ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​ស្វាយរៀង រៀបចំ​ពិធី​ជូនពរ​អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ

រដ្ឋបាល​ខេត្ត​ស្វាយរៀង រៀបចំ​ពិធី​ជូនពរ​អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ស្វាយរៀង​) ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ​១០​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា ខេត្ត និង​លោកជំទាវ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកជំទាវ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជូនពរ​អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ គ​.​ស ២០២២ រវាង​ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង​( កម្ពុជា​) និង​ថ្នាក់ដឹកនាំ​ខេត្ត​ឡុង​អាន និង​ខេត្ត​តៃនិញ​(​ប្រទេស​វៀតណាម ) ស្ថិត​នៅ​សាលប្រជុំ​អាគារ​”​ឃ​”​សាលាខេត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្ស​ប្រជាជន កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ឯកឧត្ដម លោកជំទាវ​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ព្រមទាំង គណៈប្រតិភូ​ខេត្ត​ឡុង​អាន ខេត្ត​តៃនិញ និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក ផ្ដល់​កិត្តិយស អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជូនពរ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ គ​.​ស​.២០២២ នៅក្នុង​ខេត្ត​ស្វាយរៀង នាពេលនេះ ដែល​បាន​ញ៉ាំង​ឲ្យ​បរិយាកា​សនៅក្នុង​ពិធី​ទាំងមូល​កាន់តែ​មាន​ភាព​អធិកធ​ម ប្រកប​ដោយ​ភាតរភាព មិត្តភាព និង​ពោរពេញ​ដោយ​ស្នាមញញឹម និង​ក្ដីសង្ឃឹម​ត្រៀម​ទទួល​យក​អំណរ​សាទរ​ពរ​ជ័យ​ឆ្នាំ​ថ្មី ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខ ។​

ឯកឧត្តម​បន្តថា ឆ្នាំនេះ​ជា​ការចាប់ផ្ដើម​ដំបូង និង​ជា​លើក​ទី​១​ហើយ ដែល​ខេត្ត​យើង​ទាំង​បី​ស្វាយរៀង​-​ឡុង​អាន​-​តៃនិញ បាន​មកជួបជុំ​គ្នា​ដោយផ្ទាល់​សារជាថ្មី​ឡើងវិញ នៅក្នុង​ខេត្ត​ស្វាយរៀង បន្ទាប់ ពី​ខកខាន​មិន បាន​ជួបជុំគ្នា​អស់​រយៈពេល ២​ឆ្នាំ ដោយសារ​បញ្ហា​ឆ្លង​រាលដាល​ជា​សាកល នៃ​ជំងឺ​កូវី​ដ​-១៩ ។ បើទោះបីជា​បញ្ហា​វិបត្តិ នៃ​ជំងឺ​កូវី​ដ​-១៩​នេះ បាន​ក្លាយជា របាំង​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ដំណើរ​ការជា​ប្រក្រតី ទៅលើ​ការធ្វើ​ដំណើរ​ចេញចូល​ឆ្លងកាត់​ព្រំដែន​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង​ក៏​ពិតមែន ប៉ុន្តែ​ដោយ​ឈ​លើ​ទិស​ស្លោក «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» កិច្ច​សហ​-​ប្រតិបត្តិការ រវាង​ខេត្ត​យើង​ទាំង​បី ក៏​នៅតែ​ត្រូវបាន​ធានា និង​ពង្រឹង​ជា​បន្តបន្ទាប់​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ឆ្លុះបញ្ចាំង តាមរយៈ​ការសហការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ធ្វើឲ្យ​ធានាបាន​នូវ​និរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និង​ការ​ចរាចរណ៍​ទំនិញ និង​ផល​កសិកម្ម​នៅតាម​ព្រំដែន ការ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងសងខាង​ធ្វើ​ការប្រមូល​ផលដំណាំ​ផ្សេងៗ នៅតាម​ព្រំដែន​បានរ​លូន និង​ល្អប្រសើរ ការរួម​គ្នា​កែ​លម្អ និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ព្រំដែន ការផ្ដល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ការជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការប្រយុទ្ធ ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ។​

ក្នុង​ឱកាស​នេះ​ផងដែរ បន្ទាប់​ពី​សុន្ទរកថា​ជូនពរ​របស់​ឯកឧត្ដម ង្វៀន វ៉ាន់​អ៊ុក ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ឡុង​អាន តំណាង​គណៈប្រតិភូ​វៀតណាម និង​សុន្ទរកថា​របស់​លោកជំទាវ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ភាគី​ទាំង​ពីរ​កម្ពុជា​-​វៀតណាម (​ស្វាយរៀង និង​ឡុង​អាន តៃនីញ​) ក៏​បាន​ធ្វើ​ការផ្លាស់ប្ដូរ​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅ​មក ព្រមទាំង​ពិសា​បាយ​សាមគ្គី និង​រាំ​លេង​កម្សាន្ត​ប្រកបដោយ​មិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ និង​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ ដើម្បី​ត្រៀម​ទទួល​អំណរ​ពរជ័យ​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ៕

Filed in: ព័ត៌មានជាតិ