ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​រតនគិរី​ណែនាំ​អោយ​រដ្ឋបាល​ក្រុង​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រៀបចំ​សម្អាត​អនាម័យ តុបតែង​លម្អ​ទីកន្លែង​អោយបាន​ស្អាត​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ​អន្ដរជាតិ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​

​អភិបាលខេត្ត​រតនគិរី​ណែនាំ​អោយ​រដ្ឋបាល​ក្រុង​ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រៀបចំ​សម្អាត​អនាម័យ តុបតែង​លម្អ​ទីកន្លែង​អោយបាន​ស្អាត​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ជាតិ​អន្ដរជាតិ នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ការណែនាំ​ខាងលើនេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​បស់​រដ្ឋបាល​ខេត្ត​រតនគិរី ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​នា​រសៀល​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២២​។ ​បន្ថែម​ពី​នោះ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ចាក់​វ៉ាក់សាំង ឯកឧត្តម​អភិបាលខេត្ត​ញ៉ែម​សំអឿន ក៏​បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ សូមអោយ​ពួកគាត់​មក​ទទួល​ការចាក់​នៅ​តាម​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ផងដែរ​។​

​ឯកឧត្តម​ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ដល់​អជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ជំនាញ ភាគី​ពាក់ព័ន្ធ ដែល​បាន​អនុវត្ត​ការងារ​បាន​ល្អប្រសើរ​ក្នុង​ការថែរក្សា​សន្ថិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការទប់ស្កាត់​បទល្មើស​ធ​ន​ធាន​ធម្មជាតិ និង​សូម​អនុវត្ត​អោយបាន​កាន់តែ​ល្អ​បន្ថែមទៀត​និង​ជម្រុញ​ ​អោយ​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បន្ត​​ការអនុវត្ត​ច្បាប់ បទ​បញ្ជា​រាជរដ្ឋាភិបាល ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​លើកកម្ពស់​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​បទល្មើស ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​បាតុភាព​នានា​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​អោយ​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ