ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​បន្ទាប់​ពី​ត្រូវបាន​គណៈកម្មការ​ទី​៣ និង​គណៈកម្មការ​ជំនាញ​ផ្សេង​ទៀត​នៃ​រដ្ឋសភា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ រួចមក នៅវេលា​ម៉ោង ១៥:០០ ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ​

​បន្ទាប់​ពី​ត្រូវបាន​គណៈកម្មការ​ទី​៣ និង​គណៈកម្មការ​ជំនាញ​ផ្សេង​ទៀត​នៃ​រដ្ឋសភា​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ រួចមក នៅវេលា​ម៉ោង ១៥:០០ ថ្ងៃ​សុក្រ ទី​២៥ ខែ​មីនា ឆ្នាំ​២០២២​នេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ទីស្តីការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន រួម​ជាមួយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ ឯកឧត្តម​ទីប្រឹក្សា ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទាំង ៥ ក្រោម​ឱវាទ​ក្រសួង អញ្ជើញ​ចូលរួម​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ នៅក្នុង​សម័យ​ប្រជុំ​ជាមួយ​ក្រុម​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា តាម​ប្រព័ន្ធ Zooming ដើម្បី​ស្នើសុំ​ពិនិត្យ និង​អនុម័ត​ដ៏​ខ្ពង់ខ្ពស់​។ សម័យប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។​

​ជាបឋម ឯកឧត្តម ឡូយ សុផាត ប្រធាន​គណ​:​កម្ម​ការ​ទី​៣ ​នៃ​រដ្ឋសភា​ពបាន​អាន​សេចក្តីថ្លែងហេតុ​នៃ​សេចក្តីព្រាងច្បាប់​និង​ដំណើរការ​នៃ​ការត្រួតពិនិត្យ កែសម្រួល​នៅ​ក្នុងគណ​:​កម្ម​ការ​ទី​៣ និង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ហើយ​បាន​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​នេះ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។ បន្ទាប់មក ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​តំណាង​រាជរដ្ឋាភិបាល ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​បាន​អនុញ្ញាត​ឱ្យ​ដាក់​សេចក្តីព្រាងច្បាប់​នេះ​នៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​ជាមួយ​ក្រុម​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ​ដើម្បី​ស្នើសុំ​ពិនិត្យ និង​អនុម័ត​ដ៏​ខ្ពង់ខ្ពស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​សម្តេច​ប្រធាន និង​សមាជិក សមាជិកា​នៃ​កិច្ចប្រជុំ​អំពី​ប្រវត្តិ​នៃ​ដំណើរការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​នេះ​យ៉ាង​លម្អិត ជា​បន្តបន្ទាប់ ពី​ដំណាក់កាល​មួយ​ទៅ ដំណាក់កាល​មួយ ស្រប​ទៅ​តាម​និន្នាការ​នៃ​ការវិវធ្ឍន៍​រីកចម្រើ​ន​របស់​ប្រទេសជាតិ​ទាំង​សេដ្ឋកិច្ច និង​សង្គម និង​ជា​ពិសេស​ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​នៃ​ទីផ្សារ​នាំចេញ​កសិផល និង​ការនាំ​ចូល​កសិផល និង​រុក្ខជាតិ​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​យល់​ច្បាស់​ពី​សេចក្តីត្រូវការ​ចាំបាច់​អំពី​ឯកសារ​គតិយុត្ត​របស់​កម្ពុជា រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​សេនាធិការ ចាំបាច់ និង​ជា​បន្ទាន់​ត្រូវ​បង្កើត​ច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” នេះ​ឡើង​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​រំលេច​ជូន​អង្គប្រជុំ​បាន​ជ្រាប​អំពី​គោលបំណង និង​អត្ថប្រយោជន៍​នៃ​សេចក្តី​ព្រាង ច្បាប់​នេះ​យ៉ាង​លម្អិត​ផងដែរ​។​

​សេចក្តីព្រាងច្បាប់​ត្រូវបាន​សមាជិក សមាជិកា​រដ្ឋសភា​-​ព្រឹទ្ធសភា​ធ្វើ​ការពិនិត្យ ពិភាក្សា និង​លើក​ជា​សំណួរ​ក្នុងន័យ​ស្ថាបនា​ដែល​ផ្តល់​ធាតុ​ចូល​សម្រាប់​ជា​មូលដ្ឋានគ្រឹះ និង​គាំទ្រ​លើ​ខ្លឹមសារ​បច្ចេកទេស និង​មូលដ្ឋាន​គតិយុត្ត​នៃ​ច្បាប់​នេះ​បន្ថែម​។ ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា ដែល​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ ធ្វើការ​ពិនិត្យ និង​ពិភាក្សា ហើយ​បាន​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការការពារ​រុក្ខជាតិ និង​ភូតគាម​អនាម័យ​” តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។​

Filed in: ព័ត៌មានជាតិ