ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​រដ្ឋ​មន្ដ្រី​សាធារណការ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យក​យានយន្ត​ទៅ​ឆៀក ឱ្យបាន​ទាន់​ពេលវេលា​

​រដ្ឋ​មន្ដ្រី​សាធារណការ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យក​យានយន្ត​ទៅ​ឆៀក ឱ្យបាន​ទាន់​ពេលវេលា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​យក​យានយន្ត​ទៅ​ឆៀក​ឱ្យបាន​ទាន់​ពេលវេលា ចៀសវាង​ការខាតបង់ ឬ​ប្រឈមមុខ​នឹង​ការផាកពិន័យ និង ដើម្បី​ធានា​ការធ្វើ ដំណើរ​ប្រកបដោយ​សុវត្ថិភាព​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​(​ឆៀក​) សាខា​ពោធិ៍​សែន​ជ័យ​-​អូរ​ដឹម និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​(​ឆៀក​)​ជំនាន់​ទី​២ (techinspection.mpwt.gov.kh) នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​មាន​យានជំនិះ​ចំនួន ៤៩០​ពាន់​គ្រឿង មិន​ទាន់​យក​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) ដូច្នេះ​សូម​អំពាវនាវ​ដល់​ម្ចាស់​យានជំនិះ​ទាំងនោះ ប្រញាប់​យក​យានជំនិះ មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ទៀងទាត់​និង​ទាន់​ពេលវេលា ដើម្បី​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ នៅតាម​ដងផ្លូវ​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ និង​បទបញ្ញត្តិ​ច្បាប់​ដែល​តម្រូវ​ឱ្យ​មាន​ការត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​មិន​ស្របតាម​ស្តង់ដារ​លក្ខណៈ​បច្ចេកទេស អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ខណៈ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​កើត​ឡើង​ចេញ​ពី​កត្តា​យានជំនិះ មាន​ប្រមាណ ៣,៥% ដោយសារ​ការ​មិន​បាន យក​យានជំនិះ​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់​។​

« សូម​អំពាវនាវ​ទៅ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​យានយន្ត​ត្រូវ​ប្រញាប់ប្រញាល់​យក​រថ​យន្ត​ទាំងនោះ មក​ឆៀក ឱ្យទាន់​ពេលវេលា ចៀសវាង​ការផាកពិន័យ​បន្ថែមទៀត មួយថ្ងៃ​៥០០​រៀល បង់​ចូល​ថវិកា​ជាតិ​។ កុំ​ចោទ​រាជរដ្ឋាភិបាល​ចេះ​តែ​ផាកពិន័យ​ចង់​បាន​លុយ​ប្រជាពលរដ្ឋ បើ​យើង​ធ្វើ​មិន​ខុស​គេ​មិន​ផាកពិន័យ​នោះទេ គេ​ផាក​តែ​យើង ធ្វើ​ខុសច្បាប់ ហើយ​ច្បាប់​តម្រូវឱ្យ​យើង​យក​ឡាន​មក​ឆៀក​បើ​យើង​មិន​ឆៀក​មាន​ការផាកពិន័យ »​។​

​ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកបើកបរ ដែលមាន​ប័ណ្ណបើកបរ​ផុត​សុពលភាព មិន​ទាន់​យក​មក​ប្តូរ ឬ​ពន្យារ​ប័ណ្ណបើកបរ ត្រូវ​មក​ប្ដូរ ឬ​ពន្យារ បណ្ណ​បើកបរ​របស់ខ្លួន​ឱ្យ​ស្រប​ច្បាប់ ដើម្បី​ចៀសវាង​ការផាកពិន័យ នៅ​ពេល​បើកបរ​នៅ​តាម​ផ្លូវ​។ ម្យ៉ាងវិញទៀត ក្រសួង​សាធារណការ បាន​បង្កើត​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ប្រភេទ​នេះ នៅក្នុង​ទីស្តីការ ក្រសួង និង​តាម​ផ្សារ​ទំនើប​នានា ដោយ​គ្រាន់តែ​ចំណាយ​ពេល​ត្រឹមតែ​១៥​នាទី​ប៉ុណ្ណោះ នឹង​ទទួលបាន​សេវា​នេះ ដោយ​ការ ពេញចិត្ត​។​

​សូមបញ្ជាក់​ថា ការពិន័យ​ចំពោះ​ឆៀក​រថយន្ត គឺ​ដាច់ដោយឡែក​ពី​សមត្ថកិច្ច ដោយ​ការផាកពិន័យ​របស់​ស​ម​ត្ថ​កិច្ច​ទៅលើ​រថយន្ត ហួស​សុពលភាព​ឆៀក និង​មិន​ព្រម​ទៅ​ធ្វើ​ឆៀក ចំពោះ​រថយន្ត​ធុន​ស្រាល​ចំនួន ១៨​ម៉ឺន​រៀល និង​រថយន្ត​ធុន​ធ្ងន់​ចំនួន ៣៧​ម៉ឺន​៥​ពាន់​រៀល​។​
​ដោយឡែក ការពិន័យ​ចំពោះ​ឆៀក​រថយន្ត ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គឺ​គិត​តាម​ថ្ងៃ​ដោយ​ក្នុង​មួយថ្ងៃ ចំនួន​៥០០ រៀល សម្រាប់​រថយន្ត​ធុន​តូច ឬ​ស្រាល និង​រថយន្ត​ធុន​ធំ ឬ​ធ្ងន់ ក្នុងតម្លៃ​២.០០០​រៀល ក្នុង​មួយ​ថ្ងៃ បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ