ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​វេង​សាខុ​ន​បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​អញ្ជើញ​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​”​ការការពារ​រុក្ខជាតិ​និង​ភូតគាម​អនាម័យ​”

ឯកឧត្តម​វេង​សាខុ​ន​បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​អញ្ជើញ​ការពារ​សេចក្តីព្រាងច្បាប់​ស្តីពី​”​ការការពារ​រុក្ខជាតិ​និង​ភូតគាម​អនាម័យ​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​វិមាន​ព្រឹទ្ធសភា​នៅ​វេលា​ម៉ោង ៨:៣០ ព្រឹក​ថ្ងៃ​ចន្ទ ១០​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម​វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់ ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” ជាមួយ​គណៈកម្មាធិការ​ទី​៣ និង​គណៈកម្មាធិការ​ជំនាញ​ផ្សេង​ទៀត​នៃ​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន​គណ​:​កម្មា​ធិ ការ​ទី​៣ នៃ​ព្រឹទ្ធសភា​។

​កិច្ចប្រជុំ​ការពារ​សេចក្តីព្រាងច្បាប់​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា​នៃ​គណ​:​កម្ម​ការ​ទី​៣ និង​គណ​:​ក​ម្មការ​ផ្សេង​ទៀត​ផង​ដែរ ។ មុន​ថ្លែង​ទៅកាន់​ឯកឧត្តម​បណ្ឌិត​ប្រធាន​គណ​:​កម្មា​ធិ​ការទី​៣​និង​សមាជិក​គណៈកម្មាធិការ​ជំនាញ​ផ្សេងទៀត ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​តំណាង​រាជរដ្ឋាភិបាល​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​បាន​អនុញ្ញាត​ឱ្យ​ដាក់​សេចក្តីព្រាងច្បាប់​នេះ​នៅ​ក្នុង​របៀបវារៈ នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ ដើម្បី​ស្នើសុំ​ពិនិត្យ និង​អនុម័ត​ដ៏​ខ្ពង់ខ្ពស់​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ថា​សេចក្តីព្រាងច្បាប់​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ចំណោម​សេចក្តីព្រាង​ច្បាប់​ផ្សេង ទៀត ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ខិតខំ​កសាងឡើង​ដើម្បី​ទុក​ជា​ឧបករណ៍​គតិយុត្ត​សម្រាប់​ធ្វើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ឯកឧត្តម​បណ្ឌិត​ប្រធាន​គណកម្មាធិការ​ទី​៣ ព្រមទាំង​សមាជិក គណ​:​កម្មា​ធិ​ការ​ផ្សេងទៀត​អំពី​ប្រវត្តិ​នៃ​ដំណើរការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​នេះ​យ៉ាង​លម្អិត​ជា​បន្ត បន្ទាប់ និង​ស្របទៅតាម​និន្នាការ​នៃ​ការវិវធ្ឍន៍​រីកចម្រើ​ន​របស់​ប្រទេសជាតិ ឆ្លើយតប​តាម​អនុសញ្ញា​អន្ដរជាតិ​ស្តីពី “​ការការពារ​រុក្ខជាតិ​” និង​កាតព្វកិច្ច​ក្នុងនាម​ប្រទេស​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ទីផ្សារ​នាំចេញ និង​នាំ​ចូល​កសិផល និង​រុក្ខជាតិ​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​យោង​លើ​សេចក្តីត្រូវការ​ចាំបាច់​អំពី​ឯកសារ​គតិយុត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​សេនាធិការ ចាំ បាច់ និង​ជា​បន្ទាន់​ត្រូវ​បង្កើត​ច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” នេះ​ឡើង​។

​ដោយ​ទទួលបាន​ការសហការ និង​គាំទ្រ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ គណ​:​រដ្ឋមន្ត្រី គណ​:​កម្មា​ធិ​ការទី​៣ និង​គណ​:​កម្មា​ការផ្សេងៗ​ទៀត​នៃ​រដ្ឋសភា​ព និង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ ហើយ​បាន​មក​ដល់​គណ​:​កម្មា​ធិ​ការទី​៣ និង​សមាជិក​គណៈកម្មការ​ជំនាញ​ផ្សេង ទៀត​នៃ​ព្រឹទ្ធសភា ដែល​ឯកឧត្តម និង​លោកជំទាវ​កំពុង​ពិនិត្យ និង​ពិភាក្សា​នាពេលនេះ​។

​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​គណ​:​កម្មា​ធិ​ការទី​៣ និង​សមាជិក​គណៈកម្មាធិការ​ជំនាញ​ផ្សេងទៀត នៃ​ព្រឹទ្ធសភា បាន​ធ្វើ​ការពិនិត្យ ពិភាក្សា និង​លើក​ជា​សំណួរ​ក្នុងន័យ​ស្ថាបនា​ដែល​ផ្តល់​ធាតុ​ចូល សំខាន់ៗ​សម្រាប់​ជា​មូលដ្ឋានគ្រឹះ បំពេញ​បន្ថែម​ទាំង​ខ្លឹមសារ​បច្ចេកទេស​និង​មូលដ្ឋានគ្រឹះ​គតិយុត្ត​។​

​ចុងបញ្ចប់​នៃ​ពិធី​ការពារ​សេចក្តីព្រាង​ច្បាប់​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត​ប្រធាន​គណ​:​កម្មា​ធិ​ការទី​៣ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ធ្វើ​ការពិនិត្យ និង​ពិភាក្សា​យ៉ាង​ល្អិតល្អន់​លើ​ឯកសារ​សេចក្តីព្រាងច្បាប់​នេះ ហើយ​បាន​អនុម័ត​យល់ព្រម​តាម​សំណើ​របស់​រាជរដ្ឋាភិបាល ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” ចូល​ក្នុង​របៀប​វារ​:​ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​៨ នីតិកាល​ទី​៤​ខាងមុខនេះ​៕​សហការី​

Filed in: ព័ត៌មានជាតិ