ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​តា​នង់ ស្រុក​កោះសូទិន​

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​តា​នង់ ស្រុក​កោះសូទិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំំពង់ចាម​) :​នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូវការ​អគារ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ព្រែក​តា​នង់ ស្រុក​កោះសូទិន ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិក​គណៈ​កម្ម​ធិ​ការកណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត ថ្លែងថា សមិទ្ធផល​ដែល​បាន​លេច​ជា​រូបរាង​ឡើង​នា​ពេល​នេះ គឺជា​សំណង់​ប្រវត្តិសាស្ត្រ​សម្រាប់​គណបក្ស​ឃុំ ព្រែក​តា​នង់ និយាយ​រួម រាល់​សមិទ្ធិផល​ដែល​រីក​ដុះ​យ៉ាង​ឆាប់រហ័ស គឺ​កត្តា​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី ដែល​សម្តេច​តេជោ​គឺជា​មេដឹក​នាំ​ប្រកបដោយ​ធម៌​, យុត្តិធម៌​, គុណធម៌​, មិន​រត់​ចោល​ប្រជាពលរដ្ឋ​ក្នុង​កាលៈទេសៈ​លំបាក និង​មាន​ការទទួលខុសត្រូវ​ម៉ឺងម៉ាត់​ចំពោះ​ជោគវាសនា​អនាគតជាតិ និង​ប្រជាជន និង​សូម​បន្ត​ប្រកាន់​យក​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បែបនេះ​នៅក្នុង​ឆ្នាំ​២០២២ និង​២០២៣ ក៏ដូចជា​ពេល​ខាងមុខៗ​ទៀត ដើម្បី​អនាគត​ប្រទេសជាតិ​យើង​។​

​ជា​កិច្ចបញ្ចប់ អង្គពិធី​ទាំងមូល​ក៏​បាន​ទះដៃ​យ៉ាង​កងរំពង​ចូលរួម​គាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រាប់​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា នាពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ