ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត ផ្តល់ជូន​ដល់​កងកម្លាំង​រុករក​អដ្ឋិធាតុ​យុទ្ធជន កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម កា​៧០

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត ផ្តល់ជូន​ដល់​កងកម្លាំង​រុករក​អដ្ឋិធាតុ​យុទ្ធជន កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម កា​៧០
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អម​ដោយ​អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត ផ្តល់ជូន​ដល់​កងកម្លាំង​រុករក​អដ្ឋិធាតុ​យុទ្ធជន កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម កា​៧០ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក​បំរុង ឌា​ន់ ឌី​ញ​ទិញ ប្រធាន​កា​៧០ ដើម្បី​អបអរសាទរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ព​.​ស​.២៥៦៦ ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ឆាប់​ខាងមុខ​។ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

​គូសបញ្ជាក់ថា កងកម្លាំង​រុករក​រុករក​អដ្ឋិធាតុ​យុទ្ធជន កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​ចុះ​មកដល់​កម្ពុជា​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​បេសកកម្ម​នៅ​ទី ៣០ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​។​
​អំណោយ​ដែល​រដ្ឋបាល​ខេត្ត បាន​ផ្តល់ជូន​នា​ឱកាស​នោះ រួមមាន​÷
-​ទឹកបរិសុទ្ធ ២០​កេស -​ស្រា​បៀរ ១៦​កេះ​ស -​ទឹកក្រូច និង​ភេសជ្ជៈ​ចម្រុះ ១៨​កេស -​ត្រីខកំប៉ុង ១០​កេស​ធំ – មី ១៨​កេស -​អង្ករ ៤៧៥ គីឡូក្រាម -​ម៉ាស ២០០០​ម៉ាស់ និង​ថវិកា ចំនួន ១.៦០០.០០០ រៀល​។​

Filed in: ព័ត៌មានជាតិ