ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

បុរស​4​នាក់ តាំងខ្លួន​ជា​អ្នកកាសែត ដើរ​ជំរិត​ទារ​ប្រាក់ ពី​ប្រជាពលរដ្ឋ នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ សង្ស័យ​អ្នកកាសែត​ក្លែងក្លាយ ប្រជាពលរដ្ឋ​សំណូម ពរ​អោយ​សមត្ថកិច្ច​ជួយ​មាន​វិធានការ​ផង​!

បុរស​4​នាក់ តាំងខ្លួន​ជា​អ្នកកាសែត ដើរ​ជំរិត​ទារ​ប្រាក់ ពី​ប្រជាពលរដ្ឋ នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ សង្ស័យ​អ្នកកាសែត​ក្លែងក្លាយ ប្រជាពលរដ្ឋ​សំណូម ពរ​អោយ​សមត្ថកិច្ច​ជួយ​មាន​វិធានការ​ផង​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) : បុរស​ចំនួន​4​នាក់ ដែល​អះអាង​ថា​ខ្លួន​ជា​អ្នកកាសែត ក្នុងចំណោម​បុរស​4​នាក់​នោះ មាន​ម្នាក់​ដែល​គេ​ស្គាល់​ថា​ឈ្មោះ ឈាង គង់នៅ ភេទ​ប្រុស អាយុ​ប្រហែល​40​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែង​មាន​ជយ័ ខេត្ត​ព្រះវិហារ​បាន​ធ្វើ​សកម្មភាព​ជំរិត​ទា​ប្រាក់​ចំនួន​1​លាន​រៀល​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នឹង​ម្ន​ចាស់​គ្រឿងចក្រ​ភ្ជួ​ដី កាលពី​ល្ងាច​ថ្ងៃទី​31​ខែ​មិនា ឆ្នាំ​2022 នៅ​ចំនុច​វត្ត​ព្រៃ​កែង ស្ថិតនៅ​ក្នុង​ភូម​ពោធិ​ខឿន ឃុំ​ពោធិ ស្រុក​ត្បែង​មាន​ជយ័​ខេត្តព្រះវិហារ ។​

​យោង​តាម​ការបញ្ជាក់រ​បស់​ម្ចាស់​ដី​ឈ្មោះ ហេង ច​ន្ឋូ នឹង​ប្រពន្ឋ​ឈ្មោះ ចាន់ គ​ន្ឋា បានអោយដឹងថា ពួកគាត់​បាន​ជួល​ត្រា​ក់ទ​រ័យ​កមក​ភ្ជួ​ដី​ក្រោយ​ផ្ទះ ខណៈ​កំពង់​ភ្ជួ​បាន​បន្តិច ក៍​លិចមុខ​បុរស​ទាំង​4​នាក់ ជិះ​ម៉ូតូ​មកឃាត់​ត្រា​ក់ទរ័​ឈប់​អោយ​ភ្ជួ ដើម្បី​ដោះស្រាយ​គ្នា​សិន ដោយ​បុរស​ទាំង​4​នាក់​នោះ​អះអាងថា ខ្លួន​ជា​អ្នក​​កាសែត ដំបូង​លើ​យ​អ្នក​ទាំង បាន​ជំរិត​ទា​ប្រាក់​ចំនួន​ 4​លាន​រៀល តែ​ម្ចាស់​គ្រឿងចក្រ​សុំ​សម្រួល​ត្រឹម​50 ​ម៉ឺន​រៀល ក្រោយមក​អ្នកការ​សែត​ទាំង​4​នាក់ សម្រួល​មក​ត្រឹម​1​លាន​រៀល ជាថ្នូ​មិន​រាយការណ៍​ប្តឹង​​ទៅ​សមត្ថកិច្ច​អោយ​ចាប់ ម្ចាស់​ដី​បាន​បន្ត​អោយដឹងថា​ ​ដី​របស់​ពួកគាត់​ជា​ដី​លំនៅដ្ឋាន មានបណ្ណ័​ប្រើប្រាស់​​ចេញ​ដោយ​មេភូមិ​ពោធិ​ខឿន នឹង​មេឃុំ​ពោធិ ថែម​​ទៀតផង ។​

​ករណី​ជំរិត​ទា​ប្រាក់​ពី​ជន​សង្សយ័​ទាំង​4​នាក់​ខាងលើ​បានដឹង​ដកល់​សមត្ថកិច្ច​បរិ​ស្ថាន​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ចុះ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសា នឹង​បាន​ឃាត់​គ្រឿងចក្រ​យក​មក​រក្សាទុក​នៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រះ​ទេព ដើម្បី​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់ ។​

​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នឹង​ម្ចាស់​គ្រឿងចក្រ​ខាងលើ​បាន​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត នឹង​សមត្ថកិច្ច គ្រប់​ជំនាញ​មេ​តា​ចាត់វិធានការ​ទៅលើ​អ្នកការ​សែត​ក្លែងក្លាយ​អត់​កាត​អត់​ស្ថាបន័​ខាងលើ​នេះ​ផង​បើ​មិន​ដូច្នេះ​ខូច​មុខមាត់​អ្នកការ​សែត​ដ៍ទៃទៀត​ដែល​ពួកគេ​ខិតខំ​គោរព​ក្រ​មសិល​ធម៌​នឹង​វិជ្ជាជីវៈ​បាន​យ៉ាង​ល្ធ​ក្នុង​ការបំពេញ​តួនាទី​ជា​អ្នកការ​សែត​ពិសេស​សូម​អោយ​មន្ទី​រពត័​មាន​ខេត្តព្រះវិហា​រ​ជួយ​ពិនិត្យមើល​បុរស​ជា​អ្នកការ​សែត​ទាំង​4​នា​កើ​នេះ​ផង​តើ​ពួកគេ​មានកា​ត​ឬ​នៅ​អង្គភាព​ណា​ដែរ​នឹង​មាន​វិធានការ​ច្បាប់​ចំពោះ​ពួកគេ​អោយ​បាន​តឹងរឹង​បំផុត ។​

Filed in: ព័ត៌មានជាតិ