ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​អំណោយ​ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​ចូលឆ្នាំថ្មី (Video inside)

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​អំណោយ​ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​ចូលឆ្នាំថ្មី (Video inside)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ប្រធាន​មន្ទីរ​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ មក​ទទួល​យក​អំណោយ​ទៅ​តាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រង់​រៀងៗ​ខ្លួន ដើម្បី​ចែក​ជូន​បន្ត​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ក្នុង​នោះ​ម្នាក់ៗ​ទទួលបាន សម្លៀក​បំពាក់​ឯកសណ្ឋាន​ថ្មី​១​កំ​ផ្លេរ សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២២ រួមជាមួយ ស្រា​បៀរ ជែល​លាងដៃ និង​ត្រីខ ទុក​ជា​ការអបអរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំនូវ​ការសួរសុខទុក្ខ​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ និង​ពាក្យ​ជូនពរ​ឲ្យ​ជួប​ប្រទះ​តែ​សេចក្តីសុខ សុភមង្គល សុខភាព​ល្អ​បរិបូណ៌ និង​ជោគជ័យ​គ្រប់​ការងារ ជាពិសេស​ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩ ឲ្យបាន​គ្រប់ៗ​គ្នា និង​សូម​ចូលរួម​អនុវត្ត​ឲ្យបាន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល ក្នុង​ការចូលរួម​បង្កា​ទប់ស្កាត់ កូវី​ដ​-១៩​។​

​កាយវិកា​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺ​ជា​គុណធម៌​មួយ​របស់​មេ​បញ្ជាការ ដែល​តែងតែ​យកចិត្តទុកដាក់ ឈឺឆ្អាល​ពី​ទុក្ខ​ធុរៈ និង​លើកទឹកចិត្ត​ចំពោះ​កូនចៅ​ក្រោម​ឱវាទ​គ្រប់ៗ​គ្នា ជា​ប្រចាំ​ជា​រៀងរាល់ឆ្នាំ បង្កើតបាន​ជា​ក្តីរំភើប និង​មនោសញ្ចេតនា​ស្និត​ស្នាល ដែល​មិន​អាច​បំភ្លេចបាន​៕

 

Filed in: ព័ត៌មានជាតិ