ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ សូត្រមន្ត​ប្រោស​ព្រំ​សិរី​សួស្តី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សំណេះសំណាល ចែក​ប័ណ្ណ​ប្រេងសាំង និង​ថវិកា​លើកទឹកចិត្ត ដល់​មន្ត្រីរាជការ

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ សូត្រមន្ត​ប្រោស​ព្រំ​សិរី​សួស្តី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ សំណេះសំណាល ចែក​ប័ណ្ណ​ប្រេងសាំង និង​ថវិកា​លើកទឹកចិត្ត ដល់​មន្ត្រីរាជការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​រៀបចំ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ គ​.​ស​. ២០២២ ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ពិធីសូត្រមន្ត​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នៅ​សាលប្រជុំ​ធំ (​គ​) សាលាខេត្ត​ត្បូងឃ្មុំ​។​

​នៅក្នុង​ពិធី​នេះ មានការ​និមន្ត​ព្រះសង្ឃ​សូត្រធម៌​ប្រោស​ព្រំ​សព្វ​សាធុការពរ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ទាំងអស់ ចូល​កើតមាន​ដល់​អ្នក​ឲ្យបាន​គ្រប់ៗ​គ្នា និង​សូម​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា ឲ្យបាន​សេចក្តី​សុខសប្បាយ​គ្រប់​ទីកន្លែង និង​ឧទ្ទិស​បុណ្យ​កុសល​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វការី​ជន និង​ជន​ស្នេហា​ជាតិ​ទាំងអស់ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ផងដែរ​។​

​បន្ទាប់មក លោក ជាម ច័ន្ទ​សោភ័ណ បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ ព្រមទាំង​ចែក​ប័ណ្ណ​ប្រេងសាំង និង​ថវិកា​មួយចំនួន ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ចំណុះ​ឲ្យ​សាលាខេត្ត​ត្បូងឃ្មុំ ជា​ការលើកទឹកចិត្ត​ក្នុង​ការខិតខំ​បំពេញ​ការងារ​កន្លងមក​ផងដែរ​។​

​លោក ជាម ច័ន្ទ​សោភ័ណ ក៏​បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ចូលរួម​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ក្នុង​អនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ដើម្បី​កំណើន សមធម៌ និង​ប្រសិទ្ធភាព​ការងារ ដោយ​បាន​ចូលរួម​ថែរក្សា​បាន សន្តិសុខ សុ​វត្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ស​សង្គម នា​ពេល​កន្លង​ទៅ​។​

​លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា កន្លង​មក​រដ្ឋបាលខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព ជុំវិញ​ខេត្ត និង​មន្ត្រី​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ថែរក្សា នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ឲ្យ​ខាន​តែ​បាន នូវ​សុខសន្តិភាព សំដៅ​ធ្វើ​យ៉ាងណា​ជំរុញ​ល្បឿន នៃ​កំណើន​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​។ បន្ថែម​ពី​នេះ ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ត្រូវ​បន្ត​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានកា​រ​៣​ការពារ ៣​កុំ ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវី​ដ​១៩​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ជាម ច័ន្ទ​សោភ័ណ បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ជុំវិញ​ខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយរីករាយ​នូវ​កម្មវិធី សង្ក្រាន្ត​ត្បូងឃ្មុំ ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​ឡើង​ចំនួន​០៣​ថ្ងៃ គឺ​ថ្ងៃ​១៤ ១៥ និង​ទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ក្នុងនោះ​មាន​ចំនួន​០២​ទីតាំង ដោយ​ទី​១​នៅ​បរិវេណ​វត្ត​ព្រៃនគរ​ក្នុង ហ្លួង​ព្រះស្តេច​កន មានការ​លេងល្បែង​ប្រជាប្រិយ​ចំរុះ ការ​រាំលេង​កំសាន្ត និង​កម្មវិធី​ជា​ច្រើន​ទៀត និង​ទី​តាំងទី​០២ នៅ​មាត់​ទន្លេ​សិប្បនិម្មិត ទី​រួម​ខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការតាំង​ពិ​ពរណ៍ និង​ការប្រគំ​តន្ត្រី​ផងដែរ​៕

Filed in: ព័ត៌មានជាតិ