ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ប្រុស​ស្រី​ចំនួន​១៦​នាក់ កម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ពួកគាត់​ជូន​ក្រុម​គ្រូពេទ្យ​ពិនិត្យ ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​១៩ នៅ​ស្រុក​ម៉ាឡៃ​!

ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ប្រុស​ស្រី​ចំនួន​១៦​នាក់ កម្លាំង​សមត្ថកិច្ច​បាន​ប្រគល់​ពួកគាត់​ជូន​ក្រុម​គ្រូពេទ្យ​ពិនិត្យ ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​១៩ នៅ​ស្រុក​ម៉ាឡៃ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៩ ​ខែ​មេសា​ ​ឆ្នាំ​២០២២​នេះ​ ​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អនុវត្ត​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា ថៃ ត្រូវអនុវត្ត​តាម​បទបញ្ជា​ថ្នាក់លើ​ដាក់ជូន​ឱ្យ​និង​ទប់ស្កាត់​រាល់​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ ។​ល​។​

​សូមបញ្ជាក់​ថា​៖​កម្លាំងចម្រុះ​ឈរជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​សកម្មភាព​ការងារ​របស់​កងកម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៥ បានឲ្យដឹងថា ដោយ​គិត​ចាប់ពី​ម៉ោង​១៦​នឹង​០០​នាទី រសៀល​ថ្ងៃ​ទី​០៨. ខែ​មេសា​.​ឆ្នាំ​២០២២​នេះ មក​ដល់​វេលា​ម៉ោង ០៦​នឹង​០០​នាទី​ព្រឹក​ថ្ងៃទី​០៩.​ខែ​មេសា​.​ឆ្នាំ​២០២២ នេះ​មាន​ប្រជាពលរដ្ឋ​វិលត្រឡប់​ប្រទេស​ថៃ (០២​លើក​)​កាលពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២២​នេះ​នៅ​វេលា​ម៉ោង ១៨​នឹង​០០​នាទី មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ០៥​នាក់ (​ស្រី​០២​នាក់ កុមារ​០១​នាក់​) វិលត្រឡប់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​តាម​ភូមិសាស្ត្រ​ប៉ុស្តិ៍​សង្កែ (​ចំណុច​ក្រោយ​ស្តង់​) ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ត​ចំនួន ០២​គឺៈ
១. បាត់ដំបង ០៣​នាក់​
២.​កំពង់ឆ្នាំង ០២​នាក់​
​បន្ទាប់ពី​ធ្វើ​ការណែនាំ​ស្ដី​ពី​ការឆ្លង​រាលដាល​របស់ Virus Covid-19 រួច កម្លាំង ប៉ុស្តិ៍ សង្កែ​ចំនួន ០៣​នាក់ ដឹកនាំ​ដោយ​លោក​វ​/​ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បឹងបេង កម្លាំង​កងពល​៥១ បាន ប្រគល់​ពួកគាត់​ជូន​ក្រុមគ្រូពេទ្យ​ពិនិត្យ ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩ ។​

​មកដល់​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ ២០២២​នេះ​នៅ​វេលា​ម៉ោង ២០​នឹង​៣០​នាទី មាន​ប្រជាពលរដ្ឋ​ចំនួន ១១​នាក់ (​ស្រី​០៣​នាក់ កុមារ​០៣​នាក់​) វិលត្រឡប់​ពី​ប្រទេស​ថៃ តាម​ភូមិសាស្ត្រ​ប៉ុស្តិ៍​ស្ពាន​ម៉ាឡៃ (​ចំណុច​គោលដៅ​អូរ​ថ្ម​) ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ត បន្ទាយមានជ័យ បន្ទាប់ពី​ធ្វើ​ការណែនាំ​ស្ដី​ពី​ការឆ្លង​រាលដាល​របស់ Virus Covid-19 រួច កម្លាំង​ប៉ុស្ដិ៍ ស្ពាន​ម៉ាឡៃ​ចំនួន ០៣​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី ថៃ ប៊ុន​រ៉ុង នាយរង​ប៉ុស្ដិ៍ សហការ​ជាមួយ​កម្លាំង​យោធា (​វរៈ​៥១៣) បាន ប្រគល់​ពួកគាត់​ជូន​ក្រុមគ្រូពេទ្យ​ពិនិត្យ ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩ ។​

Filed in: ព័ត៌មានជាតិ