ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ សំណេះសំណាល និង​ពង្រឹង​សមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំង​១៣​ភូមិ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន

អភិបាលខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ សំណេះសំណាល  និង​ពង្រឹង​សមត្ថភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំង​១៣​ភូមិ  សង្កាត់​ប៉ៃលិន  ក្រុងប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ផ្ទេរអំណាច​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ពង្រឹង​គោលនយោបាយ​ស្តីពី​កំណែទម្រង់​វិមជ្ឈការ​-​និង​វិសហមជ្ឈការ គណៈ​អភិបាលខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ​ដល់​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ទាំង​១៣ នៅក្នុង​សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ដើម្បី​ពង្រឹង​សមត្ថភាព​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ក៏ដូចជា​អបអរសាទរ​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​នាពេលខាងមុខ​។

​លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ នឹករលឹក​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃរ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋា​ទាំងអស់​។ លោកជំទាវ មានប្រសាសន៍ថា សម្ដេច​ទាំង​ទ្វេ តែងតែ​គិតគូរ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង តែង​រស់នៅ​រួមសុខទុក្ខ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​ការថែរក្សា សុខសន្តិភាព សណ្ដាប់ធ្នាប់​សង្គម ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត មាន​ការអភិវឌ្ឍ​រីក​ចម្រើន​នៅ​គ្រប់​ទីកន្លែង តាំង​ពី​ទីប្រជុំជន រហូត​ដល់​ទី​ជនបទ​ដាច់ស្រយាល​។​

​បន្ថែម​លើ​នេះ លោកជំទាវ បាន ស្រីមុំ ក៏​បាន​ណែនាំ ផ្តាំផ្ញើ​ដល់​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្តាប់​ឱ្យ​បាន​ពីរ​ស្ថានភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ នឹង​ត្រូវ​ធ្វើ​របាយការណ៍​ឱ្យបាន​ទៀងទាត់ ច្បាស់លាស់ មកកាន់​ថ្នាក់លើ​របស់​ខ្លួន​។ បញ្ហា​ដែល​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​៖ ទី​១.​ស្ដាប់​ឱ្យបាន​ពីរ​ចំនួន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។ ទី​២.​ស្ដាប់​ឱ្យបាន​ពីរ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​នៅក្នុង​ភូមិ ដើម្បី​ធ្វើការ​ផ្ដល់ជំនួយ​ឧបត្ថម្ភ​ដល់​ពួកគាត់​។ ទី​៣.​ក្តាប់​ឱ្យ​បាន​ពីរ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ជំរុញ​ណែនាំ​ឱ្យ​ពួកគាត់​ត្រៀម​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​។ ទី​៤. ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា ការទប់ស្កាត់​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ការចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យបាន​ល្អ​ប្រសើរ អប់រំ​ណែនាំ​កូនចៅ​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ កុំឱ្យ​មាន​ក្មេង​ទំនើង​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ