ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ បើក​គ្នា​បិទផ្លូវ ស្នើសុំ​ឱ្យ​អាជ្ញាធរ​បើកផ្លូវ​ឡើងវិញ បន្ទាប់ពី​យក​ផ្ទាំង​ថ្ម​ទៅ​ដាក់​នៅ​សងខាង​ផ្លូវ មិនឱ្យ​រថយន្ត​ធុន​ធំ​ដឹក​កសិផល បើកបរ​ចេញចូល​

ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ បើក​គ្នា​បិទផ្លូវ ស្នើសុំ​ឱ្យ​អាជ្ញាធរ​បើកផ្លូវ​ឡើងវិញ បន្ទាប់ពី​យក​ផ្ទាំង​ថ្ម​ទៅ​ដាក់​នៅ​សងខាង​ផ្លូវ មិនឱ្យ​រថយន្ត​ធុន​ធំ​ដឹក​កសិផល បើកបរ​ចេញចូល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង​+​ប៉ៃលិន ៖ ក្រោយ​ពី​សង្កេតឃើញ អាជ្ញាធរ​ជំនាញ បាន​យក​ដុំថ្ម​ទៅ​រៀប​បិទ​ប​ង្រួ ម​សងខាង​ផ្លូវ មិនឱ្យ​រថយន្ត​ធុន​ធំ បើកបរ​ដឹក​កសិផល​ទៅមក​ដូច​មុន ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ កើតទុក្ខ​មិន​សុខចិត្ត ក៏​នាំគ្នា​យក​ត្រាក់ទ័រ​ទៅ​បិទផ្លូវ​តវ៉ា ដើម្បី​ឱ្យ​ថ្នាក់លើ​ជួយ​សម្រួល​បើកផ្លូវ​ធំ​ទូលាយ​ដូច​មុន​ឡើងវិញ ខណ​:​គេ​ដាក់​ដុំថ្ម​នៅ​សងខាង​ផ្លូវ ចំនួន​៤​ទៅ​៥​កន្លែង​។​

​ហេតុការណ៍​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​បិទផ្លូវ​ក្រាល​កៅស៊ូ​នេះ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហារ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ជាប់​នឹង​ព្រំ​ប្រ​ទ ល់​ខេត្ត​ប៉ៃលិន ក្នុងភូមិ​កូនដំរី ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​។​

​បើ​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ ឈ្មោះ ញ៉ាញ់ គឹម​សោ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ឈ្មោះ នង វ​ទ្ធី ភេទ​ប្រុស​, ឈ្មោះ ច​យ ភេទ​ប្រុស និង​ឈ្មោះ ប៉ុន ស្រស់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ខាងលើ បាន​រៀបរាប់​ឲ្យដឹង​ដូចៗ​គ្នា​ថា ៖ ក្រោយ​ពី​ឃើញ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​យក​ដុំថ្ម​ទៅ​បិទ​ឃាំង​បង្រួម​ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​៤​ទៅ​៥​កន្លែង ដោយ​ទុក​ទទឹងផ្លូវ តែ​ប្រវែង​២.៦​ម៉ែត្រ​ទៅ​២.៧​ម៉ែត្រ ជាហេតុ​មិនឱ្យ​រថយន្ត​ធុន​ធំ ដឹក​កសិផល បើកបរ​ចេញ​ចូល​តាម​ដងផ្លូវ​ខាងលើ​នេះ​បាន ពិតជា​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ជីវភាព​របស់​ពួកគាត់ ដោយ​ក្រោយពី​ប្រមូល​កសិផល​រួច អត់​មាន​ឈ្មួញ​ថៃ​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ទិញ​នោះ​ឡើយ ជាហេតុ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​ដំឡូង​មី មាន​ការធ្លាក់​ចុះ​យ៉ាងគំហុក​។ ពីមុន​ឈ្មួញ​ហ៊ាន​ទិញ ដំឡូង​មី ១​គីឡូក្រាម តម្លៃ​២.១ ទៅ​២.២​បាត (​ប្រាក់​ថៃ​) ជាង​២០០​រៀល​។ តែ​ពេល​នេះ តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​ខ្លាំង នៅសល់​១​គីឡូក្រាម ត្រឹមតែ​១​បាត (​ប្រាក់​ថៃ​) ជាង​១០០​រៀល​ប៉ុណ្ណោះ ។ ហើយ​នៅក្នុង​ស្តង់​របស់​ឈ្មួញ​មួយចំនួន ត្រូវ​ថៅកែ​បង្ខំចិត្ត​បិទទ្វារ ព្រោះ​មិន​អាច​បើកបរ​រថយន្ត​ចូល​ទៅ​ដឹក​កសិផល​ដំឡូង​មី​ដូច​មុន​បានឡើយ ដោយ​គេ​អនុញ្ញាត​ឱ្យ​តែ​រថយន្ត​តូចៗ​ចូល​ប៉ុណ្ណោះ​។ ពួក​គាត់​បន្ត​ទៀត​ថា មិន​ត្រឹម​តែ​រថយន្ត​ថៃ​ដឹក​កសិផល​ចូល​មិន​រួច​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ត្រាក់ទ័រ​ភ្ជួរ​រា​ស់ដី និង​ដាំពោត ដំឡូង​មី​របស់​ពួកគាត់ ដែល​ភ្ជាប់​ឧបករណ៍​ពូន​រង​ពីក្រោយ ក៏​ចូល​មិន​រួច​ដែរ ធ្វើឱ្យ​ពួកគាត់​មាន​ការលំបាក​យ៉ាងខ្លាំង​។ ម្យ៉ាងវិញទៀត ពួក​គាត់​ស្នើ​សុំ​ឱ្យ​ម៉ាស៊ីន​កសិកម្ម ដូចជា​ត្រាក់ទ័រ និង​គោយន្ត​ច្នៃ អាច​បើកបរ​ទៅមក​ដោយ​ស្រួល​ផងដែរ​។ បើសិនជា​អាជ្ញាធរ​ជំនាញ​មិន​ព្រម​ដោះស្រាយ​បញ្ហា​នេះ​ទេ ពួកគាត់​នឹង​ធ្វើ​ការតវ៉ា​បិទផ្លូវ នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ នេះ​ទៀត ក៏​សូមឱ្យ​ខាង​ក្រសួង និង​ថ្នាក់ដឹកនាំ​ខាងលើ​ជួយ​អន្តរាគមន៍​ពួកគាត់​ដែល​ជា​កសិករ កំពុង​ជួប​ការលំបាក​ជីវភាព ដោយ​ណាមួយ​តម្លៃ​ទីផ្សារ​ប្រេង​សាំង​ឡើងថ្លៃ រីឯ​កសិផល​កាន់តែ​ធ្លាក់​ទាប​ទៅៗ​ហៅ​លែង​ឮ​តែ​ម្តង​។

​បើ​តាម​ការរៀបរាប់​ពី​លោក កុល ស៊ីនួន ជំទប់​ទី​១ ឃុំ​រស្មី​សង្ហារ បានឱ្យដឹងថា ៖ ការបិទផ្លូវ​នេះ គឺ​ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនមែន​ខាង​ឃុំ ស្រុក​ឬ​ខេត្ត​បាត់ដំបង​នោះឡើយ​។ លោក​បន្ត​ទៀត​ថា ការបិទផ្លូវ​នេះ មិន​ក្នុង​គោលបំណង​មិនឱ្យ​រថយន្ត​ធុន​ធ្ងន់​ខុស​បច្ចេកទេស​បើកបរ​ចូល​បានឡើយ ព្រោះ​នាំឱ្យ​ខូច​ផ្លូវ អាច​ត្រឹម​តែ​រថយន្ត​ស្តង់ដារ ដូចជា​រថយន្ត​ដឹក​កសិផល របស់​ថៃ សណ្តោង​រ៉ឺម៉ក ក៏​អាច​បើកបរ​ចូល​បានដែរ ហើយ​ខាង​លោក​កំពុងតែ​ស្នើសុំ​ទៅ​ខាង​ក្រសួង​ឱ្យជួយ​បង្ខិត​ចេញ​ក្រៅ​បន្តិចទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​បើកបរ​រថយន្ត ឬ​ត្រាក់ទ័រ ទៅ​ភ្ជួរ​ដី​ចម្ការ​របស់​ខ្លួន​មិន​ប៉ះ​គែម​សងខាង​ផងដែរ​។

​ស្ត្រី​ម្នាក់ ឈ្មោះ សៀ សុភ័ក្ត្រ អាយុ​២៥​ឆ្នាំ ជា​តំណាងឱ្យ​ម្ចាស់​ស្តង់​ដំឡូង​មី​របស់​ថៅកែ​ថៃ បានឱ្យដឹងថា ៖ បន្ទាប់ពី​ឃើញ​អាជ្ញាធរ ជំនាញ​យក​ផ្ទាំង​ថ្ម​ទៅ​បិទផ្លូវ ពេល​នេះ​ថៅកែ​ថៃ​ផ្អាក​ទិញ​កសិផល ពោត​ក្រហម និង​ដំឡូង​មី​ហើយ នៅ​កន្លែង​ស្តង់​មួយចំនួនទៀត ដែល​ស្ថិតនៅ​ក្បែរៗ ផ្លូវ​ក្រាល​កៅស៊ូ​ខាងលើ ក៏​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​តែ​ម្តង ដោយ​ឱ្យ​កសិករ​ដែល​ធ្លាប់​ដឹកយក​ទៅ​លក់​ឱ្យ​ស្តង់​របស់​ខ្លួន ដឹកយក​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួកគាត់​។ ស្ត្រី​ខាងលើ​បាន​បន្តទៀតថា បើសិនជា​អាជ្ញាធរ ពាក់ព័ន្ធ មិន​ឆាប់​ដោះស្រាយ​បញ្ហា​នេះ​ទេ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ខាងលើ​នឹង​ជួប​ការលំបាក​ចំពោះ​ជីវភាព​ជាក់​ជាមិនខាន​។

​ចំណែក​លោក គុយ វណ្ណ​ណូ អភិបាល​ស្រុក​រតនមណ្ឌល បានឱ្យ​ដឹង​ដែរ​ថា ៖ បន្ទាប់​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សង្កេតឃើញថា មាន​រថយន្ត​ធុន​ធំ​របស់​ថៃ ដឹក​កសិផល​លើស​ទម្ងន់ ធ្វើឱ្យ​ខូចខាត​ផ្លូវ​ខាង​លើ ទើប​គេ​ចុះ​ទៅ​បិទ​បង្រួម​ផ្លូវ​ឱ្យ​តូច ដែល​ក្នុង​នោះ​រថយន្ត​ទម្ងន់​ត្រឹម​១០​តោន ទើប​អាច​បើកបរ​ចូល​តាម​ផ្លូវ​ខាងលើ​នេះ​បាន ដោយ​គោលការណ៍​នេះ មិនមែន​ខាង​ស្រុក​របស់​លោក​ឡើយ​។ ម្យ៉ាងវិញទៀត ទោះបីជា​បិទផ្លូវ ក៏​តម្លៃ​ទីផ្សារ​កសិផល​មិន​មាន​ការធ្លាក់​ថ្លៃ​អ្វី​នោះឡើយ​៕ ដោយ ៖ នីយ៉ា​

Filed in: ព័ត៌មានជាតិ