ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក វ៉ី សំណាង នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ៣៨​គ្រួសារ និង​ប្រគល់​ផ្ទះ​ចំនួន ០៣​ខ្នង​

​លោក វ៉ី សំណាង នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ៣៨​គ្រួសារ និង​ប្រគល់​ផ្ទះ​ចំនួន ០៣​ខ្នង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២២ លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​និង​សហការី បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ស្ពឺ ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ៣៨​គ្រួសារ និង​ប្រគល់​ផ្ទះ​ចំនួន ០៣​ខ្នង ស្ថិតនៅក្នុង​ភូមិ​ចំ​ពារ ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។

​ក្នុងឱកាស​នោះ​ដែរ​លោក ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មាន​ទុក្ខ​លំបាក​ជ​ន​រងគ្រោះ ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាស​ន៏ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

​សម្ភារ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទទួលបាន​ផ្ទះ​ក្នុង​មួយ​គ្រួសារ​រួមមាន ៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង​,​ប្រេង​ឆា ១​ដប ទឹកត្រី​ទឹក​ស៊ី​អ៉ីវ ១​យួរ ភួយ ១ សារុង ១ ក្រ​ម៉ា ១ មុង ១ កន្ទេល ១​និង​ថវិកា​ចំនួន ៥០,០០០​រៀល​។

​សម្ភារ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុង​១​គ្រួសារ​រួមមាន ៖ អង្ករ ២៥​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ប្រេង​ឆា ១​ដប នំ​ធុង ១​ធុង ទឹកត្រី​ទឹក​ស៊ី​អ៉ីវ ១​យួរ និង​ថវិកា ២០,០០០​រៀល​៕

Filed in: ព័ត៌មានជាតិ