(ភ្នំពេញ)៖ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវេសេនីយ៍ឯក ឡេ អាញ់ទឹង មេបញ្ជាការរងបញ្ជាការដ្ឋានអង្គទ័ពទី៤ ចូលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ។
ក្នុងពិធីជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងខាងថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គទ័ពទី៤វៀតណាមផងដែរ៕