ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ​ដល់​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ ទាំង​១៦ នៅក្នុង​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ

លោកជំទាវ​អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ​ដល់​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ ទាំង​១៦ នៅក្នុង​ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​ដល់​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ទាំង ១៦ នៅក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន សម្រាប់​ឱកាស មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​នាពេលខាងមុខ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ នាពេលនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ នឹករលឹក​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជូន​ចំពោះ​អាជ្ញាធរ​ភូមិ បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋា​ទាំងអស់​។ លោកជំទាវ​បាន​មានប្រសាសន៍ថា សម្ដេច​ទាំង​ទ្វេរ តែងតែ​គិតគូរ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង ហើយ​តែងតែ​រស់នៅ រួម​សុខ រួម​ទុក្ខ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន និង​កំពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​ការថែរក្សា​សុខ សន្តិភាព សណ្ដាប់ធ្នាប់​សង្គម ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

​ជាក់ស្ដែង ដូចដែល​យើង​គ្រប់​គ្នា​បាន​ឃើញស្រាប់​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​កំពុងមាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត មាន​ការអភិវឌ្ឍន៍​រីកចំរើន​នៅ​គ្រប់​ទីកន្លែង តាំង​ពី​ទីប្រជុំជន រហូត​ដល់​ទី​ជនបទ​ដាច់ស្រយាល​។ លោកជំទាវ ក៏​បាន​មានប្រសាសន៍​ណែនាំ ផ្តាំផ្ញើ​ដល់​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្តាប់​ឱ្យ​បាន​ពី​ស្ថានភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ នឹង​ត្រូវ​ធ្វើ​របាយការណ៍​ឱ្យបាន​ទៀងទាត់ ច្បាស់លាស់ មកកាន់​ថ្នាក់លើ​របស់​ខ្លួន​។ បញ្ហា​ដែល​លោក​មេភូមិ អនុ​ភូមិ និង​សមាជិក​ភូមិ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ ទី​១ ក្តាប់​ឱ្យ​បាន​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។ ទី​២ ក្តាប់​ឱ្យ​បាន​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ​នៅក្នុង​ភូមិ ដើម្បី​ធ្វើការ​ផ្ដល់ជំនួយ​ឧបត្ថម្ភ​ដល់​ពួកគាត់​។ ទី​៣ ក្តាប់​អោយ​បាន​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ជំរុញ​ណែនាំ​ឲ្យ​ពួកគាត់​ត្រៀម​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់​គ្នា​។ ទី​៤ ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ដូចជា​ការងារ​ទប់ស្កាត់​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​ភូមិ ការងារ​ជួញដូរ ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ភូមិ ការចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យបាន​ល្អ​ប្រសើរ និង​ការអប់រំ​ណែនាំ​កូនចៅ​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ កុំឱ្យ​មាន​ក្មេង​ទំនើង​ក្នុងភូមិ​ជាដើម ។​

Filed in: ព័ត៌មានជាតិ