នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្លាំងកងអាវុធហត្ថរាជធានី បានចេញល្បាត ការពារ តាមទីវត្តអារាម កន្លែងកំសាន្ត និងតាមដងផ្លូវនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនបងប្អូនប្រជាពលរដ្ឋ ៕