ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ប្រទេស​ឥណ្ឌា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នៅ​ព្រឹក ថ្ងៃ​អង្គារ ១១​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​ជំងឺ​កូវី​ដ​-១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​លោកជំទាវ​បណ្ឌិត ដេ​វីយ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ផ្តល់​ជំនួយ​វ៉ាក់សាំង​កូវី​សែ​ល ចំនួន ៣២៥,០០០​ដូស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។ ក្នុងនោះ​វ៉ាក់សាំង​ចំនួន ២០​ម៉ឺន​ដូស ត្រូវបាន​ដឹកនាំ​មកដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ​។​ដោយឡែក​វ៉ាក់សាំង​ចំនួន ១២៥,០០០​ដូស នឹង​ត្រូវ​ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២២​។​

​លោកជំទាវ​បាន​បន្ថែមទៀតថា ការផ្តល់​ជំនួយ​វ៉ាក់សាំង គឺជា​ការបង្ហាញ​ពី​ស្មារតី​នៃ​ការជួយ​គ្នា​រវាង​កម្ពុជា និង​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ចំណង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដ៏​យូរលង់​មកហើយ​។ ឥណ្ឌា នឹង​បន្ត​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​កាន់​កម្ពុជា​នា​ពេល​ក្រោយ​បន្ថែមទៀត បើសិន​កម្ពុជា​ត្រូវការ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ឥណ្ឌា​ចំពោះ​ការផ្ដល់​អំណោយ​ជា​វ៉ាក់សាំង​កូវី​ដ​-១៩ នាពេលនេះ​សម្រាប់​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។
​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា អំណោយ​វ៉ាក់សាំង​កូវី​-១៩​នេះ ជា​សប្បុរសធម៌​ថ្លៃថ្លា​របស់​ប្រជាជន និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា ក្រោម​គំនិត​ផ្ដួចផ្ដើម​ចតុ​ភាគី ជូន​ចំពោះ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​អំណោយ​ដ៏​ថ្លៃថ្លា​នេះ គឺជា​សក្ខីភាព​ដ៏​ពិតប្រាកដ​នៃ​ចំណង​មិត្តភាព និង​សាមគ្គីភាព​រវាង​កម្ពុជា និង​ឥណ្ឌា​និង​សមាជិក​ដទៃ​ទៀត​នៃ​គំនិត​ផ្ដួចផ្ដើម​នេះ ដែល​រួម​មាន​សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី​។ កម្ពុជា​សូម​សំដែង​នូវ​ការ​អរគុណ និង​ក៏​កោតសរសើរ​ជូន​ដល់​សមាជិក​នៃ​គំនិត​ផ្ដួចផ្ដើម​ចតុ​ភាគី ក៏​ដូចជា​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 នៅក្នុង​ប្រទេស តំបន់ និង​សកលលោក​ទាំងមូល ដើម្បី​ធានាបាន​នូវ​ការ​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​សង្គម សេដ្ឋកិច្ច​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា ក្នុង​បរិការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បាន​ថមថយ និង​ជា​រួម​ដោយ​យើង​បាន​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​បាន​យ៉ាង​ប្រសើរ​។ សម្ដេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ឲ្យមាន​ការពង្រឹង​ចំណង​មិត្តភាព​ការជំរុ​ញ​កិច្ចសហប្រតិបត្តិការ និង​ការពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា​និង​សមាជិក​ដទៃ​ទៀត ជាពិសេស​រវាង​កម្ពុជា និង​ឥណ្ឌា​ពាក់ព័ន្ធ​ពាណិជ្ជកម្ម ការវិនិយោគ​បច្ចេកវិទ្យា​ព័ត៌មាន ការបន្ធូរបន្ថយ​លក្ខ​ខណ្ឌ​ធ្វើ​ដំណើរ និង​ការតភ្ជាប់​ជើងហោះហើរ​ត្រង់ និង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​១៤-១៦ មេសា ២០២២ ខាងមុខនេះ ។ សម្ដេច​តេជោក៏បាន​ជូន​ពរ និង​បួងសួង​ទេវតា​ឆ្នាំ​ថ្មី​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​សម្ដេច​ឯកឧត្តម លោកជំទាវ លោក​លោកស្រី ឲ្យមាន​សេរី​សួស្តី​ជ័យមង្គល និង​វិបុល​សុខ ល្អប្រសើរ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ