ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​ទ្វេភាគី ស្តីពី​ការលើកកម្ពស់​ការទំនាក់ទំនង​សេដ្ឋកិច្ច សង្គម ឆ្នាំ​២០២១ និង​លើក​ទិស​សម្រាប់​ឆ្នាំ​២០២២ – ២០២៥ រវាង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ា​ឡាយ សម្រេច​លទ្ធផល​បាន​១២​ចំណុច​

កិច្ចប្រជុំ​ទ្វេភាគី ស្តីពី​ការលើកកម្ពស់​ការទំនាក់ទំនង​សេដ្ឋកិច្ច សង្គម ឆ្នាំ​២០២១ និង​លើក​ទិស​សម្រាប់​ឆ្នាំ​២០២២ – ២០២៥ រវាង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ា​ឡាយ សម្រេច​លទ្ធផល​បាន​១២​ចំណុច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កិច្ចប្រជុំ​ទ្វេភាគី ស្តីពី​ការលើកកម្ពស់​ការទំនាក់ទំនង​សេដ្ឋកិច្ច សង្គម ឆ្នាំ​២០២១ និង​លើក​ទិស​សម្រាប់​ឆ្នាំ​២០២២ – ២០២៥ រវាង​ខេត្ត​រតនគិរី នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ខេត្ត​យ៉ា​ឡាយ​នៃ​សាធារណៈរដ្ឋស​ង្គ​ម​និយម​វៀតណាម ត្រូវបាន​ប្រារព្ធ​ធ្វើឡើង តាម​ប្រព័ន្ធ​វីដេអូ​ZOOM នា​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត​រៀងៗ​ខ្លួន​។​

​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរ​ត​គិរី ភាគី​វៀតណាម ដឹកនាំ​ដោយ​ឯកឧត្តម វ៉ ង៉ុក​ថាញ់ ប្រធាន គណៈកម្មាធិការ​ប្រជាជន​ខេត្ត​យ៉ា​ឡាយ ។ នៅក្នុង​កិច្ចប្រជុំ​ជា​ផ្លូវការ​នេះ ខេត្ត​ទាំង​ពីរ (​រតនគិរី​-​យ៉ា​ឡាយ​) បាន​ធ្វើ​ការវាយតម្លៃ​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក និង​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ ចំនួន​១២​រួមមាន​៖
១- ខេត្ត​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក ក្នុងឋានៈ​ជា​ខេត្ត​ជាប់​ភូមិ​ផង​របង​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​រួម​គ្នា សំដៅ​រួមចំណែក​ក្នុង​ការពង្រឹង​ទំនាក់ទំនង រឹតចំណង សាមគ្គីភាព នៃ​ខេត្ត​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ពង្រីក​ការចាត់តាំង​អនុវត្តឲ្យ​ចេញ​ជា​រូបរាង​នូវ​រាល់​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​បាន​ឯកភាព​គ្នា​ឲ្យមាន ប្រសិទ្ធភាព ។​
២- ខេត្ត​ទាំង​ពីរ​នឹង​បន្ត​អនុវត្តន៍​ខ្លឹមសារ​កំណត់ហេតុ​កិច្ចប្រជុំ​សហប្រតិបត្តិការ​ដើម្បី​ពង្រឹង​ទំ​នាក់ ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​កំណត់ហេតុ​កិច្ចប្រជុំ​លើក​ទី​១១ កាលពី​ថ្ងៃ​ទី​២៧-២៨ ខែតុលា ឆ្នាំ​២០២១ ស្តីពី​កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ព្រមទាំង​សហការ​អនុត្ត​ន៍​ឲ្យបាន​ត្រឹមត្រូវ តាម​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម ដែល​បាន​ឯកភាព​គ្នា​នា​ពេលកន្លងមក​។​
៣- ខេត្ត​ទាំង​ពីរ​បន្ត​ជំរុញ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​តាម​ព្រំដែន តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​(​កម្ពុជា​) និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ឡេ​ថាញ់​(​វៀតណាម​) ដើម្បី​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ចូល​មក​ធ្វើ​សកម្មភាព​វិនិយោគ​លើ​សក្តានុពល និង​ចំណុចខ្លាំង​នៃ​ខេត្ត ទាំង​ពីរ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​តំបន់​ព្រំដែន​។​
៤- ខេត្ត​ទាំង​ពីរ​បន្ត​ពង្រឹង​កិច្ច​សហការ​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​បង្ក​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ករណី​មាន​ការពាក់ព័ន្ធ ខេត្ត​ទាំង​ពីរ​ត្រូវ​ផ្តល់​ព័ត៌មាន​ឲ្យ គ្នា​ទៅវិញ ទៅមក ជាបន្ទាន់​សំដៅ​សហការ​ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ឲ្យបាន​ទាន់ ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ ទន្ទឹមនេះ ភាគី​នីមួយៗ ត្រូវ​អប់រំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​របស់​ខ្លួន ដើម្បី​រក្សា​ចំណងមិត្តភាព សាមគ្គីភាព និង​ត្រូវ​ពង្រឹង​ការ គោរព​ច្បាប់​អន្តរជាតិ និង​ច្បាប់​ប្រទេស​នីមួយៗ ជា​ពិសេស​ពាក់ព័ន្ធ​ការ​ឆ្លងដែន​លួច​ចូលមក​រកស៊ី​ក្នុង​ភូមិ​សាស្ត្រ​ទឹកដី​នៃ​ភាគី​ម្ខាងៗ ។​
៥- ខេត្ត​ទាំង​ពីរ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា ដើម្បី​ថែរក្សា ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែ​បន្ទាត់​ព្រំដែន និង​រួម​គ្នា​កសាង​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​នៃ​ខេត្ត​ទាំង​ពីរ ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​ជួយ​សហការ គាំទ្រ​ដល់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​នៃ​ភាគី​នីមួយៗ ក្នុងការ​បំពេញបែបបទ ដើម្បី​បន្ត​វាស់វែង និង​បោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​។​
៦- ខេត្ត​ទាំង​ពីរ បង្កើន​កិច្ចសហការ​គ្នា​ក្នុង​ការផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​រាតត្បាត​តាម​តំបន់​ព្រំដែន ជាពិសេស​ការរីក​រាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ផ្តល់ ឱកាស​ឲ្យ​មន្ទីរ​សុខាភិបាល នៃ​ខេត្ត​ទាំងពីរ បាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ត្រីមាស ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ផ្នែក​សុខាភិបាល​។​
៧- ខេត្ត​ទាំង​ពីរ ឯកភាព​គ្នា​រិៈរក​នីតិវិធី និង​សម្រួល​បែបបទ​ផ្នែក​ច្បាប់ ដើម្បី​ផ្ដល់​ភាព​ងាយ ស្រួល​សម្រាប់​ការដឹកជញ្ជូន​ទៅមក ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី (​កម្ពុជា​) និង​ឡេ​ថាញ់ ខេត្ត​យ៉ា​ឡាយ​(​វៀតណាម​) សំដៅ​ជំរុញ​ការអភិវឌ្ឍ និង​លើកកម្ពស់ វិស័យ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​
៨- ខេត្ត​ទាំង​ពីរ បន្ត​យកចិត្តទុកដាក់​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​រៀបចំ ផ្សព្វផ្សាយ​សកម្មភា​ពពាណិជ្ជកម្ម និង​វិនិយោគ និង​ផលិតផល OCOP បាន​នាំ​ទៅ​លក់ នៅលើ​ទីផ្សារ និង​ផ្សារ​ទំនើប​ក្នុង​ខេត្ត​នៃ​ភាគី​នីមួយៗ​។ លើសពីនេះ ត្រូវ​សហការ​ផ្លាស់ប្តូរ ព័ត៌មាន​ជា​ប្រចាំ និង​ឆាប់រហ័ស អំពី​ថ្លៃទំនិញ ការបង់ពន្ធ របស់​ភាគី​នីមួយៗ ការទប់ស្កាត់ ការរត់ពន្ធ និង​ការដឹកជញ្ជូន​ដោយ​ខុសច្បាប់​។​
៩- ខេត្ត​ទាំង​ពីរ ផ្តល់​កិច្ចសហការ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​បណ្តា​ក្រុមហ៊ុន​ទី​ភ្នាក់ងារទេសចរណ៍ ដើម្បី​ធ្វើ​អាជីវកម្ម​នាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ឆ្លងកាត់​តាម​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ​(​កម្ពុជា​) និង​ច្រកទ្វារ​អន្តរជាតិ​ឡេ​ថាញ់​(​វៀតណាម​) ជា​ពិសេស​ជំរុញ ឲ្យមាន​ទេសចរណ៍​ការ៉ា​វ៉ាន់ (Caravan) ដោយ​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​។​
១០- ខេត្ត​ទាំង​ពីរ បន្ត​គាំទ្រ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ នៅតាម​តំបន់​ព្រំដែន បន្ត​លើកកម្ពស់ ស្មារតី​សាមគ្គីភាព មិត្តភាព និង​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ ព្រមទាំង​អប់រំ​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ ការពារ​សន្តិសុខ​ព្រំដែន ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ​។​
១១- ខេត្ត​ទាំង​ពីរ បន្ត​សហការ​ជួយ​បណ្តុះបណ្តាល​ភាសាជាតិ​នី​មួយៗ (​កម្ពុជា​-​វៀតណាម​)(​វៀតណាម​-​កម្ពុជា​) ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង តាម​លទ្ធភាព​នៃ​ភាគី​ទាំងសងខាង​។ លើសពីនេះ គួរ​ផ្ដល់​ឱកាស​ឲ្យ​មន្ទីរ​អប់រំ យុវជន និង​កីឡា​នៃ​ខេត្ត​ទាំងពីរ មាន​
​ការទំនាក់ទំនង​រៀបចំ​ប្រកួត​ក្រុមកីឡា​យុវជន ដើម្បី​ផ្លាល់ប្តូរ​បទពិសោធន៍ និង​រឹតចំណង​សាមគ្គីភាព មិត្តភាព​រវាង​ខេត្ត​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​
១២- ខេត្ត​រតនគិរី បន្ត​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណៈកម្មកា​រ​ជំនាញ​ខេត្ត​យ៉ា​ឡាយ ក្នុង​ការរុករក​ជីក​គាស់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ព្រមទាំង​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ក្រុមការងារ​K52 របស់​ខេត្ត​យ៉ា​ឡាយ ក្នុង​ការរុករក ជីក​គាស់ អដ្ឋិធាតុ និង​ការធ្វើដំណើរ​ចេញ​-​ចូល​បំពេញភារកិច្ច នៅលើ​ទឹកដី​ខេត្ត​រតនគិរី (​កម្ពុជា​) ស្របតាម​គោលការណ៍​របស់​រដ្ឋាភិបាល និង​វិធានការ​សុខាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ