ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​ធ្វើដំណើរ​មក​ដល់​បញ្ជាការដ្ឋាន​លេខ ២ ឈរជើង​ក្រុម​អន្តរាគមន៍​កំពង់​ភ្លុក (​ខេត្តសៀមរាប​)

​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​ធ្វើដំណើរ​មក​ដល់​បញ្ជាការដ្ឋាន​លេខ ២ ឈរជើង​ក្រុម​អន្តរាគមន៍​កំពង់​ភ្លុក (​ខេត្តសៀមរាប​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប្រើ​រយ​:​ពេល​ប្រមាណ​ជា ២:៣០ ពី​តំបន់​អភិរក្ស​ជលផល​ឡូត៍​លេខ​៦ (​ខេត្ត​ពោធិ៍សាត់​)
​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​ធ្វើដំណើរ​មក​ដល់​បញ្ជាការដ្ឋាន​លេខ ២ ឈរជើង​ក្រុម​អន្តរាគមន៍​កំពង់​ភ្លុក (​ខេត្តសៀមរាប​)​។​

មានមតិ​សំណេះសំណាល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សាកសួរ​សុខទុក្ខ​កងកំលាំង​អន្តរាគមន៍ បញ្ហា​ជីវភាព​ប្រចាំថ្ងៃ សុខភាព ស្ថានភាព​ជា​រួម​ក្នុង​តំបន់​ដោយសារ​ភាគច្រើន​កងកំលាំង​យើង​ជា​អ្នក ចំណូល​ថ្មី ត្រូវ​រៀន​រស់ និង​សម្រប​ខ្លួន​ទៅ​តាម​លក្ខខណ្ឌ​ថ្មី​ដែល​យើង​មិន​ធ្លាប់​ជួប​។ ត្រូវ​សិក្សា ស្វែង​យល់​បន្ថែម​ពី​មន្ត្រីរដ្ឋបាល​ជលផល​ដែល​ជា​ម្ចាស់​ទឹកដី ដើម្បី​ក្តាប់បាន​ពី​ភូមិសាស្ត្រ ព្រំ ប្រទល់​ដែល​ត្រូវ​សហការ​គ្នា​ចុះ​ល្បាត​ជាប្រចាំ និង​មុខសញ្ញា​ជនល្មើស និង​បទល្មើស​។ សាមគ្គី និង​សហការ​គ្នា​អនុវត្ត​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​ថែរក្សា និង​ការពារ មច្ឆជាតិ និង​ព្រៃ​លិច​ទឹក​ដែល​ជា​សម្បត្តិ​រដ្ឋ​ដ៏​មានតម្លៃ​។

​ដោយឡែក រដ្ឋបាល​ជលផល សហការ​ជាមួយ​មន្ទី​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន រៀបចំ​បណ្តាញ ទំនាក់ទំនង​គ្នា ក្នុងករណី​មាន​ករណី​បន្ទាន់​ដែល​ត្រូវ​ស្នើ​សុំ​ការពិនិត្យ សម្រេច​ពី​ថ្នាក់ដឹកនាំ ឬ​បញ្ហា​សុខភាព​របស់​បងប្អូន​យើង​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានប្រគល់​ន​ស្បៀង​មួយចំនួន​មាន អង្ករ ២​បាវ ទឹក​សុទ្ធ ១០​យួរ​
​ទឹកត្រី ២​យួរ ទឹកស៊ីអ៊ីវ ២​យូរ ៥​កេស ត្រីខ ១​កេស​ធំ និង​ប្រេង​ចំនួន ១០០០​លីត្រ ជូន​ក្រុម​អន្តរាគមន៍​ផង​ដែរ និង​ថវិកា ៥​លាន​រៀល​រៀងរាល់ខែ ទុក​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​។​

Filed in: ព័ត៌មានជាតិ