ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃ

​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​១​ក្រុម ដឹកនាំ​ដោយ​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ របស់​ឈ្មួញ​ដែល​រកស៊ី​កែច្នៃ​សំណាក​សត្វព្រៃ​ដោយ​ល្មើសច្បាប់ ក្រោយ​ពី​ការឃាត់ខ្លួន​ឈ្មួញ​ខាងលើ​នោះ បាន​ម្នាក់ ហើយ​កម្លាំង​បាន​ដកហូត​វត្ថុតាង​សំណាក​សត្វព្រៃ​កម្រ​ច្រើន​មុខ មានដូចជា​ភ្លុក​ដំរី ចែកាច់ ជាដើម នៅក្នុង​ផ្ទះ​ឈ្មួញ​។​

​ដោយ​នៅក្នុង​ខណៈនោះ អ្វី​ជា​ការកត់សម្គាល់ គឺ​នៅ​ពេល​ភ្នាក់ងារ​សារព័ត៌មាន Fresh News និង​អ្នកសារព័ត៌មាន​ដ៏ទៃទៀត បាន​ចុះ​ទៅ​ថតរូប​យក​ព័ត៌មាន ដោយ​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​ជា​ម្ចាស់​ករណី​ពុំ​បាន​ហាមឃាត់​ឡើយ និង​រីករាយ​ផ្ដល់​ព័ត៌មាន​ជូន​ភ្នាក់ងារ ប៉ុន្តែ​បែរជា​លោក ប៊ុន ណា​រុំ អភិបាលរង​ខណ្ឌ​ដង្កោ ហាក់​មិន​សប្បាយចិត្ត​ទាល់តែសោះ ដោយ​ពុំ​ដឹងថា ជា​អ្នក​កាង​បទល្មើស ឬ​ទទួលបាន​ផលប្រយោជន៍ ពី​ឈ្មួញ​ខាងលើ​នោះ បែបណា​ទេ ស្រាប់តែ​និយាយ​គំរាម​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​នេះ​ទៅវិញ ដោយ​និយាយថា «​ថត​បាន​តែ​ហាម​ផ្សាយ បើ​ហ៊ាន​ផ្សាយ និង​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​»​។​

​មិនតែប៉ុណ្ណោះ បាន​ឲ្យ​កូន​ចៅមក​ថតរូប​អ្នកកាសែត​វិញ​ថែម​ទៀត​ផង ដោយ​ពុំ​ដឹង​ថា​លោក ប៊ុន ណា​រុំ អភិបាលរង​ខណ្ឌ​ដង្កោ​រូបនោះ មាន​គោលបំណង​អ្វី​មកលើ​អ្នកកាសែត​ឡើយ​។​

​ការចុះអនុវត្ត​ដីការ​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១១B ភូមិ​កណ្ដាល សង្កាត់​រលួស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​យោង​តាម​សមត្ថកិច្ច បាន​ប្រាប់ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​បទល្មើស​ហើយ កម្លាំង​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​ការឆែកឆេរ​ទីតាំង​ខាងលើ ហើយ​ខណៈនោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ឡា សេង​ងួន ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ដែល​ជា​ឈ្មួញ​ធ្វើ​ពាណិជ្ជកម្ម​សន្និធិ កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ និង​ជិត​ផុត​ពូជ​។​

​ចំណែកឯ​អ្នកពាក់ព័ន្ធ ៣​នាក់​ទៀត​កំពុង​រត់គេចខ្លួន ដែល​ក្នុងនោះ​ទី​១៖ ម្ចាស់​គណនី​ធនាគារ​ឈ្មោះ Sok Theara ស្នាក់នៅ​ផ្ទះ​សិប្បកម្ម​ឈើ​ម្ដុំ​ហ្គ្រែ​ន​ភ្នំពេញ ជិះ​រថយន្ត​ម៉ាក​ហ្វ័​ត Piup ស៊េរី​ឆ្នាំ​២០១២ ពណ៌​ស ពាក់​ស្លាក​លេខ 0449 ទី​២-​ម្ចាស់​គណនី​ធនាគារ ឈ្មោះ លី ហេង​ហួរ ស្នាក់នៅ​ម្ដុំ​ក្រោយ​វត្ត​និរោធ​ន៍ និង​មាន​តូប​លក់ដូ​អីវ៉ាន់​ឈ្មោះ ម៉ែ​អា​ម៉ី តូប​លេខ​២ ផ្សារ​ទួល​ទំពូង ដែល​មាន​ភ្លុក​ដំរី​សម្រាប់​លក់​ឲ្យ​ម៉ូយ និង​ទី​៣៖ ម្ចាស់​គណនី​ធនាគារ​ឈ្មោះ សី ហួរ ។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យដឹង​ទៀតថា លុះដល់​ព្រឹក​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២២​នេះ រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ រួម​ជាមួយ​កម្លាំង​ចម្រុះ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ដឹកនាំ​ដោយ​លោក ហម សារាវុធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យ​សម្បត្ត​លេខ​៤០ អ ដ ប ទ ចុះ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្ក​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ ឡា សេង​ងួន ដែល​ក្នុងនោះ រួមមាន​ផ្ទះ និង​សម្ភារៈ​ផ្សេងៗ​ទៀត ហាម​ឲ្យ​លក់ដូរ ផ្ទេរ​កម្មសិទ្ធិ ជួល បញ្ចាំ និង​ធ្វើ​អំណោយ​ផ្សេងៗ រហូត​មាន​ដីកា​សម្រេច​ថ្មី​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា តាម​ការស្រាវជ្រាវ​ផ្ទះ​ខាងលើ គឺ​បានមកពី​ផល​ធ្វើ​ពាណិជ្ជកម្ម សន្និធិ​កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ និង​ជិត​ផុត​ពូជ ដែល​សមត្ថកិច្ច​រកឃើញ​ថា​ធ្វើឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ បទល្មើស​នេះ មានចែង​តាម​មាត្រា​៩៦ កថាខណ្ឌ​១ ចំណុច​ទី​១៧ និង​ចំណុច​ទី​១៩ មាត្រា​៩៨ កថាខណ្ឌ​១ ចំណុច​ទី​១២ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ និង​មាត្រា​២៩​ថ្មី​១ នៃ​ច្បាប់​វិសោធនកម្ម មា​ត្រ​៣ មា​ត្រ​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដី​ពី​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ប្រកាស​ឲ្យប្រើ​តាម​ព្រះរាជក្រម​លេខ​នស​/​រក​ម​/០៦១/០០៦ ចុះ​ថ្ងៃ​ទី​ចុះ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៣៕

Filed in: ព័ត៌មានជាតិ