ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​វរសេនីយ៍ទោ មាស ម៉េង​ហួង មេបញ្ជាកា​រង វរ​:​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៥​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​យោធា​សឹក​រង ឃាត់ខ្លួន​ពលករ​ចំនួន ១៣​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​!

​លោក​វរសេនីយ៍ទោ មាស ម៉េង​ហួង មេបញ្ជាកា​រង វរ​:​សេនា​តូច​នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៥​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​យោធា​សឹក​រង ឃាត់ខ្លួន​ពលករ​ចំនួន ១៣​នាក់ បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ​.​ស្រុក​ម៉ាឡៃ ៖ នា​ថ្ងៃ​ព្រហស្បត្តិ៍ ៤​រោច ខែ ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៥ ត្រូវ​និង​ថ្ងៃទី ២១ ខែ មរ​សា ឆ្នាំ​២០២២​នេះ​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ​នឹង​អនុវត្ត​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៥​។

ក្នុង​កម្លាំង​ប៉ុស្ដិ៍​ចំ​បក់ ចំនួន ០៤​នាក់ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ទោ មាស ម៉េង​ហួង មេបញ្ជាកា​រង នៃ​វរ​:​សេនា​តូច នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៥​ទទួល​ទិស​ប៉ុស្ដិ៍​ចំបក់​នឹង​លោក​វរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍​ចំបក់​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​វរ​:​សេនា​តូច​លេខ​៨១៥ សហការ​ជាមួយ​កម្លាំង​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ចំនួន ០៤​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ នៅ ញ៉ាញ់ មេបញ្ជាការរង បាន​ទប់ស្កាត់​ពលករ​បម្រុង​លួច​ឆ្លងដែន ពី​កម្ពុជា​ចូល​ទៅ​ប្រទេស ថៃ ដោយ​ខុសច្បាប់​សរុប​មាន​ចំនួន ១៣​នាក់ (​ស្រី​០៥​នាក់ កុមារ ០៦​នាក់​) ត្រង់​ចំណុច​មាត់​អូរ​ព្រំដែន កម្ពុជា ថៃ នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ចំ​បក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ទោ មាស ម៉េង​ហួង មេបញ្ជាកា​រង នៃ​វរ​:​សេនា​តូច នគរបាល​ការពា​ព្រំដែន​គោក​លេខ​៨១៥​ទទួល​ទិស​ប៉ុស្ដិ៍​ចំ​បក់ បានឲ្យដឹងថា​៖​ពលករ​បម្រុង​លួច​ឆ្លងដែន​ទាំងនោះ​មាន​ទីលំនៅ​ក្នុង​ខេត្ដ​ចំនួន ២​គឺ
១. បន្ទាយមានជ័យ ១២​នាក់
២.​កំពង់ធំ ០១​នាក់ បន្ទាប់ពី​ធ្វើ​ការណែនាំ​ស្ដី​ពី​ការឆ្លង​រាលដាល​របស់ Virus Covid-១៩​រួច នឹង​ធ្វើ​កិច្ចសន្យា​រួច បានប្រគល់​ពួកគាត់​ជូន​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​បឹងបេង​ដើម្បី​ធ្វើតាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ