ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស​ជា​ផ្លូវកា នូវ​អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាន​ឃុំ​ស្អាង មាន​តម្លៃ​ជិត 4 ម៉ឺន​ដុល្លា ដែល​ជា​អំណោយ​របស់ ឯកឧត្តម មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត ព្រះវិហារ​

ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស​ជា​ផ្លូវកា នូវ​អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាន​ឃុំ​ស្អាង មាន​តម្លៃ​ជិត 4 ម៉ឺន​ដុល្លា ដែល​ជា​អំណោយ​របស់ ឯកឧត្តម មាស សុភា ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត ព្រះវិហារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) : អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា ឃុំ​ស្អាង ស្រុក​ជយ័​សែន ខេត្ត​ព្រះវិហារ ដែល​មាន​តម្លៃ​ជិត 4 ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ដែល​ជា​អំណោយ​របស់ ឯកឧត្តម មាស សុភា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ពិសេស​នឹង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​ជួយ​ខេត្ត​ព្រះវិហារ ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​10​ខែ​មេសា​ឆ្នាំ​2022​ក្រោម​អធិបតីភាព ឯកឧត្តម មាស សុភា ។​

យោងតាម​របាយការណ៍​របស់​ឯកឧត្តម ចេង លឹម​ហ៊ាន់ អនុប្រធាន​ក្រុម​ការ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ជយ័ នឹង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្អាង បានអោយដឹងថា អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​ស្អាង បាន​សង់​អំពី​ថ្ម ប្រក​ក្បឿង មាន​ទំហំ 9 ម​គុណ​13​ឞ មាន​3​បន្ទប់ បំពាក់​សម្ភា​រះ​កា​រិលយ័​នឹង​ធ្វើ​របង​ថ្ម​ព័ទ្ធជុំវិញ ចំណាយ​ថវិកា​សាងសង់​អស់​ជិត 4 ម៉ឺន​ដុល្លា ដែលជា​អំណោយ​របស់​ឯកឧត្តម មាស សុភា អំណោយ​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​នឹង​អំណោយ​របស់​សប្បុរសជន​នានា​ចូលរួម​ផងដែរ ។​

​ឯកឧត្តម ឡុង សុវណ្ណ អនុប្រធាន​គណៈកម្មាធិកា​រ​បក្ស​ខេត្ត បានអោយដឹងថា ឯកឧត្តម​ពិត​ជា​មានចិត្ត​រំភើប​ខ្លាំងណាស់ ដោយសារ ឯកឧត្តម​អស់លោក​រួមទាំង​សមាជិក​សមា​ជីការ​គណៈបក្ស​ប្រជាជន​យើង​ចេះ​រួម​សាមគ្គី​ជា​កម្លាំង​ក្នុង​ជួយ​ដល់​គណៈបក្ស​ប្រជាជន​យើង ដើម្បី​សាង​បាន​នូវ​សមត្ថ​ផល់​ថ្មីៗ​បន្ថែមទៀត នេះ​គឺជា​សមត្ថ​ផល​ថ្មី​មួយ​បន្ថែម​ទៀត​ក្នុងចំណោម​សមត្ថ​ផល​នា​ន​នា​ជាច្រើន​ដែល​យើង​បានរួម​គ្នា​បរិច្ចាក​នូវ​ធនធាន​ផ្ទាល់ខ្លួន ។​

​ឯកឧត្តម មាស សុភា បាន​សំដែង​នូវ​ការកោតសរសើ​នឹង​ថ្លៃ​អំណរគុណ​ដល់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ព្រះវិហារ ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុមការងារ​ថ្នាក់ នឹង​ក្រុម​ការងារ​ថ្នាក់​មូលដ្ឋាន​ពិសេស​សូម​ថ្លែង​អំណរ​គុម​ដល់​សមាជិក​សមា​ជីការ​នឹង​សប្បុរស់ជន​ទាំង​ដែល​បានរួម​គ្នា​ចែករំលែក​នូវ​ធនធាន​ផ្ទាល់​ខ្លួន​ជួយ​ដល់​ការក៍សាង​អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន ឃុំ​ស្អាង​នេះ​ទទួលបាន​ជោគ​ជយ័ ឯកឧត្តម មាស សុភា បាន​បន្ត​អោយដឹងថា គណៈបក្ស​ប្រជាជន ក្រោម​ការដឹកនាំ​ដ៍​ត្រឹមត្រូវ​របស់ សម្តេច​តេជោ ជាគោលការណ៍​តែងតែ​មាម​វប្បធម៌​ចែករំលែក សហការ​ជួយ​គ្នា​ទៅវិញទៅមក​តាម​លទ្ឋភាព​ដែល​ខ្លួន​មាន ដើម្បី​ក៍សាង​នូវ​ហេ​ដ្ឋា​រចនាសម្ពន្ឋ័​នានា​ក្នុង​ការបម្រើ​អោយ​ផលប្រយោជ​រួម នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម​បាន​ជម្រុញ​អោយ​សមាជិសមា​ជីការ​គណៈបក្ស​ប្រជាជ​ន​ទាំងអស់​ត្រូវ​រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ​អោយ​អស់ពី​កម្លាំង​ការ​ចិត្ត ពី​ព្រោះ​គណៈបក្ស​ប្រជាជន ជា​កូនចៅ​ប្រជាជន​មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​ឡើយ ។​

Filed in: ព័ត៌មានជាតិ