ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍ ច្រកទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​, ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ណែនាំ​ឲ្យ​ពង្រឹង​ការងារ​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស

​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍ ច្រកទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​, ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ណែនាំ​ឲ្យ​ពង្រឹង​ការងារ​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​អង្គភាព​នគរបាល​ទេសចរណ៍ ប្រចាំ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​។ ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី រស់ សុ​ផានី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​លោក​វរសេនីយ៍ទោ ជី កុសល ដែល​ត្រូវ​ប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​ថ្មី នៃ​អង្គភាព​នគរបាល​ទេសចរណ៍​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ក៏​បាន​ឡើង​ប្ដេជ្ញាចិត្ត ក្នុង​ការខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ច​ការងារ ដើម្បី​ស្របតាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា បាន​ណែនាំ និង​ក្រើនរំលឹក​ដល់​ប្រធាន​អង្គភាព​ថ្មី ដែល​ទើប​ប្រកាស​ចូល​កាន់តំណែង ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​ការងារ និង​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​ការដឹកនាំ​បញ្ជា សំដៅ​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ឯកប្រ​ធា​ននាយកដ្ឋាន បាន​ផ្ដាំផ្ញើ ក៏ដូចជា​ដាក់​បទបញ្ជា​ដល់​មន្ដ្រី​ទាំងអស់ ត្រូវ​ចូលរួម​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​, ការជួញដូរ និង​ការ​បង្ខាំង​មនុស្ស​, ការជួញដូរ​កុមារ ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ការផ្សព្វផ្សាយ​រូបភាព និង​សម្ភារ​អាសអាភាស​, ការពារ​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ដ្រ សម្បត្តិ​ធម្មជាតិ និង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា បាន​បន្ដទៀតថា ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការចាប់ខ្លួន ឃាត់ខ្លួន​ជនល្មើស ក្នុង​បទល្មើស​ជាក់ស្ដែង អនុវត្ត​សាលក្រម សាលដីកា​របស់​តុលា និង​អយ្យការ​គ្រប់​ថ្នាក់​ទាំង​អស់​៕

Filed in: ព័ត៌មានជាតិ