ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​រដ្ឋមន្ត្រី​វេង​សាខុ​ន​បាន​អញ្ជើញ​ចុះ​មក​សួរសុខទុក្ខ​ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ​បង្គ្រាប​បទល្មើស​ជលផល​

ឯកឧត្តម​រដ្ឋមន្ត្រី​វេង​សាខុ​ន​បាន​អញ្ជើញ​ចុះ​មក​សួរសុខទុក្ខ​ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ​បង្គ្រាប​បទល្មើស​ជលផល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​សៅរ៍ ១​កើត ខែ​ចេត្រ ឆ្នាំឆ្លូវ​ត្រី​ស័ក ព​. ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​អមដំណើរ​ជាមួយ​ដោយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ណៅ ធួ​ក ឯកឧត្តម អ៊ុង សំអាត ឯកឧត្តម ហាស់ សារ៉េត ឯកឧត្តម​អនុរដ្ឋលេខាធិការ និង​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​ជា​ប្រធាន​រដ្ឋបាល​ជលផល​និង​មន្ត្រី​ជំនាញ​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​ចុះ​មក​សួរសុខទុក្ខ​ក្រុម​អន្តរាគមន៍​ថ្នាក់​ជាតិ​បង្គ្រាប​បទល្មើស​ជលផល​ដែល​កំពុង​បំពេញ​បេសកកម្ម​ឈរជើង​នៅតាម​តំបន់​សំខាន់ៗ​ដែល​បាន​កំណត់​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​អន្តរ ក្រសួង​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា​កន្លងមក និង​ចុះ​ពិនិត្យ​ស្ថានភាព​បទល្មើស​ជលផល​ជាក់ស្តែង ក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​សៀមរាប​។​

​កម្ម​វិធី​ទី​១៖​ធ្វើដំណើរ​ដោយ​កាណូត ពី​កំពង់​លួង មក​ជ្រោយ​ស្តី ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ទីតាំង​បញ្ហា​ការដ្ឋាន​ឈរជើង​ក្រុម​អន្តរាគមន៍​ជ្រោយ​ស្គី (​ខេត្ត​ពោធិ៍សាត់​)​។​

​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់ ឯកឧត្តម ម៉ៅ ពៅ ប្រធាន​ក្រុម​អន្តរាគមន៍​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​តស៊ូ​លះបង​របស់​សមាជិក​ក្រុម​អន្តរាគមន៍​ទាំងអស់​ដែល​កំពុង​បំពេញ​បេសកកម្ម​ជូន​ជាតិ និង​ប្រជាជន​ក្នុង​បុព្វហេតុ​ការពារ​ធនធាន​ធម្មជាតិ (​មច្ចជាតិ និង​ព្រៃ​លិច​ទឹក​) និង​សហការ បង្គ្រាប​បទល្មើស​ជលផល​ក្នុង​បឹង ទន្លេសាប​។ សកម្មភាព​នេះ បាន​បង្ហាញ​ពី​សុ​ឆន្ទ​:​ពុះពារ ជំនះ​រាល់​ឧបសគ្គ​អនុវត្តឲ្យ​ទទួលបាន​ជោគជ័យ​នូវ​បទបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា​កន្លងមក​។ យក​ពេល​ជួប​សំណេះសំណាល លោក​បាន​ផ្តាំផ្ញើ​ឲ្យ​ក្រុម​កំលាំង​អន្តរាគមន៍ ថែរក្សា​ឲ្យបាន​នូវ​សុខភាព បរិភោគ​អាហារ​សុវត្ថិភាព និង​ទទួលទាន​ទឹកស្អាត ដើម្បី​ចៀសវាង​បញ្ហា​ប្រឈម​នឹង​សុខភាព​។ គួរ​ដាក់​វេន​ធ្វើការ​ល្បាត ជាប់​ជាប្រចាំ​នៅតាម​តំបន់​ការពារ និង​តំបន់​អភិរក្ស​របស់​រដ្ឋបាល​ជលផល​។ រាល់​ឧបករណ៍​ដែល​អាច​យកមក​ប្រើប្រាស់​ធ្វើ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​ឧបករណ៍​ល្មើស​ផ្សេងៗ គួរតែ​រឹបអូស រួច​បំផ្លាញចោល និង​ជំរុញ​ការផ្សព្វផ្សាយ​បន្ថែមទៀត​។
​រដ្ឋបាល​ជលផល ជួយ​ពិនិត្យ​លើ​ការផ្គត់ផ្គង់​ស្បៀង​ប្រចាំ​ថ្ងៃ​ឲ្យបាន​គ្រប់គ្រាន់ រួម​ទាំង​ថ្នាំសង្កូវ​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ឲ្យ​គណ​:​បញ្ជាការ​កងឯកភាព​ខេត្ត​នៃ​ខេត្ត​គោលដៅ​ទាំង​៦ មេត្តា​ជួយ​ពង្រឹង ការងា​រ​បង្គ្រាប​បទល្មើស​ជលផល​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យបាន​ទាន់​ពេលវេលា និង​មាន ប្រសិទ្ធភាព​។

​លោក​បាន​លើកទឹកចិត្ត​ដល់​កងកំលាំង​អន្តរាគមន៍ និង​មន្ត្រី​រដ្ឋបាល​ជលផល​មេត្តា​បន្ត​ពង្រឹង​កិច្ច​សហការ​ឲ្យ​កាន់តែ​រឹង​មាំ​ទាំង​កាយ និង​ចិត្ត​ដើម្បី​សម្រេច​ឲ្យបាន​នូវ​បទបញ្ជាដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​។ ឆ្លៀត​យក​ឱកាស​នេះ នៅ​ចំពោះមុខ​កងកំលាំង​អន្តរាគមន៍​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន និង ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ពោធិ៍សាត់​ដែល​បាន​ផ្តល់​កិច្ចសហការ​គ្រប់បែប​យ៉ាង​ធ្វើឲ្យ​បេសកកម្ម​ដែល​កំពុង​តែ​មានសក​ម្ម​ភាព​យ៉ាង​សស្រាក់សស្រាំ​ង​នឹង​ទទួលបាន​ជោគជ័យ​។​

​ក្នុង​ឱកាស​នេះ​ចុះសួរសុខទុក្ខ​កងកំលាំង​អន្តរាគមន៍​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​នាំយក​ស្បៀង​មួយចំនួន​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​មក​ជូន និង​ប្រេង​ចំនួន ១០០០​លីត្រ និង​ថវិកា​ចំនួន​៥ លាន​រៀល​ក្នុង​មួយ​គោលដៅ ផងដែរ​៕​សហការី​

Filed in: ព័ត៌មានជាតិ