ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ការី​ម៉ា​តា អា​ហ្សូ​ហ្ស៉ី ភារធារី​ស្តីទី ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​នានា ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​។​
​នៅក្នុង​ឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​សំណេះសំណាល​ប្រមាណ​ជាង​១​ម៉ោង​កន្លះ​, ខាងក្រោម​ជា​ចំណុច​សំខាន់ៗ​របស់​សម្តេច​តេជោ​៖
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​នេះ​ពិតជា​រីករាយ ព្រោះ​ក្រោយ​ចូលឆ្នាំថ្មី បាន​សម្ពោធ​សមិទ្ធផល​ថ្មី​កើតចេញពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ជប៉ុន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គម្រោង​អភិវឌ្ឍន៍​នៅ​ភ្នំពេញ ដ្បិត​អស់​ថវិកា​ច្រើន តែ​បាន​ផ្តល់​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​។ ជាពិសេស​ការបញ្ចៀស​កា​រ​ជន់​លិច​រាជធានី​ភ្នំពេញ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្រោម​ជំនួយ​របស់​ជប៉ុន បាន​ធ្វើឱ្យ​កម្ពុជា​កែលំអ​ប្រព័ន្ធ​ប្រឡាយ​-​លូ ចម្រោះ និង​អាង​ស្តុក​ទឹក ជួយ​សម្រួល​ដល់​ការ​ជន់​លិច​នៅ​ភ្នំពេញ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការអភិវឌ្ឍ​បានធ្វើឱ្យ​សម្តេច​មើល​រាជធានី​ភ្នំពេញ​លែង​ស្គាល់​។​
* សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការផ្តល់​ជំនួយ​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ឡាយ​-​លូ និង​អាង​ចម្រោះ​ទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ទីភ្នាក់ងា​រ​អភិវឌ្ឍន៍​របស់​ជប៉ុន​ចៃ​កា ដែល​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​-​លូ នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ទី​២២ ខែ​មេសា សម្តេច​នឹង​អញ្ជើញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​វេទិកា​ទឹក​ពិភពលោក ហើយ​សម្តេច​ក៏​នឹង​មាន​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ផង​ដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សមិទ្ធផល​សំណង់​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​សមិទ្ធផល​កើតចេញ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​ជប៉ុន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជប៉ុន ជា​ចំណែក​មួយ​ក្នុង​ការជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ឯករាជ្យ​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជប៉ុន ក៏​ជា​ប្រទេស​ដែល​បាន​ជួយ​ដល់​ការចរចា​រក​សន្តិភាព និង​បញ្ចប់សង្គ្រាម​នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពេល​សម្តេច​អញ្ជើញ​ត្រឡប់​ពី​ប្រទេស​ជប៉ុន​វិញ សម្តេច​នឹង​ទទួល​ជួប មេ​ប្រតិបត្តិការ​របស់​អ៊ុនតាក់ ដែល​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​កាលពី​ទសវត្សរ៍​៩០​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ពី​វិធី​នៃ​ការ​សងបំណុល​ជប៉ុន ដែល​រដ្ឋាភិបាល លន់ ណុល ជំពាក់ ដោយ​ការផ្តល់​ជំនួយ​ជា​សម្ភារៈ​ផ្សេងៗ ហើយ​លក់​យក​លុយ​សង​ត្រឡប់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន នឹង​មាន​ការចុះហត្ថលេខា​លើ​ឯកសា​មួយ​ផងដែរ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ឆ្នាំនេះ សម្តេច​មិន​ចេញមុខ​ឃោសនា​ជូន​មេឃុំ និង​ចៅសង្កាត់​នោះឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រជាពលរដ្ឋ​យល់ច្បាស់​ពី​ការជ្រើសរើស​របស់ខ្លួន​ថា តើ​បក្ស​ណា​ស័ក្តិសម​ឱ្យ​គាត់​ផ្ញើ​វាសនា​។ សម្តេច​តេជោ ណែនាំ​ឱ្យ​បង្ក​បរិយាកាស​ល្អ​លើ​ការឃោសនា​រក​សំឡេងឆ្នោត និង​បញ្ចៀស​អំពើ​ហិង្សា​។​
* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ការ​ចូល​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ ហាក់​មាន​សភាព​ខុសពី​ការ​ចូល​ឆ្នាំ​នា​ពេល​កន្លង​ទៅ ពោល​ប្រៀប​ដូច​ពេល​ពលរដ្ឋ​រំដោះ ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការអបអរ​បញ្ចប់សង្គ្រាម​តាម​នយោបាយ​ឈ្នះ​-​ឈ្នះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ដែល​ប្រជាពលរដ្ឋ​អាច​ដើរ​លេង​ចូល​ឆ្នាំ​បាន​នេះ គឺ​បាន​កើតចេញ​ពី​កិច្ចប្រឹងប្រែង​រួម​គ្នា​រវាង​រដ្ឋ និង​រាស្ត្រ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា កំលុង​ពេល​ចូលឆ្នាំ​កាលពី​ឆ្នាំទៅ គឺជា​ពេល​ដែល​សម្តេច​បាន​ប្រកាស​ពី​ការឈាន​ដល់​ជ្រោះ​មរណៈ​នៃ​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពេល​នេះ​ប្រជាពលរដ្ឋ​អាច​យល់​បាន​ហើយ ហេតុអ្វី​បាន​ជា​សម្តេច​បាន​ដាក់ចេញ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ កាលពី​ឆ្នាំ​២០២១​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វិធានការ​ដែល​សម្តេច​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​២០២១ គឺ​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ សម្រាប់​ប្រជាពលរដ្ឋ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មាន​សន្តិភាព​ហើយ​ត្រូវ​ប្រឹង​រក្សា កុំ​រង់ចាំ​ពេល​បាត់​សន្តិភាព ទើប​ប្រឹង​ស្រែក​រក​។​
* សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ផ្តល់​ស្ពានបេតុង​ជូន​ប្រជាពលរដ្ឋ​នៅ​កោះ​យ៉ ក្នុង​ខេត្ត​កោះកុង ហើយ​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ជា​អ្នករ៉ាប់រង​លើ​ការសាងសង់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទោះបី​មាន​វិបត្តិ​ជំងឺ​កូវី​ដ​១៩ តែ​ពលរដ្ឋ​នៅតែ​អាច​រកចំណូលបាន ដើម្បី​ដើរ​កម្សាន្ត​ពេល​ចូលឆ្នាំ​។​
* សម្តេច​តេជោ ហ៊ុន សែន ណែនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិចារណា​បើក​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យបាន​មុន​ពេល​កំណត់​។​
* ដោយយោង​តាម​របាយការណ៍​របស់លោក សាយ សំ​អាល់​, សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ឥរិយាបថ​កាន់តែ​ប្រសើរ​លើ​ការ​ទុកដាក់​សំរាម​។​
* សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្តន៍​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹក​ដី ដែល​ជា​កម្មវិធី​ទេសចរណ៍​មួយ​ជួយ​ដល់​សហគមន៍ ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធានធម្មជាតិ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មាន​កត្តា​៦​យ៉ាង ដែល​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​លេង​កម្សាន្ត​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​។ កត្តា​ទាំង​នោះ​រួមមាន​៖ សុខសន្តិភាព​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, មាន​មធ្យោបាយ​ធ្វើដំណើរ​កាន់តែច្រើន​, ប្រាក់ចំណូល​, ការ​កើត​ឡើង​ថ្មី​នៃ​តំបន់​ទេសចរណ៍ និង​ការ​មាន​ភាព​សាំ​សហគមន៍​ដែល​បាន​ពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​។​
* សម្តេច​តេជោ ហ៊ុន សែន គ្រោង​សរសេរ​បង្ហាញ​ពី​ការគិត​របស់​នាយករដ្ឋមន្ត្រី ពេល​ប្រជាពលរដ្ឋ​សប្បាយ និង​ពេល​ពលរដ្ឋ​កើតទុក្ខ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការចាក់​វ៉ាក់សាំង​បើ​ចាក់​ពាសវាល​ពាសកាល មិន​អាច​បង្កើត​ភាព​សាំំ​សហគម​ន៍​បាន​នោះឡើយ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ម្សិលមិញ​រក​ឃើញ​អ្នក​កើតកូ​វីដ​១៩​ចំនួន ២៧​នាក់​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​នឹង​បន្ត​តាមដាន​ការរីក​រាលដាល​ក្រោយ​ចូល​ឆ្នាំ​រយៈពេល​១០​ថ្ងៃ​ទៀត​
* សម្ត​ច​តេជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ទទួល​យកដូស​ជំរុញ ដែល​រៀបចំ​ដោយ​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​ភាពស៊ាំ​ក្នុង​សហគមន៍​កាន់តែ​រឹងមាំ នោះ​ពលរដ្ឋ​មិនចាំបាច់​ពាក់​ម៉ាស់​ទេ​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ តិច​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ាន​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បញ្ហា​ទប់ស្កាត់​កូវី​ដ​១៩ មិនមែន​ស្ថិតនៅលើ​ប្រទេស​ដែល​មាន​វិស័យ​សុខាភិបាល​ទន់ខ្សោយ​នោះទេ ប៉ុន្តែ​ស្ថិតនៅលើ​វិធានការ​ការពារ និង​ការចូលរួម​ពី​ពលរដ្ឋ​
* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នោះ​ទេ ថ្នាក់​មូលដ្ឋាន​ធ្វើ​ទៅ​ចុះ​
* សម្តេច​តេជោ ហ៊ុន សែន ជូនពរ​ឱ្យ​ចំណង​មិត្តភាព​កម្ពុជា​-​ជប៉ុន ឋិតឋេរ​ចីរកាល​
* សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា​សំណេះសំណាល​នៅវេលា​ម៉ោង​៩៖១៥​នាទី​នា​ព្រឹក​ថ្ងៃ​ដដែល ៕

Filed in: ព័ត៌មានជាតិ