ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​អគារ​ស្នាក់នៅ និង​សមិទ្ធផល​នានា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​អគារ​ស្នាក់នៅ និង​សមិទ្ធផល​នានា​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់​នៅ​ទ័ព​, អគារ​ផ្ទះបាយ​, អគារ​បន្ទប់ទឹក និង​សមិទ្ធផល​នានា​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​អគារ​ទីបញ្ជាការ ជា​អំណោយ​របស់​យោធា​ខេត្ត​ប៊ិញ​យឿង យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការទទួល​បាន​នូវ​សមិទ្ធផល​ជាច្រើន​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​អង្គភាព​សម្ព័ន្ធមេត្រីភាព ក៏ដូចជា​ការចូលរួម​ចំណែក​ជា​បដិភាគ​ផ្ទាល់​របស់​យោធិន​ក្នុង​អង្គភាព ដោយ​សមិទ្ធផល​ថ្មី​ទាំងនេះ នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង ដោយ​ជួយ​សម្រួល​ការងារ​ប្រចាំថ្ងៃ​របស់​អង្គភាព​បាន​មួយកម្រិត​ធំ និង​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​។​

​លោក​ក៏​បាន​គោរព​ថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដោយ​ជានិច្ច​ជា​កាល សម្តេច​តែង​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ​របស់​យោធិន និង​គ្រួសារ​យោធិន​នៅ​គ្រប់​បណ្តា​កងឯកភាព នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​តែង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​, ការហ្វឹកហ្វឺន​រៀនសូត្រ​, ការបំពាក់​សម្ភារ​បរិក្ខារ​ផ្សេងៗ​, ការលើក​ស្ទួយ​ជីវភាព​សុខមាលភាព​កងទ័ព និង​គ្រួសារ​កងទ័ព​តាមរយៈ​ការកសាង​ជំរុំ​ជម្រក​ស្នាក់នៅ និង​ការដោះស្រាយ​ប្រាក់​ហូប​ប្រចាំថ្ងៃ ជាដើម រហូត​យោធិន​យើង​ប្រសិទ្ធ​នាម​ថា​ជា «​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​» ដែល​តែងតែ​យកចិត្តទុកដាក់​គិត​សព្វ​គិត​គ្រប់ ដោយសារ​ខ្លួន​សម្តេច​ផ្ទាល់ ក៏​ជា​ធ្លាប់​យោធិន​ដែល​បាន​ឆ្លងកាត់​ការលំបាក​សព្វបែបយ៉ាង​នៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​។​

​ជាមួយគ្នានេះ លោក​ក៏​បាន​សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត សប្បុរសជន និង​បញ្ជាការដ្ឋាន​យោធា​ខេត្ត​ប៊ីញ​យឿង យោធភូមិភាគ​ទី​៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម​ក្នុងនាម​ជា​អង្គភាព​សម្ព័ន្ធមេត្រី ដែល​បាន​ចូលរួម​ចំណែក​ជួយឧបត្ថម្ភ​គាំទ្រ​ដល់ តំបន់​ប្រតិបត្តិការ​សឹង​រង​កណ្តាល រហូត​អង្គភាព​មាន​ការអភិវឌ្ឍ​រីកចម្រើន​ដូច​ពេលបច្ចុប្បន្ន​នេះ​។ អំណោយ​របស់​ភាគី​មិត្ត​វៀតណាម ក៏​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ផងដែរ នូវ​ទំនាក់ទំនង​មិត្តភាព​ដ៏​ជិតស្និទ្ធ និង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ស្របទៅតាម​ពាក្យស្លោក «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​»​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​យោធិន​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ទាំងអស់ ដែល​បាន​ខិតខំ​ពុះពារ​បំពេញភារកិច្ច រហូត​សម្រេច​បាន​នូវ​ស្នាដៃ និង​គុណបំណាច់​ជាច្រើន​ទាំង​លើ​ការបំពេញ​ភារកិច្ច​ស្នូល​, ការកសាង​អង្គភាព​, ការងារ​ហ្វឹកហ្វឺន និង​អប់រំ​ចិត្តសាស្ត្រ​, ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​សំដៅ​ធានា​លើកកម្ពស់​ជីវភាព​យោធិន គ្រួសារ​យោធិន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មួយ​ភាគី​មិត្ត​។​

​ជាពិសេស ក្នុងដំណាក់កាល នៃ​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​កូវី​ដ​-១៩ អង្គភាព​ក៏បាន​ខិតខំ​យកចិត្តទុកដាក់​ការពារ​សុខភាព​របស់​យោធិន និង​គ្រួសារ​យោធិន តាមរយៈ​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ «៣​កុំ ៣​ការពារ​» រួមជាមួយ​នឹង​វិធានការ​សុខាភិបាល និង​គោលការណ៍​ណែនាំ​ផ្សេងៗ ហើយក៏​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ​បាន ១០០​ភាគរយ​។ មួយវិញទៀត អង្គភាព​ក៏​បាន​សកម្ម​ចូលរួម​សហការ​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ