ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​វេង​សាខុ​ន​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​

ឯកឧត្តម​វេង​សាខុ​ន​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ពុធ​១៣​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក Yazid BENSAID នាយក​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ។​

​គោលបំណង​នៃ​កិច្ច​ជំនួប​នេះ​ដើម្បី​ពិនិត្យ​មើល​ពី​វឌ្ឍនៈភាព​នៃ​ការងារ​អនុវត្ត​គម្រោង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​និង​ពិភាក្សា​ពី​សក្តានុពល​ក្នុង​ការ​សហការ​អនុវត្ត​គម្រោង​នាពេល​អនាគត​បន្ថែមទៀត ជាពិសេស​ទិសដៅ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង និង​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៅក្នុង​វិស័យ​នានា​នៅ​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​។​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅតែ​បន្ត​រក្សា​កំណើន​បានល្អ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​ជាច្រើន ក្នុងនោះ​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ជា​ដៃគូ​ដ៏​សំខាន់​មួយ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា បច្ចុប្បន្ន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​អនុវត្ត​គម្រោង និង​កម្មវិធី​ចំនួន​ពីរ ក្រោម​ហិរញ្ញប្បទាន​ឥណទាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង សហការ​ជាមួយ​ដៃគូ​ដទៃ​ទៀត​រួមមាន គម្រោង​ពង្រឹង​សុវត្ថិភាព និង​ភាព​ប្រកួតប្រជែង​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម និង កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​នៃ​ក្សេត្រ​បរិស្ថាន​នៅ​កម្ពុជា​ហើយ​គម្រោង​និង​កម្មវិធី​ទាំង​២​បាន​និង​កំពុងតែ​ដំណើរការ​បាន​ល្អ​ហើយ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើន​ជីវភាព​កសិករ តាមរយៈ​ការបង្កើន​ផលិតភាព ពិពិធ​កម្ម​កសិកម្ម ពាណិជ្ជកម្ម​កសិកម្ម និង​ការ​បន្ស៊ាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

​ក្រៅពី​នេះ​មន្ត្រី​ជំនាញ​របស់​ក្រសួង ក៏​បាន​នឹង​កំពុង​សហការ​ជាមួយ​ជំនាញ​ការ​ដែល​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ក្នុង​ការរៀបចំ និង​សិក្សា​នូវ​គម្រោង​និង​កម្មវិធី​ថ្មី​២​ទៀត​ដូចជា​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​កសិកម្ម​ពឹងផ្អែក​លើ​ទឹកភ្លៀង​នៅ​កម្ពុជា​និង​គម្រោង​និរន្ត​ភាព​នេសាទ​សមុទ្រ​និង​តំបន់​ឆ្នេរ​ដែល​គម្រោង​និង​កម្មវិធី​នេះ​ត្រូវបាន​រំពឹងថា​នឹងចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​តម្លៃបន្ថែម​ផលិតផល​កសិកម្ម​បង្កើន​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ដោយ​អនុវត្ត​នូវ​កសិកម្ម​វ័យឆ្លាត​និង​កសិកម្ម​អភិរក្ស​បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ និង​ប្រជា​នេសាទ​និង​ទាក់ទាញ​ការវិនិយោគ​បន្ថែម​លើ​ការកែច្នៃ​។​

​លោក YazidBENSAID​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បាន​ពិនិត្យ​ឃើញ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​មួយ​ដែល​សកលលោក​កំពុង​យកចិត្តទុកដាក់​ក្នុង​នោះ​កម្ពុជា​ក៏​ត្រូវបាន​ពិនិត្យឃើញ​ថា​ជា​ប្រទេស​មួយ​ដែល​កំពុង​រង​សម្ពាធ​ពី​ការប្រែប្រួល​អាកាសធាតុ ជាពិសេស បញ្ហា​គ្រោះ​រាំងស្ងួត និង​គ្រោះ​ទឹកជំនន់​។ កត្តា​គ្រោះធម្មជាតិ​នេះ​បាន​បង្ក​ហានិភ័យ​ចំពោះ​វិស័យ​កសិកម្ម ដែល​ទាមទារ​អោយ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​បង្កើន​ការយកចិត្តទុកដាក់​និង​ដាក់ចេញ​នូវ​វិធានកា​រកាត់ប​ន្ថ​យ​ហានិភ័យ​និង​បង្កើន​ភាពស៊ាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​។

​លោក Yazid បាន​បន្ថែម​ទីភ្នាក់ងារ​នឹង​បន្ត​កិច្ច​សហការ​អោយបាន​ល្អ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ​កិច្ចការ​នេះ​បន្ថែមទៀត ដោយ​យកចិត្តទុកដាក់​លើ​វិធានការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្រោយ​វិបត្តិកូ​វីដ​១៩ ផងដែរ​។​
​ជា​ចុងក្រោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូនពរ​ដល់​លោក​Yazid​និង​សហការី​ទាំងអស់​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច និង​ប្រកបដោយ​ផ្លែផ្កា​ផងដែរ​៕​សហការី​

Filed in: ព័ត៌មានជាតិ