ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក​កៃ សុវិន ជា​មន្ត្រីរាជការ ធ្វើការ​នៅ​សាលាក្រុង​បាន់​លុង​ ​ហ៊ាន​យក​ខ្លួន​ទៅ​កាង ឱ្យ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ និង​ដើរ​ប្រមូល​សេដ្ឋកិច្ច ជូន​ខេត្ត

​លោក​កៃ សុវិន ជា​មន្ត្រីរាជការ ធ្វើការ​នៅ​សាលាក្រុង​បាន់​លុង​ ​ហ៊ាន​យក​ខ្លួន​ទៅ​កាង ឱ្យ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ និង​ដើរ​ប្រមូល​សេដ្ឋកិច្ច ជូន​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​រតនគីរី .​ថ្ងៃទី​.29.​ខែ​មីនា​.​ឆ្នាំ​2022…​ស្ងាត់ៗ​មាន​ប្រភព​បែកធ្លាយ​មក​ថា​÷ មានឈ្មោះ​កៃ សុវិន ជា​មន្ត្រីរាជការ​នៅក្នុង​សាលាក្រុង​បាន់​លុង ជា​អ្នក​កាង​បទល្មើស​ឲ្យ​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ របស់​មេ​ឈ្មួញ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​មាន​ឈ្មោះ​ប្តី​ឈ្មោះ​ចាន់ ប្រពន្ធ​ឈ្មោះ​ចាន់​ធី ដឹក​ចេញ​ពី​សមុទ្រ សេ​ដា ទៅ​ព្រំដែន​យួន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ឲ្យ​កងកម្លាំង​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ដឹក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ តែ​អស់លោក​មន្ត្រីរាជការ​ដូចជា​បុគ្គល​ដូចជា​ឈ្មោះ​កៃ សុវិន ប្រមុខ​ថ្នាក់ដឹកនាំ​ខំ​ដំឡើង​ប្រាក់ខែ​ឱ្យបាន​ច្រើន​សម្រាប់​ធ្វើការ​បម្រើ​ជាតិ និង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ជារួម​៕

​បែរជា​យក​ខ្លួន​ទៅ​កាង​បទល្មើស​ឲ្យឈ្មោះ​ចាន់ ប្រពន្ធ​ឈ្មោះ​ចាន់​ធី ហើយ​និង​ដើរ​ប្រមូល​សេដ្ឋកិច្ច​ឲ្យ​អភិបាលខេត្ត​ទៅវិញ ចំណុច​នេះ​ហើយ​ដែល​មន្ត្រីរាជការ​ជា​បុគ្គល​បានធ្វើឱ្យ សម្បត្តិ​ធនធាន​ធម្មជាតិ​រលាយ​ស្ទើរតែ​អស់ នៅក្នុង​ខេត្ត​រតនគិរី អ្វី​ដែល​សំខាន់ ខ្លួន​ជា​មន្ត្រីរាជការ​ធ្វើការ​នៅ​ក្នុង​សាលាក្រុង​បាន់​លុង តើ​ក្រសួង​ពាក់ព័ន្ធ​គិត​ដូចម្ដេច​ទៅ​វិញ​បើ​មន្ត្រីរាជការ​ស៊ីប្រាក់ខែ​របស់​រដ្ឋ​បែរជា​មក​ចូលរួម​គំនិត​ដើរ​ផ្លូវ​តែ​មួយ​បំផ្លាញ​ធនធានធម្មជាតិ​ជាមួយ​មេ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ទៅវិញ ៕

​ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ឡាន​ដែល​ដឹក​បទល្មើស​ព្រៃឈើ ចេញពី​សមុទ្រ សេ​ដា គឺជា​ឡាន​ម៉ាក​សាំ​យ៉ុង ពណ៍ ស ជា​ឡាន​របស់​ឈ្មោះ​ចាន់ ប្រពន្ធ​ឈ្មោះ​ចាន់​ធី ដែល​ឈ្មោះ​កៃ សុវិន កាង​ឲ្យធ្វើ​ដំណើ​រយ៉ាង​រលូន​រហូត​ទៅដល់​ច្រកព្រំដែន​យួន អូរយ៉ាដាវ ….??…​មហាជន​ទូទៅ​នៅក្នុង​ខេត្ត​រតនគិរី សូម​លើក​ដៃ​សំណូមពរ​ទៅ​ប្រមុខ​ថ្នាក់ដឹកនាំ​ដែល​ជា​ម្ចាស់​ម្លប់​សន្តិភាព របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​សូម​គោរព​សម្ដេច មេត្តា​ចាត់​វិធានការ​ទៅ​លើ​មន្ត្រីរាជការ​ដែល​ស៊ីប្រាក់ខែ​របស់​រដ្ឋ​ហើយ​បែ​ជា​ទៅ​កាង​បទល្មើស​និង​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ខេត្ត​រតនគិរី​ផង​ទាន​៕

 

Filed in: ព័ត៌មានជាតិ