ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ ស្នើ​ក្រុមហ៊ុន​ដែល​មាន​រង្វាន់​លើ​ផលិតផល ជួយ​ដាក់​រង្វាន់​នោះ​មាន​មួកសុវត្ថិភាព ដើម្បី​ជំរុញ​ពលរដ្ឋ​ពាក់មួក​សុវត្ថិភាព​កាន់តែច្រើន

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ ស្នើ​ក្រុមហ៊ុន​ដែល​មាន​រង្វាន់​លើ​ផលិតផល ជួយ​ដាក់​រង្វាន់​នោះ​មាន​មួកសុវត្ថិភាព ដើម្បី​ជំរុញ​ពលរដ្ឋ​ពាក់មួក​សុវត្ថិភាព​កាន់តែច្រើន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជួន បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​ណា ដែល​មាន​រង្វាន់​លើកទឹកចិត្ត ដាក់​លើ​ផលិតផល​របស់​ខ្លួន ជួយ​ដាក់​មួកសុវត្ថិភាព​ជារ​ង្វាន់​ផងដែរ ដើម្បី​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ពាក់មួក​សុវត្ថិភាព​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។​

​លោកស្រី មឹន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​.) បាន​ថ្លែង​បែបនេះ ក្នុង​សិក្ខាសាលា​ជាមួយ​អ្នកពាក់ព័ន្ធ ស្តី​ពី​លទ្ធភាព​ក្នុង​ការផ្តល់​មួកសុវត្ថិភាព ដែល​មាន​គុណភាព​ល្អ​ដល់​កម្មករ​និយោជិត និង​កុមារ​កម្ពុជា​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​រូបនេះ បានឲ្យដឹងថា មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន បាន​ជួយ​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល ពេល​មាន​បញ្ហា​គ្រោះធម្មជាតិ​នានា ហើយ​ម្យ៉ាងទៀត ផលិតផល​របស់​ក្រុមហ៊ុន​មួយចំនួន​នោះ សុទ្ធតែ​មាន​រង្វាន់​លើកទឹកចិត្ត​។ លោកស្រី​រំពឹងថា ការដាក់​រង្វាន់​លើកទឹកចិត្ត​ជា​មួកសុវត្ថិភាព​បែបនេះ ពួកគាត់​ក៏​ធ្វើ​បាន​ដែរ ព្រោះនេះ​ជា​ការរួមចំណែក​ជួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អញ្ចឹង​គ្រាន់តែ​រង្វាន់​សម្រាប់​មួកសុវត្ថិភាព ខ្ញុំ​គិតថា​គាត់​ពិតជា​ធ្វើ​បាន​។ យើង​និង​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៉ី (AIP) នឹង​តាមដាន​ថា តើ​ក្រុមហ៊ុន​ណា នឹង​អនុវត្ត​តាម​វិធី​នេះ​»​។​

​លោក គឹម បញ្ញា នាយក​អង្គការ AIP ប្រចាំ​កម្ពុជា បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​មួយ​ដែរ សម្រាប់​កុមារ​កម្ពុជា និង​កម្មករ​និយោជិត ជា​ពិសេស​អ្នក​ដែល​កំពុង​បម្រើ​ការងារ ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ដែល​មាន​ប្រមាណ​ជាង ៨០០.០០០​នាក់​តែ​ម្តង​។​

​លោក គឹម បញ្ជា បាន​បន្តថា ក្នុងចំណោម​ជនរ​គ្រោះ​ចំនួន ២.១៥២​នាក់ ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំ​២០១៩ ប្រមាណ​ជិត ៤០% គឺ​ជា​កុមារ និង​កម្មករ​និយោជិត​។ ភាគច្រើ​នៃ​ជនរងគ្រោះ គឺជា​អ្នក​ជិះ​ម៉ូតូ ហើយ​ប្រមាណ​ជាង ៧០% មិនបាន​ពាក់មួក​សុវត្ថិភាព​នៅពេល​ទទួល​រង​គ្រោះថ្នាក់​ចរាច​រណ៍​។​

​ដោយសារ​មួកសុវត្ថិភាព​សំខាន់​បែបនេះ ហើយ ទើប​លោកស្រី មឹន មាណ​វី និង​លោក គឹម បញ្ញា សុទ្ធ​តែ​បង្ហាញ​ឆន្ទៈ​ដូចគ្នា ឲ្យ​ក្រុមហ៊ុន​ឯកជន​ឧបត្ថម្ភ​មួកសុវត្ថិភាព ដែល​មាន​គុណភាព​ល្អ​ដល់​កម្មករ​និយោជិត និង​កុមារ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ផ្តល់​យោបល់​ឲ្យមាន​ជា​ចលនា​ជាតិ រយៈពេល ១​ម៉ោង និង​កម្មវិធី​ជា​ច្រើន​ទៀត ដើម្បី​រំលឹក​អ្នក​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​។ ក្នុងនោះដែរ លោក​ក៏​បាន​ឧបត្ថម្ភ​មួកសុវត្ថិភាព​ចំនួន ២០​មួក ដល់​អង្គការ AIP ៕

 

Filed in: ព័ត៌មានជាតិ