ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សហភាព​អឺរ៉ុប អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​នឹង​រុស្ស៉ី រួមមាន​ទាំង​បម្រាម​នាំចូល​ធ្យូង​ថ្ម

​សហភាព​អឺរ៉ុប អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ទៀត​ប្រឆាំង​នឹង​រុស្ស៉ី រួមមាន​ទាំង​បម្រាម​នាំចូល​ធ្យូង​ថ្ម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រុច​សែ​ល​)៖ នៅ​ថ្ងៃ​សុក្រ​នេះ សហភាព​អឺរ៉ុប​បានអនុម័ត​ជា​ផ្លូវការ នូវ​កញ្ចប់​ទណ្ឌកម្ម​ទី​៥​របស់ខ្លួន ប្រឆាំង​លើ​ប្រទេស​រុស្ស៉ី ដោយ​ក្នុង​នោះ​រួមមាន​ទាំង​បម្រាម​លើ ការនាំ​ចូល​ធ្យូងថ្ម ឈើ សារធាតុ​គីមី និង​ផលិតផល​ជាច្រើន​ទៀត​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​មេសា ឆ្នាំ​២០២២​។​

​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ខាងលើ ថែម​ទាំង​រារាំង​មិន​ឱ្យ​កប៉ាល់ និង​រថយន្ត​ដឹកទំនិញ​ជាច្រើន​របស់​រុស្ស៉ី អាច​ចូល​ទៅ​កាន់ EU បាន​ទៀត​ឡើយ ដែល​នឹង​ដាក់បន្ទុក​កាន់តែ​ខ្លាំង​លើ​វិស័យ​ពាណិជ្ជកម្ម​រុស្ស៉ី ហើយ​នឹង​ហាមឃាត់​ការធ្វើ​ប្រតិបត្តិការ​ទាំងអស់ ជាមួយ​ធនាគារ​ចំនួន​៤ របស់​ប្រទេស​រុស្ស៉ី​។​

​សម្រាប់​បម្រាម​លើ​ការនាំ​ចូល​ធ្យូងថ្ម នឹង​ចូល​ជា​ធរមាន​ពេញលេញ ចាប់ពី​សប្តាហ៍​ទី​ពីរ នៃ​ខែ​សីហា​។ ក្រៅពីនេះ ទណ្ឌកម្ម​របស់ EU ក៏​ដាក់​បម្រាម​លើ​ការនាំ​ចូល​របស់របរ និង​ផលិតផល​ជាច្រើន​ផ្សេង​ទៀត ពី​ប្រទេស​រុស្ស៉ី​ផងដែរ រួមមាន​ទាំង​ឈើ ស៉ីម៉ង់ ជី​កសិកម្ម គ្រឿង​សមុទ្រ និង​គ្រឿង​ស្រវឹង ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើនឹង ៥.៩​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​។​

​តាមរយៈ​ទណ្ឌកម្ម​ថ្មី​នេះ សហភាព​អឺរ៉ុប​ក៏​បាន​រឹតត្បិត ការនាំ​ចេញ​ទៅ​រុស្ស៉ី​នូវ​ផលិតផល​ជាច្រើន រួមមាន​ទាំង​ឥន្ធនៈ​យន្តហោះ កុំព្យូទ័រ បន្ទះ​ឈីប គ្រឿង​អេឡិចត្រូនិច កម្មវិធី software គ្រឿងចក្រ និង​បរិក្ខា​ដឹកជញ្ជូន ដែល​គិត​ជា​ទឹកប្រាក់​សរុប​ស្មើនឹង​ជិត ១១​ពាន់​លាន ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​។​

​គួរបញ្ជាក់​ថា គណៈកម្មាការ​អឺរ៉ុប​បានស្នើ​កញ្ចប់​ទណ្ឌកម្ម​ទី​៥​នេះ​ឡើង កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ក្រោយ​មាន​ការចោទប្រកាន់​ថា កងទ័ព​រុស្ស៉ី​បាន​ប្រព្រឹត្ត​សកម្មភាព​សម្លា​ប់​ជន​ស៉ីវិល​យ៉ាង​រង្គាល និង​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​អាក្រក់ៗ​ផ្សេងទៀត នៅឯ​ក្រុង​ប៊ូ​ចា (Bucha) និង​កន្លែង​ដទៃទៀត កំលុង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​អ៊ុ​យក្រែន​៕

 

Filed in: ព័ត៌មានជាតិ