ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ម្ចាស់ផ្ទះ​បើក​វី​ង​វេ​លុយ​ដេក​លង់លក់​ភ្លេច​បិទទ្វារ ត្រូវ​ក្រុមចោរ​មួយ​ក្រុម​ចូល​លួច​ប្រាក់ និង​គ្រឿងអលង្ការ​អស់​មួយចំនួន​ដោយ​សុ​វត្តិភាព​

ម្ចាស់ផ្ទះ​បើក​វី​ង​វេ​លុយ​ដេក​លង់លក់​ភ្លេច​បិទទ្វារ ត្រូវ​ក្រុមចោរ​មួយ​ក្រុម​ចូល​លួច​ប្រាក់ និង​គ្រឿងអលង្ការ​អស់​មួយចំនួន​ដោយ​សុ​វត្តិភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ លំនៅ​ឋាន​មួយ​កន្លែ​​ង​មាន​បើក​មុខរបរ​រកស៊ី​កា​រ៉ាស់​សាំង និង​បើក​វី​ង​វេ​លុយ​ដាក់​លុយ​ត្រូវបាន​ក្រុម​ចោរ​មួយក្រុុម​ធ្វើ​សកម្មភាព​ចូល​លួច​យក​ទ្រព្យសម្បត្តិ​និង​គ្រឿងអលង្ការ​អស់​មួយចំនួន ខណះពេលដែល​ម្ចាស់ផ្ទះ​ចូល​ដេក​លក់​ដូច​សព្វមួយដង​។​ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២៤​និង​៣០​នាទី​យប់​អាធ្រាត​ថ្ងៃទី​១៧ ឈានចូល​ថ្ងៃ​ទី​១៨​ខែ​មេសា ឆ្នាំ​២០២២ ស្ថិតនៅ​ត្រង់​ចំណុច​ភូមិ​ទួល​ប្រសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ធាន​ដែល​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់​ថា​ជនរងគ្រោះ​ដែល​ជា​ម្ចាស់​លំនៅឋាន​ឈ្មោះ​ង៉ែត វ៉ាន​ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ជួន លួ​ន​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​បើក​មុខរបរ​ជា​អាជីវករ រស់​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​បើ​តាម​ការបញ្ជាក់​ឱ្យដឹង​ពី​ជនរងគ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​នៅវេលា​ម៉ោង​ប្រមាណ​ជា​៩​យប់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២​រូប​ខ្លួន​ដេក​នៅ​ខាង​មុខ​ផ្ទះ ចំណែក​ប្រពន្ធ​និង​កូនៗ​ចូល​ទៅ​ដេក​ក្នុងផ្ទះ​ហើយ​ទ្វារ​មិនបាន​បិត​នោះទេ ចំណែក​ដំបូល​បន្ទប់ទឹក​មាន​ប្រហោង​ធ្លុះធ្លាយ​ផងដែរ​។​

​ម្ចាស់ផ្ទះ​ដដែល​បាន​បញ្ចាក់​ពី​ទ្រព្យសម្បត្តិ​នៃ​ការបាត់បង់​សម្ភារៈ​រួមមាន​ប្រាក់​ចំនួន​១២​លាន​រៀល ប្រាក់​បាត​ចំនួន ២​ម៉ឺន​បាត ប្រាក់​ដុល្លារ​ចំនួន​១៤០០០​ដុល្លា​អាមេរិក ទូរស័ព្ទដៃ​ម៉ាក​IPhone 11promax ចំនួន​១​គ្រឿង ខ្សែក​រប្លាក​ទីន​ចំនួន​១​ខ្សែរ​មាន​ទម្ងន់​៤​ជី ។​

​គួរ​រំលឹក​ថា​ទាក់ទិន​ទៅ​និង​ក្រុម​ចោរ​ចូល​លួច​ទព្យសម្បត្តិ​នេះ​ដែរ​លោក​អនុសេនីយ៍​ឯក​ហ៉ើ​ន សំបោ​ន មេបញ្ជាការរង​ទទួល​ផ្នែក​ព្រហ្មទ័ណ្ឌ​អាវុធហ​ត្ត​ស្រុក​អន្លង់វែង​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២​ថា ក្រោយពី​កើតហេតុ​ម្ចាស់​លំនៅឋាន​បាន​មកប្តឹង​ដល់​ទីបញ្ជាការ​អាវុធ​ហ​ត្ត​ស្រុក​អន្លង់វែង​ភ្លាមៗ​នោះ​លោក​បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​ដល់​លំនៅឋាន​រងគ្រោះ​ធ្វើការ​សាកសួរ​និង​ធ្វើ​ការពិនិត្យ​ជាក់ស្តែង​តែម្តង​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក​អនុសេនីយ៍ឯក​បន្ត​ថា យោងទៅលើ​ការសាកសួរ​នាំ​និង​ធ្វើការ​ពិនិត្យឃើង​ថា​បញ្ហា​ដំបូង​មក​ពី​ម្ចាស់ផ្ទះ​ការថ្វេសប្រហែស​មិន​បិត​ទ្វារផ្ទះ និង​ដំបូល​បន្ទប់ទឹក​មិន​ជិត​អាច​ធ្វើឱ្យ​ក្រុមចោរ​មាន​ឱកាស​ចូល​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​បាន​ចេញ​ទៅ​វិញ​ដោយ​សុ​វត្តិភាព ខណះម្ចាស់​ផ្ទះ​កំពុងតែ​ដេក​លង់លក់​និង​ដំណេក តែ​ទោះជា​បែប​ណា​ក៍​ដោយ​កំលាំង​អាវុធ​ហ​ត្ត​ស្រុក​កំពង់តែ​ធ្វើ​ការស្រាវជ្រាវ​វែក​រក​មុខសញ្ញា​ក្រុមចោរ​លួច​យក​មក​ផ្តន្ទាទោស​តាម​និតិ​វិធី​ច្បាប់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ