល​ប្រសូត្រ​ចេញពី​កិច្ចសហការ​ដ៏​រឹងមាំ​មួយ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ (​ប្រទេស​ហូ​ឡង់​)​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ទាញអារម្មណ៍​អង្គពិធី​ឲ្យ​យល់​បន្ថែមថា បច្ចុប្បន្ន​ការ​ចិញ្ចឹមសត្វ ជា​លក្ខណ​: គ្រួសារ ជារួម​បាន​និង​កំពុង​ធ្វើ​ការផ្លាស់​ប្តូរ​ទៅ​ជា​ការចិញ្ចឹម​ដើម្បី​ពាណិជ្ជកម្ម​វិញ​។

ឧទាហរណ៍​ការចិញ្ចឹម​ជ្រូក មាន់ ទា ជា​លក្ខណ​:​គ្រួសារ​បាន​ប្តូរ​ទៅ​ជា​ការ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ជា​បណ្តុំ ដោយ​បាន​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​ធានា​បាន​បរិមាណ​ផ្គត់ផ្គង់ និង​គុណភាព​។

មួយវិញទៀត ផ្ទៃ​ដី​ចម្ការ​ស្រែ​ជាង ៩០% ត្រូវ​បាន​ភ្ជួរ​រាស់​ដោយ​គ្រឿងយន្ត រីឯ​សត្វ​គោ​-​ក្របី​ត្រូវបាន​ប្តូរ​តួនាទី​ពី​ការចិញ្ចឹម​ដើម្បី​យក​មក​ធ្វើការ​ភ្ជួរ​រា​ស់ ទៅ​ជា​ការចិញ្ចឹម​សម្រាប់​យក​សាច់​វិញ​។

នេះ​ជា​សក្ខីភាព​មួយ​បង្ហាញ​ឲ្យឃើញ​ថា​អនុវិស័​យ​ផលិតកម្ម​សត្វ​បាន​និង​កំពុង​បោះជំហាន​ឡើង​ជា​បន្តបន្ទាប់​ឆ្ពោះទៅ​គោលដៅ​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចង់បាន​គឺជា​ការអភិវឌ្ឍ​អនុ​វិស័យនេះ សំដៅលើ​ការលើកកម្ពស់​ស្តង់ដា​ចិញ្ចឹម​តាមរយ​:​ការប្រើប្រាស់​ពូជ​សុទ្ធ គុណភាព​ចំណី និង​មាត្រដ្ឋាន​នៃ​ការគ្រប់គ្រង​កសិដ្ឋាន​ប្រកបដោយ​សុវត្ថិភាព សុខភាព​សត្វ និង​ភាតរ​បរិស្ថាន ហើយ​ចុងក្រោយ​ផលិត​បាន​ផលិតផល​សាច់មាន​គុណភាព ធានា​បាន​សុខភាព​សាធារណ​:​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ការបង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ គឺ​ពិតជា​ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​លើកឡើង​ថា ការ​កែលម្អ​នូវ​បរិយាកាស​វិនិយោគ និង​ការធានា​នូវ​លក្ខខណ្ឌ​អំ​ណាយ​ផល​សម្រាប់​វិស័យ​ឯកជន ក៏ដូចជា​អំពាវនាវ គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន គឺជា​កាតព្វកិច្ច​ចាំបាច់​របស់​ក្រសួង​ដែល​ត្រូវ​សហការ​ចូលរួម​បំពេញ​តួនាទី​ដើម្បី​លើកស្ទួយ​វិស័យ​ផលិតកម្ម​ចិញ្ចឹមសត្វ ធានា​បាន​ការផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​ក្នុង​បរិបទ​កូវី​ដ​-១៩ និង​ធ្វើ​ដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ភ្ជាប់​ទៅនឹង​ភាព​ជោគជ័យ​ដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុង​វ័យ​ជាង ១០​ឆ្នាំ​នៃ​អាយុ​អាជីវកម្ម​នៅ​កម្ពុជា គឺ​ពិតជា​បាន​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការលើកកម្ពស់ និង​ជំរុញ​ផលិតកម្ម​ចំណី​សត្វ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល បង្កើត​ការងារ​ជូន​ប្រជាជន បង្កើន​ចំណូល​គ្រួសារ​។

ដើម្បី​ជា​ធាតុ​ចូល​ទាំង​ក្របខ័ណ្ឌ​ច្បាប់ បច្ចេកទេស និង​គោលនយោបាយ​គោល​របស់ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​យោបល់​សំខាន់ៗ​ជាអាទិ៍ ៖ ក្រុមហ៊ុន​គួរ​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​លើ​ការផលិត​ចំណី​ត្រី​ឆ្តោរ ដើម្បី​ជំនួស​ឲ្យ​ការប្រើ​វត្ថុធាតុដើម​ជា​កូន​ត្រី​ដែល​ចាប់ពី​ប្រភព​ធម្មជាតិ​។

​ជំរុញ និង​លើក​ទឹកចិ​ត្តឲ្យប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក តាមរយ​:​ការធ្វើ​កិច្ចសន្យា​ផលិត ប្រមូល​ទិញ​ពី​កសិករ ដើម្បី​កាត់បន្ថយ​ការ​នាំចូល​។ ក្រុមហ៊ុន​គួរ​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ ឬក៏​ត្រូវ​ចុះកិច្ចសន្យា​ជាមួយ​អ្នក​ផលិត ដើម្បី​មួយ​ផ្សព្វផ្សាយ​ពូជ និង​បច្ចេកទេស និង​ពីរ​ដើម្បី​ធ្វើ​ការពិសោធន៍​គុណភាព​ចំណី​។ ក្រុមហ៊ុន​ក៏​ត្រូវ​រក្សា​ឲ្យបាន​នូវ​សាមគ្គីភាព និង​មិត្តភាព​រវាង​និយោជិក និង​និយោជក់​ដើម្បី​រក្សាបាន​នូវ​សុខដុម​នីយកម្ម “​ក្រុមហ៊ុន​ជួយ​បុគ្គលិក​-​បុគ្គលិក​ជួយ​ក្រុមហ៊ុន​វិញ​”​។ រក្សា​ឲ្យបាន​ល្អ​នូវ​កិច្ចសហការ​ជាមួយ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​វិបុលភាព ចីរភាព និង​និរន្តរភាព​នៃ​អាជីវកម្ម​។ ត្រូវខិតខំ​ពង្រីក​សមត្ថភាព​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ ដើម្បី​ស្រូប​យក​ឲ្យបាន​កាន់ តែ​ច្រើន​ទាំង​ធនធានមនុស្ស ធនធាន​ចំណេះដឹង បទពិសោធន៍ និង​ធនធាន​វត្ថុធាតុដើម​។ ទាំងអស់នេះ​គឺ​ដើម្បី​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​ស​ម្តេច​តេជោ នា​ឆ្នាំ​២០៣០​។​

​តាម​ការ​បញ្ចាក់​របស់​លោក​អគ្គនាយក​បានឲ្យដឹងថា ៖ ក្រុមហ៊ុន ឌី ហឹ​ស្ស ធី​អិម​អេច គឺជា​ក្រុម ហ៊ុន​ផលិត​ចំណី​សត្វ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ធំ​ជាង​គេ​ទាំង​១០​នៅក្នុង​ពិភពលោក ហើយក៏​ជា​ក្រុមហ៊ុន​មាន​អាយុ​ជាង ១១១​ឆ្នាំ​មកហើយ គឺ​ជំនាន់​ទី​៥ នៃ​ដូនតា​ដែល​ជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​នេះ​នៅ​ប្រទេស​ហូ​ឡង់​។ ក្រុមហ៊ុន​បាន​ដាក់ទុន​វិនិយោគ​ចំនួន ១៥ លាន​ដុល្លារ សាងសង់​រោងចក្រ​លើ​ផ្ទៃដី​ចំនួន ៧១៥៤​ម៉ែត្រការ៉េ មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​ចំនួន ១៥ ០០០​តោន​/​ខែ ប្រើ​កម្មករ ៥២ នាក់​។

មាន​ផែនការ​ផលិត​ចំណី​សត្វ ១៨០ ០០០ តោន​/​ឆ្នាំ​។ វត្ថុធាតុដើម​ក្នុងស្រុក​ដែល​ក្រុមហ៊ុន​ប្រើ​គឺ​ដំឡូង​មី ពោត​ក្រហម ចុង​អង្ករ កន្ទក់ ថ្ម​ហ្មត់ កាក​ដូង កាក​ស្រា​បៀ និង​ម្សៅ​ឆ្អឹង​សត្វ​។ បច្ចេកទេស​ផលិត ភាគច្រើន​ត្រូវបាន​នាំ​យក​ពី​សហភាព​អឺរ៉ុប​។ ២០% នៃ​ឋាម​ពលដែល​ប្រើប្រាស់​ក្នុង​រោងចក្រ​គឺ​បាន​ពី​ឋាម​ពល​ពន្លឺព្រះអាទិត្យ​។ ទិសដៅ​អនាគត ក្រុមហ៊ុន​នឹង​ទៅ​បង្កើត​រោងចក្រ​ទៅ​ខេត្ត​បាត់ដំបង​មួយទៀត​ដែល​ជា​ខេត្ត​ផលិត​វត្ថុធាតុដើម​សំខាន់​មួយ​៕​សហការី​

Filed in: ព័ត៌មានជាតិ