ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​វេង​សាខុ​ន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​អម្ព​រវ័ន​កៀន​ជ្រៃ​ក្នុង​ឃុំ​កៀន​ជ្រៃ​ស្រុក​កំពង់សៀម​

ឯកឧត្តម​វេង​សាខុ​ន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​អម្ព​រវ័ន​កៀន​ជ្រៃ​ក្នុង​ឃុំ​កៀន​ជ្រៃ​ស្រុក​កំពង់សៀម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃអាទិត្យ ១០​រោច ខែ​ផល្គុន ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​អម្ព​រវ័ន​កៀន​ជ្រៃ​ក្នុង ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​កំពង់សៀម ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ ឯកឧត្តម លោកជំទាវ​ជា​សប្បុរសជន​ដែល​បាន​អញ្ជើញ​មកពី​ទី​ជិត​-​ឆ្ងាយ លោក​អភិបាលស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និង​បងប្អូន​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​មួយចំនួនទៀត​។

មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ពុទ្ធិ​បរិស័ទ ឯកឧត្តម​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ជូន​បងប្អូន​ពុទ្ធិ​បរិស័ទ​ទាំងអស់ និង​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធិ​ពរ​ទាំង​៤​ប្រការ​។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​មកដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ តាង នាម​ឲ្យ​ក្រុម​ការងា​ររា​ជ​រដ្ឋាភិបាល អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កំពង់សៀម សូម​គោរព​ជូនពរ​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បុត្រា បុត្រី ព្រមទាំង​ចៅប្រុស ចៅ ស្រី សម​ប្រកប​ដោយ​ពុទ្ធពរ​ដ៏​ប្រសើរ​ឧត្តម​ថ្លៃថ្លា​ទាំងបួន​ប្រការ​គឺ​អាយុ វណ្ណ​:​សុខ​:​និង​ពល​:​កុំបី​ឃ្លៀង​ឃ្លាយ​ឡើយនិង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ខិតខំ​តស៊ូ​លះបង់​គ្រប់បែបយ៉ាង​ក្នុង​ការកសាង​ប្រទេសជាតិ​ឲ្យមាន​សុខ​សន្តិភាព និង​ការ អភិវឌ្ឍន៍ សម្បូរ​សប្បាយ សុខដុមរមនា​គ្រប់ៗ​ក្រុមគ្រួសារ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ផងដែរ​ជូន​ចំពោះ​សម្តេច​ដែល​បាន​ស្វែងរក​ជំនួយ និង​ជៀវ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា ធ្វើឲ្យ​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​នេះ ត្រូវបាន​គ្រប់គ្រង​ល្អប្រសើរ ឈាន​ទៅ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នូវ​រាល់​សកម្មភាព​សង្គម​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឡើងវិញ​។​

​តែ​ទោះជា​យ៉ាងណា ឯកឧត្តម​ប្រធាន​ក្រុមការងារ​សំណូមពរ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​ចូលរួម​ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ឲ្យមាន​ប្រសិទ្ធភាព​។​

​ចំពោះ​សមិទ្ធផល​ថ្មីៗ​ក្នុង​ក្នុង​វត្ត​អម្ព​រវ័ន ឯកឧត្តម​ប្រធាន​បាន​ថ្លែងអំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ សហការី លោក​អភិបាលស្រុក ឃុំ និង​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​រួម​គ្នា​កសាងឡើង​ទុក​សម្រាប់​គោរព​បូជា​ទៅ​តាម​ប្រពៃណី និង​ព្រះពុទ្ធសាសនា​។

​ដោយឡែក​វិស័យ​អាណាចក្រ​វិញ ក្រុមការងារ អាជ្ញាធរ​ស្រុក ឃុំ ភូមិ​គ្រប់​ជាន់​ថ្នាក់​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ ពេលវេលា និង​មាន​ប្រសិទ្ធភាព​ដូច​ជា ៖ ភ្លើង​ឆេះ​ផ្ទះ ខ្យល់​កន្ត្រាក់ គ្រោះថ្នាក់​ចរាចរ ការឧបត្ថម្ភ​ដល់​ចាស់ជរា​គ្មាន​ទីពឹង ផ្ទះ​សប្បុរសធម៌ ការអនុវត្ត​គោលនយោបាយ ក​៣ (​កើត ការ និង​មរណ​:) និង​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ការអនុវត្ត​វិធានការ ៣​កុំ ៣​ការពារ​។ កាយវិការ​ដែល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​សិល្ប​:​នៃ​ការចែករំលែក​នេះ ពិតជា​បាន​បង្ហាញ​ពី​ការគិតគូ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ យក​អស់​ស្មារតី​ទទួលខុសត្រូវ​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ គោលនយោបាយ និង​វិធានការ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល និង​រួម​គ្នា​ការពារ និង​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គ​ង់​វង្ស​ត​រៀង​ទៅ​។​

ឆ្លៀត​យក​ឱកាស​នៃ​ការជួបជុំ​ពុទ្ធបរិស័ទ ព្រះ​ចៅអធិការ​ដែល​គ​ង្ក​ចាំ​ព្រះវស្សា​នៅ​ទូទាំង​ស្រុក​កំពង់សៀម ព្រះសង្ឃ យាយជី តាជី និង​អ៊ំ ពូ មីង ជួយ​ដាំ​ឈើ​ក្នុង​បរិវេណ​វត្ត ទីសាធារណ​: សាលារៀន និង​ត្រូវ​រួមគ្នា​ធ្វើ​អនាម័យ​នៅតាម​ទី​វត្ត​អារាម ទីប្រជុំជន និង​តាម​លំនៅឋាន​រៀងៗ​ខ្លួន ដើម្បី​បរិស្ថាន​ស្អាត និង​សុខុមាលភាព​សង្គម​គ្រួសារ និង​ត្រូវ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ខ្ជាប់​ខ្ជួន និង​ជា​ពិសេស​មិន​ត្រូវ​ចូលរួម​ជា​ដាច់ខាត​នូវ​រាល់​សកម្មភាព​ផលិត ចរាចរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​គ្រប់​រូបភាព​។ យកចិត្តទុកដាក់​ស្តារ​ជីវភាព​គ្រួសារ​ឡើងវិញ តាមរយ​:​ខិតខំ​បង្កបង្កើន​ផល ពិសេស​ដំណាំ ជា​ស្បៀង​ប្រចាំ​ថ្ងៃ​មាន​បន្លែ ដំណាំ រួមផ្សំ ចិញ្ចឹមសត្វ និង​ត្រី​។ ត្រូវ​បញ្ជូន​កូនចៅ​ឲ្យទៅ​សាលា​សិក្សា​រៀនសូត្រ​ដើម្បី​លុបបំបាត់​ភាពក្រីក្រ​តាមរយ​:​ការអភិវឌ្ឍន៍​ធនធានមនុស្ស​។​ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​៥​ខែ​មិថុនា​ខាង​មុខ​ជូន​គណបក្ស​ប្រជាជន​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សម្តេច​តេជោ​បន្ត​ធ្វើ​ការដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​វិវឌ្ឍន៍​រីកចម្រើន​ថែម​ទៀត​។​

​ចុងបញ្ចប់​នៃ​ពិធី ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ប្រគល់​ប័ណ្ណសរសើរ​ជូន​លោក និង​លោកស្រី ដែល​ជា​សប្បុរសជន និង​បាន​អញ្ជើញ​រាប់​បាត វេរ​ប្រគេន​បច្ច័យ គ្រឿងឧបភោគ និង​បរិភោគ​ជូន​ព្រះសង្ឃ​ចំនួន ១០៨ អង្គ​ផង​ដែរ​។ នា​ឱកាស​នេះ ឯកឧត្តម វេង សាខុន បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន ៥ ០០០ ដុល្លារ និង​សមាជិក​ក្រុម​ការងារ​ចំនួន​២៦០០​ដុល្លារ​ទៀត​សរុប​៧៦០០​ដុល្លារ​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​វត្ត​តាម​ការចាំបាច់​៕​សហការី​

Filed in: ព័ត៌មានជាតិ