ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការ​ទុកដាក់ និង​ប្រមូល​សំរាម​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី រយៈពេល​៣​ថ្ងៃ ដោយសារ​កម្មករ​ប្រមូល​ត្រូវ​ឈប់​សម្រាក

​រដ្ឋបាល​រាជធានី​ភ្នំពេញ ជូន​ដំណឹង​ពី​ការ​ទុកដាក់ និង​ប្រមូល​សំរាម​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី រយៈពេល​៣​ថ្ងៃ ដោយសារ​កម្មករ​ប្រមូល​ត្រូវ​ឈប់​សម្រាក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ជុំវិញ​ការផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ដែល​ធ្វើ​ទៅ​មិន​បាន​ពេញលេញ​រយៈពេល​៣​ថ្ងៃ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដោយសារតែ​កម្មករ កម្មការិនី ត្រូវ​ឈប់​សម្រាក​។​

​ក្នុង​សេចក្ដីជូនដំណឹង ដែល​បណ្ដាញ​ព័ត៌មាន Fresh News ទទួល​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា កម្មករ​-​កម្មការិនី​របស់​ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និង​ក្រុមហ៊ុន Cintr/Everbright ត្រូវ​បាន​ឈប់សម្រាក​ពី​ការងារ​។ ដូច្នេះ នៅក្នុង​អំឡុង​ពេល​ការឈប់ សម្រាក​ខាងមុខនេះ ការផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ នឹង​ប្រព្រឹត្តទៅ​មិន​បាន​ពេញលេញ​ដូច​រៀងរាល់​ថ្ងៃ​នោះ​ទេ សម្រាប់​រយៈពេល​០៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២​។​

​ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន និង​សោភ័ណភាព​របស់​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​មេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ នៅ​ក្នុងអំឡុងពេល​ដែល​ការផ្តល់​សេវា​មិនបាន​ពេញលេញ​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទី​តាំងរៀងៗ​ខ្លួន ជា​បណ្តោះអាសន្ន​សិន​៕

​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

 

Filed in: ព័ត៌មានជាតិ