ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម ស្វាយ សំ​អ៊ាង​៖ ដោយសារ​បក្ស​ប្រជាជន​កម្ពុជា ទើប​ប្រទេស​មាន​សន្ដិភាព ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ

ឯកឧត្តម ស្វាយ សំ​អ៊ាង​៖ ដោយសារ​បក្ស​ប្រជាជន​កម្ពុជា ទើប​ប្រទេស​មាន​សន្ដិភាព ហើយ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ប្រសើរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្ទឹងត្រែង​)៖ ឯកឧត្តម ស្វាយ សំ​អ៊ាង សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង បាន​លើកឡើង​ថា ដោយសារ​មាន​ការគិតគូរ និង​អភិវឌ្ឍន៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការរស់នៅ ប្រជាជនមាន​ជីវភាព​ល្អ​ប្រសើរ និង​ប្រទេស​មាន​សុខសន្តិភាព​។​

​ក្នុងឱកាស​អញ្ជើញ​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​កំភុន ស្រុក​សេ​សាន នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២​នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​ការដឹកនាំ​ចង្អុលបង្ហាញ​ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​និយាយ​ជា​រួម និង​ខេត្ត​ស្ទឹងត្រែង​មាន​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់ ជាក់ស្តែង​សមិទ្ធផល​សំខាន់​ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន រួម​ទាំង​ផ្លូវ​ស្ពាន​ធំ​ឆ្លងកាត់​ទន្លេ ដោយ​ត​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ទៅកាន់​ខេត្ត​ផ្សេងៗ​ទៀត​។​

ឯកឧត្តម​ក៏​បាន​ពន្យល់​ដល់​សមាជិក សមាជិការ គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​យល់​ពី​តម្លៃ​នៃ​សន្តិភាព និង​រួម​គ្នា​ថែរក្សា​ឲ្យបាន​ល្អ​គង់វង្ស ព្រោះ​មាន​តែ​សន្តិភាព​នេះ ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​ប្រជាជន​ក៏មាន​សិទ្ធិ​រស់រៀន​មានជីវិត​។​

​គួរ​ជម្រាប​ថា លោក សុវណ្ណ ពិ​សេដ្ឋ ប្រធាគណៈ​កម្មា​ធិ​ការ​គណបក្ស​ស្រុក​សេសាន បានឲ្យដឹងថា អគារ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​កំភុន ដែល​បាន​សូត្រមន្ត​ដាក់ឲ្យ​ប្រើប្រាស់​នាពេលនេះ​ជា​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ទំហំ​៦​ម៉ែត្រ គុណ​៩​ម៉ែត្រ និង​មាន​សម្ភារៈ​មួយចំនួនទៀត ដូចជា តុ​ធ្វើការ តុ​ប្រជុំ និង​កៅអី​សម្រាប់​អង្កុយ​ធ្វើការ និង​ប្រជុំ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ