ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម ឌុ​ច គន្ធា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០,០០០ រៀល (​ប្រាំ​រយ​ពាន់​រៀល​គត់​) ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង​

​ឯកឧត្តម ឌុ​ច គន្ធា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០,០០០ រៀល (​ប្រាំ​រយ​ពាន់​រៀល​គត់​) ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​ព្រៃវែង​)៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម ឌុ​ច គន្ធា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០,០០០​រៀល (​ប្រាំ​រយ​ពាន់​រៀល​គត់​) ជូន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដើម្បី​អបអរ​ទិវា ៨ ឧសភា ឆ្នាំ​២០២២​។​

​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដែល​មាន​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានកិត្តិយស​សាខា និង​ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម ឌុ​ច គន្ធា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​
​និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​” សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង និង​យកចិត្តទុកដាក់​ប្រើប្រាស់​វិភាគទាន​ដ៍​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​នៅក្នុង​ឱកាស​ខួប​ទី​១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង សូម​អំពាវនាវ សម្តេច ឯកឧត្តម លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ជា​សប្បុរសជន មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន មេត្តា​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង ដើម្បី​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ជួយ​ដល់​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​។​

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង នៅតែ​បន្ត​កៀរគរ​មូលនិធិ និង​ស្វាគមន៍​ចំពោះ​ការចូលរួម​វិភាគទាន ថវិកា សម្ភារៈ​ពី​សំណាក់ សម្តេច ឯកឧត្តម លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ជា​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅ ខេត្ត​ជា​បន្តបន្ទាប់​ទៀត​។ សប្បុរសជន​មានបំណង​បរិច្ចាគ​មក​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ព្រៃវែង សូម​ទំនាក់ទំនង​៖
១៖ ឯកឧត្តម ឧកញ៉ា សុខ ផេង 012 955 336
២៖ លោកស្រី អ៊ុក មាស​សូលី​ណា 012 772 219

Filed in: ព័ត៌មានជាតិ